Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចក្រឡាហោម ស ខេង ជាសះស្បើយពីជំងឺកូវីដ១៩ ប្រកាសបង្ហាញវត្តមានជាសាធារណៈឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ

    BY Khmerpress May 17, 2023
    សម្តេចក្រឡាហោម ស ខេង ជាសះស្បើយពីជំងឺកូវីដ១៩ ប្រកាសបង្ហាញវត្តមានជាសាធារណៈឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ តាមរយៈ Facebook ផ្លូវការបានបញ្ជាក់ឲ្យដឹងថា សម្តេចបានជាសះស្បើយពីជំងឺកូវីដ១៩ហើយ បន្ទាប់ពីសម្រាកព្យាបាល និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល៥ថ្ងៃ។

    បន្ទាប់ពីជាសះស្បើយ សម្តេចក្រឡហោមក៏បានបញ្ជាក់ថា សម្តេចនឹងចាប់ផ្តើមបង្ហាញវត្តមានជាសារធារណៈឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ។

    តាមរយៈ Facebook ផ្លូវការសម្តេចក្រឡាហោម ស ខេង បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរព ! នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។

    ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ ។ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការ ដល់វេជ្ជបណ្ឌិតកម្ពុជា ដែលបានណែនាំ និងពិនិត្យព្យាបាលខ្ញុំ និងសូមអរគុណជាអនេកផងដែរ ចំពោះបងប្អូនជនរួមជាតិដែលបានយកចិត្តទុកដាក់ ដល់សុខភាពខ្ញុំ និងបានជូនពរឲ្យបានជាសះស្បើយ។

    ខ្ញុំក៏សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងជាពិសេសគឺចាកផុតពីជំងឺកូវិដ-១៩ កុំបីឃ្លាងឃ្លាតឡើយ។ សូមអរអរគុណ!»៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: