Khmerpress

ស្វែងរក

SEA GAMES

កីឡាការិនី ស្រួង ភាវី ដាក់គោលដៅយកមេដាយមាស ១ទៀតជូនជាតិ លើវិញ្ញាសាការ៉ុម ១បាំង

BY Khmerpress May 12, 2023
កីឡាការិនី ស្រួង ភាវី ដាក់គោលដៅយកមេដាយមាស ១ទៀតជូនជាតិ លើវិញ្ញាសាការ៉ុម ១បាំង

(ភ្នំពេញ)៖ កីឡាការិនីកម្ពុជា ស្រួង ភាវី ដែលឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម ១បាំង បានដាក់គោលដៅ យកមេដាយមាស ១ទៀតជូនជាតិ។

គោលដៅនេះ ត្រូវបានកីឡាការិនីរូបបង្ហាញឡើងពេលផ្តល់បទសម្ភាសដល់អ្នកព័ត៌មាន ក្រោយយកឈ្នះថៃ Vutthiphan Kongkaket ដោយលទ្ធផលពិន្ទុ ៥០-២៦ ក្នុងវគ្គជម្រុះ ដែលការប្រកួតឡើងនាថ្ងៃទី១២ ខែឧសភានេះ នៅផ្សារអ៉ីអន២ ជាន់ទី៣។

រំលឹកផងថា នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: