ស៊ីហ្គេម២០២៣៖ ក្រុមកីឡារិនីវាយកូនបាល់កម្ពុជា ទទួលបានមេដាយសំរឹទ្ធ ក្រោយចាញ់ឥណ្ឌូនេស៊ី
(ភ្នំពេញ)៖ ក្រុមកីឡាការិនីវាយកូនបាល់កម្ពុជា បានទទួលត្រឹមមេដាយសំរឹទ្ធ លើវិញ្ញាសាក្រុមនារី នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយបរាជ័យក្រោមថ្វីដៃក្រុមកីឡាការិនីឥណ្ឌូនេស៊ី ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ២-០ នៅថ្ងៃទី០៨ ខែឧសភានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្រុមឥណ្ឌូនេស៊ី នឹងត្រូវឡើងទៅជួបក្រុមថៃ ឬវៀតណាម ដែលត្រូវប្រកួតកាត់សេចក្ដីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅរសៀលនេះ ខណៈក្រុមចាញ់ នឹងទទួលបានមេដាយសំរឹទ្ធស្ទួន ដូចកម្ពុជាដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

