SEA GAMES May 11, 2023

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រកាសឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា ដែលបានតែតបញ្ចូលទីបានយ៉ាងល្អ នៅពេលកម្ពុជា ប៉ះជាមួយ ឥណ្ឌូនេស៊ី

Khmerpress

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រកាសឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា ដែលបានតែតបញ្ចូលទីរបស់ឥណ្ឌូនេស៊ី បានយ៉ាងល្អ នៅពេលកម្ពុជា ប៉ះជាមួយ ឥណ្ឌូនេស៊ី នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ។

តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១០ ខែឧសភានេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា បើទោះបីកម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ២-១ ក៏ដោយ ប៉ុន្តែកីឡាករ ស៊ិន សុវណ្ណមករា បានធ្វើកិច្ចការយ៉ាងល្អ ដោយតែតបញ្ជូលសំណាញ់ទីរបស់ឥណ្ឌូនេស៊ី បានយ៉ាងឥតខ្ចោះ ដែលនេះបង្ហាញពីកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករកម្ពុជាយើង ក្នុងការដណ្តើមមេដាយ ក្នុងវគ្គជំរុះចែកពូល នៃស៊ីហ្គេម ២០២៣។

សូមជំរាបថា ស្ថិតក្នុងការប្រកួតយ៉ាងស្វិតស្វាញ នៃចុងវគ្គទី១ កីឡាករ ស៊ិន សុវណ្ណមករា រកបានគ្រាប់ស៊ុតបញ្ចូលទីតាមស្មើឲ្យក្រុម U22 កម្ពុជា នៅនាទី៤៥+១ ដែលមួយគ្រាប់នេះ បានរក្សារហូតចប់ការប្រកួតពេញម៉ោង ពេលក្រុមឥណ្ឌូនេស៊ី យកឈ្នះ ២-១ ដែលការប្រកួតធ្វើឡើងនាពហុកីឡដ្ឋានជាតិអូឡាំពិក៕ ផ្តល់សិទ្ធិដោយ៖ freshnews