ព័ត៌មានជាតិ May 31, 2021

គូស្នេហ៍មួយគូនៅខេត្តព្រះវិហារ តេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងថ្ងៃភ្ជាប់ពាក្យអ្នកទាំងពីរ

Khmerpress

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ក្នុងថ្ងៃភ្ជាប់ពាក្យអ្នកទាំងពីរ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយកសំណាកកូវីដ១៩នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ បានធ្វើតេស្តរហ័សជំងឺកូវីដ១៩ ចំនួន០២នាក់។

ជាលទ្ធផល រកឃើញវិជ្ជមានជំងឺកូវីដ១៩។ ម្នាក់ឈ្មោះយោន សោយទ្រី ភេទប្រុស អាយុ ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះ អៀង សូជីង ភេទស្រីអាយុ ២១ឆ្នាំ។

ពួកគាត់ទាំងគូដណ្តឹងនឹងគ្នាក្នុងពិធីភ្ជាប់ពាក្យនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។ បច្ចុប្បន្នកំពុងឲ្យធ្វើចត្តាឡីស័កនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ។ រដ្ឋបាលខេត្តអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺត្រូវរួសរាន់ទៅយកសំណានៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ឬនៅមណ្ឌលចត្តឡីស័កផ្ទះសំណាកគ្រូបង្រៀន សម្រាប់បងប្អូននៅក្នុងក្រុងព្រះវិហារ និងនៅស្រុកត្បែងមានជ័យឬក៏អាចទំនាក់ទំនងតាមលេខទូរសព្ទលេខ012 985 689/0885964496។

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ