អបអរសាទរ! កីឡាករគុនខ្មែរ ហ៊ីម គឹមរៀង ឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ទម្ងន់ ៥៤គីឡូក្រាម
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កីឡាករគុនខ្មែរ ហ៊ីម គឹមរៀង បានឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករឡាវ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា





