Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកាចំនួន ១០លានរៀលជូនគ្រួសារដែលកូនស្រី២នាក់ បាត់បង់ជីវិតដោយសារលង់ទឹកទន្លេមេគង្គ

    BY Khmerpress May 23, 2023
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកាចំនួន ១០លានរៀលជូនគ្រួសារដែលកូនស្រី២នាក់ បាត់បង់ជីវិតដោយសារលង់ទឹកទន្លេមេគង្គ

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បាន ផ្តល់ថវិកាចំនួន១០លានរៀលជូនគ្រួសារដែលកូនស្រី ចំនួន២នាក់បានស្លាប់ដោយសារលង់ទឹកទន្លេមេគង្គ ។

    ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីចម្ងាយ មកដល់គ្រួសាររងគ្រោះនិងបានដាស់តឿនបន្ថែមឱ្យថែរក្សាសុខភាពឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រឹងប្រែងធ្វើការងារបង្កបង្កើនផលដើម្បីបានស្បៀងសម្រាប់ចិញ្ចឹមគ្រួសារ ។

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានប្រសាសន៍ទៀតថា៖ថវិកានេះបានជួយសម្រួលសម្រាប់ការធ្វើបុណ្យទានផង និងសម្រួលការលំបាកក្នុងការដោះស្រាយជីវភាពរស់នៅទៅតាមតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃផង។

    អ្នកស្រីអ៊ំ អ៊ៀង អាយុ៣៨ឆ្នាំត្រូវជាម្តាយ កូនស្លាប់បានសំដែងការដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់ថវិកាជួនដល់ដៃតាមរយៈក្រុមការងារថ្នាក់ខេត្ត មកដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាកដោយឥតរើសអើង។

    គួររំលឹកថា គ្រោះថ្នាក់កូនលង់ទឹកស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១១.៣០នាទីព្រឹក កាលពីថ្ងៃទី២០ឧសភាឆ្នាំ២០២៣ នៅចំណុចកេងកក កំពង់ទឹកទន្លេមេគង្គ ស្ថិតនៅក្នុងភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងក្នុងពេលចុះទឹកទៅរាវ ខ្ចៅ។

    សូមបញ្ជាក់ថា ជាមួយនិងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ សាខាកាកបាទក្រហមខេត្តនិងសប្បុរសជននានាក្នុងខេត្ត ក៏បាននាំយកគ្រឿង បរិភោគ-ឧបភោគ -សម្ភារៈ និង ថវិកាជិត២លានរៀលចូលពិធីបុណ្យ ហើយនៅល្ងាចថ្ងៃទី២២ ឧសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភចំនួន១០លានរៀលបន្ថែមទៀត ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: