ស៊ីហ្គេម២០២៣៖ គិតត្រឹមរសៀលថ្ងៃទី៦ ខែឧសភា កម្ពុជាបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ១៤គ្រឿង ក្នុងនោះមាសចំនួន៨, ប្រាក់ចំនួន៥ និងសំរិទ្ធ១
(ភ្នំពេញ)៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតរសៀលត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ១៤គ្រឿង ក្នុងនោះមេដាយមាស ៨គ្រឿង, មេដាយប្រាក់ចំនួន ៥គ្រឿង និងមេដាយសំរិទ្ធចំនួន ១គ្រឿង។
សូមទស្សនាតារាងមេដាយផ្លូវការ នៃការប្រកួត SEA GAME 2023: https://games.cambodia2023.com/





