Khmerpress

ស្វែងរក

SEA GAMES

កុំភ្លេច! ក្រុមបាល់ទាត់នារីកម្ពុជា ប៉ះវៀតណាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស៊ីហ្គេម២០២៣

BY Naren May 12, 2023
កុំភ្លេច! ក្រុមបាល់ទាត់នារីកម្ពុជា ប៉ះវៀតណាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស៊ីហ្គេម២០២៣

(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីកម្ពុជា ប៉ះវៀតណាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ក្នុងវិញ្ញាសាបាល់ទាត់ផ្នែកនារី ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅម៉ោង៧៖០០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

គូសបញ្ជាក់ផងថា នេះជាប្រវត្តិសាស្ត្រលើកដំបូងរបស់ក្រុមបាល់ទាត់នារីកម្ពុជា នៃការឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងវិញ្ញាសាបាល់ទាត់ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយបានចេញពីពូល B ក្រោយរកបាន ៦ពិន្ទុ, ហើយការប៉ះជាមួយវៀតណាម ជាការប្រកួតប្រជែងរកក្រុមឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: