Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ធ្លាប់វះកាត់ចំនួន ៤ដង

    BY Khmerpress May 18, 2023
    សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ធ្លាប់វះកាត់ចំនួន ៤ដង

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទម្លាយថា សម្តេចធ្លាប់មានការវះកាត់ចំនួន ៤ដង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅសណ្ឋាគារសុខាភ្នំពេញ។

    បើតាមប្រសាសន៍សម្តេចតេជោ ការវះចុងក្រោយ គឺវះចង្កេះ ដោយប្រើរយៈពេល ៥ម៉ោង នៅឆ្នាំ២០១៧។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ការវះកាត់នោញ ដំបូងឡើយៗកូនៗ បានហាមឃាត់ តែក្រោយមកក៏មិនជំទាស់វិញ។ ការវះនេះ បើជ្រុលដៃបន្តិច អាចពិការបាន»

    ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកពីការវះកាត់ភ្នែកយ៉ាងឈឺចាប់។ សម្តេចតេជោ ក៏ចង់ឱ្យកម្ពុជាសិក្សាផលិតគ្រាប់ភ្នែកសិប្បនិម្មិត ដោយយកបច្ចេកទេសតាមជប៉ុន៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: