SEA GAMES
រសៀលនេះ កីឡាការិនី ស្រួង ភាវី ប្រកួតប៊ីយ៉ាការ៉ុម១បាំង ជាមួយថៃ វគ្គជម្រុះ
BY Naren
May 12, 2023
(ភ្នំពេញ)៖ កីឡាការិនីកម្ពុជា ស្រួង ភាវី នឹងធ្វើការប្រកួតប៊ីយ៉ាការ៉ុម១បាំង តទល់ជាមួយកីឡាការិនីថៃ Vutthiphan Kongkaket នៅវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែឧសភានេះ នៅផ្សារអ៉ីអន២ ជាន់ទី៣។ នេះជាការប្រកួតវគ្គជម្រុះ។
នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News


