Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកក្រុមហ៊ុនចិញ្ចឹមសត្វ ដែលបោកលុយប្រជាពលរដ្ឋជាង ២លានដុល្លារ ត្រូវបានតុលាការសម្រេចឃុំខ្លួន

    BY Khmerpress May 12, 2023
    អគ្គនាយកក្រុមហ៊ុនចិញ្ចឹមសត្វ ដែលបោកលុយប្រជាពលរដ្ឋជាង ២លានដុល្លារ ត្រូវបានតុលាការសម្រេចឃុំខ្លួន

    (បាត់ដំបង)៖ តុលាការខេត្តបាត់ដំបងបានសម្រេចចោទប្រកាន់និងឃុំខ្លួនអគ្គនាយកក្រុមហ៊ុន ចិញ្ចឹមសត្វអានស៊ីន អាវី សែនជ័យ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅពេលដែលពួកគេបានបោកប្រាស់ប្រាក់ប្រជាពលរដ្ឋជាអស់ជាង២លានដុល្លារ។

    តុលាការបានសម្រេចឃុំខ្លួនមានឈ្មោះ ធី រ៉ាវុធ អគ្គនាយកក្រុមហ៊ុនអានស៊ីន អាវី សែនជ័យ និងម្នាក់ទៀតឈ្មោះ វុន រស្មី មានតួនាទីជាអ្នកគ្រប់គ្រងការលក់ទិញ គោ ពពែ មាន់ ដែលបានឆបោកប្រាស់ប្រជាពលរដ្ឋ ដោយជនត្រូវចោទត្រូវបានតុលាកាចេញដីកាអោយចាប់ខ្លួន ដោយជនសង្ស័យ ធី រ៉ាវុធ និង វុន រស្មី នោះបានព្យាយាមរត់គេចខ្លួនអស់មួយរយៈ។

    សូមបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋជាច្រើនបានមកតវ៉ានៅមុខបរិវេណសាលាខេត្តបាត់ដំបង លើកគ្នាមកទាមទារឲ្យ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ជួយរកដំណោះស្រាយជាមួយក្រុមហ៊ុន អាន ស៊ីន អាវីសែនជ័យ ឯ.ក ចំនួនជាង ២២៥គ្រួសារ កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ រឿងឆរបោកលុយជាង ២លានដុល្លារអាមេរិក ដែលធ្វើឡើងជាលក្ខណៈវិនិយោគទុន ទៅលើការចិញ្ចឹម ការបង្កាត់ពូជ និងផលិតកម្មគោ ក្របី ។

    លោក ស៊ឹម វុទ្ឋា តំណាងជនរងគ្រោះបាននិយាយថា ជនជាប់ចោទដែលពលរដ្ឋប្តឹងទាំងអស់៦នាក់មានឈ្មោះ ធី រ៉ាវុធ ភេទប្រុសប្រធានក្រុមប្រឹក្សាភិបាល ជាអ្នកទទួលលុយពីពលរដ្ឋផ្ទាល់ ឈ្មោះ វ៉ុន រស្មី ជាប្រធានគណនេយ្យ និងជាភរិយារបស់លោក ធី រ៉ាវុធ ឈ្មោះ ធី រ៉ាវ៉ាន់ អ្នកគ្រប់គ្រងការទិញលក់គោ ពពែ មាន់ និងចំណីត្រូវជាប្អូនបង្កើតលោក ធី រ៉ាវុធ និងឈ្មោះ សុខ ចិន្ថា អ្នកគ្រប់គ្រងទូទៅត្រូវជាប្អូនថ្លៃលោក ធី រ៉ាវុធ និងឈ្មោះ ផាន់ ស៊ីណាត អ្នកគ្រប់គ្រងបច្ចេកទេសនិងឈ្មោះ ឃុន ផាណូ ជាអគ្គនាយកក្រុមហ៊ុន។

    តំណាងប្រជាពលរដ្ឋដដែលបានលើកឡើងថា ជនរងគ្រោះសរុបចំនួន២២៥នាក់ ដែលត្រូវបានរងគ្រោះដោយសារតែបុគ្គលដែលមានឈ្មោះ ធី រ៉ាវុធ, វុន រស្មី , ឃុន ផាន់ណូ និង ធី រ៉ាវ៉ាន់ នេះផ្តួចផ្តើម និងប្រើល្បិចកល ផ្សំគំនិតគ្នា ឆបោក អស់ប្រាក់រាប់សិបលានដុល្លាអាមេរិក ដែលជាល្បិចកលដ៏ថោកទាប របស់បុគ្គលទាំងអស់ខាងលើ រួមគ្នាជាក្រុម និងជាប្រព័ន្ឋ ដែលមានមេខ្លោង ចាត់តំាងត្រឹមត្រូវ ធ្វើអោយពួកយើងខ្ញុំ រងគ្រោះ អស់ប្រាក់ដែលខំសន្សំ អស់រលីងពីខ្លួន និងធ្លាក់ក្នុងបំណុល ជាមួយ និង មីក្រូ ហិរញ្ញវត្ថុ និងធនាគារ។ល។

    យើងខ្ញុំទាំងអស់គ្នាដែលជាជនរងគ្រោះ សង្ឃឹមនិងជឿជាក់លើប្រព័ន្ឋផ្លូវច្បាប់ដែលបានបង្កើតឡើងដើម្បីផ្តន្ទាទោស និងដាក់ទណ្ឌកម្មចំពោះជនឆបោកទាំងអស់អោយសមទៅនិងអំពើទុច្ចរិតរបស់ក្រុមជនល្មើស ហើយយើងខ្ញុំទាំងអស់គ្នា សង្ឍឹមយ៉ាងម៉ុតមាំទៅលើសាលាដំបូងខេត្តបាត់ដំបង ជាពិសេស លោកប្រធាន និង លោកព្រះរាជ្ញា ដែលជាតំណាងអយ្យការ និងផ្តល់យុត្តិធម៌ដល់យើងខ្ញុំ និងសូមកុំអោយបន្ថូរបន្ថោយ ទោសដល់ពយកទុច្ចរិត ទាំងអស់នេះជាដាច់ខាត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: