SEA GAMES May 6, 2023

ស៊ីហ្គេម ២០២៣៖ អបអរសាទរ! កីឡាករ សុខ លឹមហេង ដណ្ដើមបានមេដាយមាសកីឡាអុកចត្រង្គ ក្រោយយកឈ្នះកីឡាករវៀតណាម ក្នុងវគ្គផ្ដាច់ព្រ័ត្រ

Khmerpress

(ភ្នំពេញ)៖ កីឡាករ សុខ លឹមហេង ដណ្ដើមបានមេដាយមាស លើប្រភេទកីឡាអុកចត្រង្គ វិញ្ញាសាឯកត្ដជនបុរស ៥នាទី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាហើយ ក្រោយយកឈ្នះកីឡាករវៀតណាម Quang Trung Nguyen ក្នុងវគ្គផ្ដាច់ព្រ័ត្រ មុននេះបន្ដិច នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

វិញ្ញាសាឯកត្ដជនបុរស ៥នាទីនេះដែរ សម្រាប់មេដាយសំរឹទ្ធស្ទួន គឺបានទៅកីឡាករកម្ពុជា នូ ច័ន្ទផានិត និងកីឡាករវៀតណាម Nam Thang Hoang ៕ ផ្តល់សិទ្ធិដោយ៖ freshnews