Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃឈ្នួលផ្ទះ សម្រាប់កម្មករ កម្មការិនី

    BY Khmerpress May 26, 2023
    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃឈ្នួលផ្ទះ សម្រាប់កម្មករ កម្មការិនី

    រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃឈ្នួលផ្ទះ សម្រាប់កម្មករ កម្មការិនី។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត មកពីរោងចក្រម៉ាវ៉លហ្កាមិន រោងចក្ររ៉ុងវីនហ្គាមិន និងរោងចក្រដាគ្វានថេកស្ថាយ ខេមបូឌា នាតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

    សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា៖ « ខ្ញុំសូមអង្វរករ ម្ចាស់ផ្ទះជួលទាំងឡាយ មេត្តាខិតខំធ្វើយ៉ាងម៉េច គឺរក្សាថ្លៃសមល្មមដើម្បីឱ្យកម្មករ កម្មការិនី របស់យើងអាចរស់នៅបាន។ បើប្រឹងធ្វើអ្នកមានពេក តាមរយៈនៃការដែលយើងខ្វះការយកចិត្តទុកដាក់ គិតគូរទៅលើកកម្មករ កម្មការិនី គឺជារឿងដែលមិនសមរម្យ » ៕ ទស្សនាវីដេអូ ខាងក្រោម៖

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: