ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្រសួងប្រៃសណីយ៍ ដាក់សេវាអ៊ីនធឺណិតល្បឿនលឿនឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ ចំនួន ១៨៦ ទីតាំង
(ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ បងប្អូនទាំងអស់អាចប្រើ WiFi សាធារណៈដោយឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិទាំងពីរ។ នេះបើយោងតាមការបង្ហោះរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។
ដើម្បីចួលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យ និងសប្បាយរីករាយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅពហុកីឡដ្ឋានជាតិអូឡាំពិកនិងពហុកីឡដ្ឋានជាតិមរតកតេជោ ចំនួន ១៨៦ ទីតាំង រួមមាន៖
– សាលក្នុងពហុកីឡាដា្ឋន (Indoor Hall)
– សាលទស្សនិកជន VIP (VIP Audiences)
- សាលទស្សនិកជនខាងក្រៅ (Outdoor Audiences)
- វិមានកីឡដ្ឋាន
- មណ្ឌលកីឡាហែលទឹក
- មណ្ឌលកីឡាហុកគី
- មណ្ឌលកីឡាក្នុងសាល
- មណ្ឌលកីឡាវាយសី និងវាយកូនឃ្លីលើតុ
- មណ្ឌលកីឡាវាយកូនបាល់
- សាលហាត់កីឡាប្រយុទ្ធ
- តំបន់សាធារណៈខាងក្រៅពហុកីឡដ្ឋាន។
សូមស្កេន QR Code ក្នុងរូបខាងលើ ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi៕


