Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១០-១៦​ ខែឧសភា, អាចមានភ្លៀងពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

    BY Khmerpress May 9, 2023
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១០-១៦​ ខែឧសភា, អាចមានភ្លៀងពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

    ក្រសួងបញ្ជាក់ថា អំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាប ពីភាគខាងជើងប្រទេស និងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ ។

    លក្ខណបែបនេះនឹងធ្វើឲ្យ៖
    ១៖តំបន់ទំនាបកណ្ដាល
    * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
    * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
    * អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ២៖ តំបន់ខ្ពង់រាប
    * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣៤- ៣៦ °C
    * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ៣៖តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ក្រសួងធនធានទឹក បានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: