SEA GAMES May 9, 2023

ស៉ីហ្គេម២០២៣៖ កីឡាបាល់ទាត់កម្ពុជា នៅតែមានក្ដីសង្ឃឹម ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បើសិនមានឱកាសឈ្នះឥណ្ឌូនេស៉ី ហើយហ្វីលីពីនឈ្នះ ឬស្មើមីយ៉ាន់ម៉ា

Khmerpress

(ភ្នំពេញ)៖ បើទោះបីជាក្រុមជម្រើសជាតិបាល់ទាល់កម្ពុជា បានចាញ់ក្រុមបាល់ទាត់មីយ៉ាន់ម៉ា កាលពីយប់ថ្ងៃទី៧ ខែឧសភាយ៉ាងណាក៏ដោយ ក្ដីកម្ពុជានៅតែមានក្ដីសង្ឃឹមឡើង ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្ដិការណ៍ការប្រកួតកីឡាស៉ីហ្គេម បើសិនជាកម្ពុជាឈ្នះឥណ្ឌូនេស៉ី ហើយហ្វីលីពីនឈ្នះ ឬស្មើមីយ៉ាន់ម៉ា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ។

សូមជម្រាបថា ក្រុមជម្រើសជាតិ U22កម្ពុជា បានចាញ់ក្រុមមីយ៉ាន់ម៉ា ២-០ ក្នុងការដណ្តើម ៣ពិន្ទុយ៉ាងសំខាន់ នៃប្រកួតទី៣ ស្ថិតក្នុងពូល A វគ្គចែកពូលសន្សំពិន្ទុ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ផ្នែកវិញ្ញសាបាល់ទាត់បុរស នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈក្រុមកម្ពុជា នៅតែមានត្រឹម ៤ពិន្ទុ ហើយក្រុមមីយ៉ាន់ម៉ា រកបាន ៦ពិន្ទុបណ្តោះអាសន្ន។

តាមរយៈលទ្ធផលនេះ ក្រុមម្ចាស់ផ្ទះស៊ីហ្គេម២០២៣ ជម្រើសជាតិ U22 កម្ពុជា ធ្លាក់មកឈរលេខរៀងទី៣ ក្នុងតារាងពូល A ដ្បិតនៅសល់ឱកាសតែ ១ប្រកួតចុងក្រោយជាមួយក្រុមកំពូលតារាងឥណ្ឌូនេស៊ី បានកក់កៅអីជាសម្រេច ដែលជាជំនួបកាត់សេចក្តីឡើងវគ្គ ១/២ វិញ្ញាសាបាល់ទាត់បុរស។

មីយ៉ាន់ម៉ា ប្រកួតបន្ទាប់ត្រូវជួបហ្វីលីពីន នៃប្រកួតបញ្ចប់វគ្គសន្សំពិន្ទុ ក្នុងឱកាសប្រជែងពិន្ទុដ៏សំខាន់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews