កីឡាករ-កីឡាការិនីកងយោធពលខេមរភូមិន្ទ ទទួលបានការសរសើរពីថ្នាក់ដឹកនាំ ក្រោយឈ្នះមេដាយស៊ីហ្គេមសរុប ១០២គ្រឿង
- BY
- Khmerpress
- May 26, 2023

(ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនី នៃកីឡាកងយោធពលខេមរភូមិន្ទ ដណ្ដើមបានមេដាយសរុប ១០២គ្រឿង នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ ។ សមិទ្ធផលនេះ បានធ្វើឲ្យថ្នាក់ដឹកនាំកីឡាងយោធពលខេមរភូមិន្ទ មានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីទាំងអស់។

លោក តែម ម៉ឺន អគ្គលេខាធិការក្រុមប្រឹក្សាកីឡាងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ ក្រសួងការពារជាតិ បានបញ្ជូនថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៣៥២នាក់ចូលរួម លើ ២៣ប្រភេទកីឡា ។ ជាលទ្ធផល កីឡាករ-កីឡាការិនីរបស់ខ្លួន ដណ្ដើមបានមេដាយសរុប ១០២គ្រឿង រួមមានមេដាយមាស ៣១ ប្រាក់ ២៥ និងសំរឹទ្ធ ៤៦ ។
ជាមួយជោគជ័យជូនជាតិខាងលើ លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាងយោធពលខេមរភូមិន្ទ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន ប្រកបដោយវឌ្ឍនភាពល្អប្រសើរ ទាំងគុណភាព និងគុណផល ពិសេសការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ មន្ដ្រី និងកីឡាករ-កីឡាការិនីខ្លួន ដើម្បីសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យកីឡាក្នុងប្រទេសកម្ពុជា ។
លោកថា «សមិទ្ធផលទាំងអស់នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងវិស័យកីឡាក្នុងប្រទេសកម្ពុជា រួមចំណែកលើកកម្ពស់កេរ្ដិ៍ឈ្មោះកម្ពុជាស្មើមុខស្មើមាត់លើឆាអន្ដរជាតិ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនង ការបង្កើនសាមគ្គីភាព និងការលើកកម្ពស់មូលធនសង្គម ដែលជាកត្ដាកំណត់ដ៏សំខាន់ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់» ។
យ៉ាងណាមិញ ថ្នាក់ដឹកនាំកីឡាកងយោធពលខេមរភូមិន្ទដដែល បានជំរុញ និងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ ពិសេសកីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ដូចជាការត្រៀមការប្រកួតកីឡាជាតិ លើកទី៤ នាឆ្នាំ២០២៤ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃជាដើម ។
សូមបញ្ជាក់ថា ការអបអរសាទរសមិទ្ធផលខាងលើ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសារបាយសាមគ្គី ជាមួយមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី នៃកីឡាកងយោធពលខេមរភូមិន្ទ កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោយបញ្ចប់បេសកកម្ម នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ប្រកបដោយភាពជោគជ័យ កាលពីថ្មីៗ ៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post:
អបអរសាទរ! កីឡាករ វ៉ាន់ វុន បានឈ្នះមេដាយប្រាក់ ប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសាប្រណាំងរទេះ T54 ចំងាយ១០០ម៉ែត្រ
- BY
- Khmerpress
- June 5, 2023

(ភ្នំពេញ)៖ អបអរសាទរ! កីឡាករ វ៉ាន់ វុន ដែលបានឈ្នះមេដាយប្រាក់ ប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសាប្រណាំងរទេះ T54 ចំងាយ១០០ម៉ែត្រ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

- Share This Post:
អាស៊ានប៉ារ៉ាហ្គេម៖ តារាងចំនួនមេដាយ គិតត្រឹមម៉ោង ១៖០០នាទី ថ្ងៃទី០៥ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា កំពុងមានមេដាយសរុប ១២គ្រឿង
- BY
- Khmerpress
- June 5, 2023

(ភ្នំពេញ)៖ គិតត្រឹមម៉ោង ១៖០០នាទី នាព្រឹកថ្ងៃទី០៥ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា កំពុងមានមេដាយសរុប ១២គ្រឿង ឈរលេខរៀងទី៨ រួមមានមេដាយមាស ២, ប្រាក់ ៥ និងសំរឹទ្ធ ៥គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែបន្តឈរនាំមុខកំពូលតារាង ដោយរកបានមេដាយសរុប ៩៧គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

- Share This Post:
អាស៊ានប៉ារ៉ាហ្គេម ២០២៣៖ ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា ដណ្ដើមបានមេដាយមាស លើវិញ្ញាសានារី (៣នាក់ ទល់ ៣នាក់)
- BY
- Khmerpress
- June 3, 2023

(ភ្នំពេញ)៖ អបអរសារទ ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះនារីថៃ ១១-៩ លើវិញ្ញាសានារី (៣នាក់ ទល់ ៣នាក់) នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើងនៅមជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

នេះជាមេដាយមាសលើកដំបូង នៃការដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សម្រាប់ក្រុមម្ចាស់ផ្ទះកម្ពុជា លើកប្រភេទកីឡាបាល់បោះរទេះជនពិការផ្នែកនារី ក្នុងវិញ្ញាសា (៣នាក់ ទល់ ៣នាក់) និងជាការការពារមេដាយមាស បានសម្រេចរបស់ក្រុមកម្ពុជា បន្ទាប់ពីធ្វើបាននៅអាស៊ាប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌុនេស៊ី ឆ្នាំ២០២២ ៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post: