ស៊ីហ្គេម២០២៣៖ កីឡាករគុនខ្មែរ ភុន ពិសិដ្ឋ ឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរ ៤៨គីឡូក្រាម
(ភ្នំពេញ)៖ អបអរសាទរ កីឡាករគុនខ្មែរ ភុន ពិសិដ្ឋ ដែលបានឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ប្រភេទទម្ងន់ ៤៨គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម Duong Duc Bao នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ Fresh News
