មកដឹងពីកាលវិភាគវិញ្ញាសាកីឡា ជឺជីតស៊ូ ចំពោះការចូលរួម គឺមិនគិតថ្លៃ និងគ្មានសំបុត្រ
រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ បានបង្ហាញកាលវិភាគនៃការប្រកួតកីឡាជឺជីតស៊ូក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហេ្គមលើកទី៣២ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០៤-០៧ ចំពោះការចូលរួម គឺមិនគិតថ្លៃ និងគ្មានសំបុត្រ ប៉ុន្តែកន្លែងអង្គុយមានកំណត់ មានទីតាំងនៅ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សហព័ន្ធកីឡាជឺជិតស៊ូ សូមអញ្ជើញមកគាំទ្រអត្តពលិកជឺជីតស៊ូជម្រើសជាតិយើងទាំងអស់គ្នា យើងនឹងបើកទ្វារទទួលអ្នកទស្សនា ៣០នាទី មុនព្រឹត្តិការណ៍ប្រកួតចាប់ផ្ដើម ៕ ប្រភព៖ Ju-Jitsu Federation of Cambodia – សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា

