Khmerpress

ស្វែងរក

SEA GAMES

អាស៊ានប៉ារ៉ាហ្គេម៖ ៣ប្រភេទកីឡាកំពុងចាប់ផ្តើមប្រកួតនាព្រឹកនេះ ស្របពេលពិធីបើកព្រឹត្តិការណ៍ផ្លូវការធ្វើឡើងល្ងាចនេះ

BY Khmerpress June 3, 2023
អាស៊ានប៉ារ៉ាហ្គេម៖ ៣ប្រភេទកីឡាកំពុងចាប់ផ្តើមប្រកួតនាព្រឹកនេះ ស្របពេលពិធីបើកព្រឹត្តិការណ៍ផ្លូវការធ្វើឡើងល្ងាចនេះ

(ភ្នំពេញ)៖ ៣ប្រភេទកីឡាកំពុងចាប់ផ្តើមប្រកួតនាព្រឹកនេះ ស្របពេលពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងធ្វើឡើងនៅល្ងាចនេះ សម្រាប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

៣ប្រភេទកីឡាដែលកំពុងចាប់ផ្តើមប្រកួតនាព្រឹកនេះ មានកីឡាអុក, កីឡាបាល់បោះរទេះ និងកីឡាវាយសីជនពិការ ក្នុងនោះក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ ក្នុងការប្រកួតការពារមេដាយមាស របស់កម្ពុជា ដោយត្រូវជួបក្រុមថៃ នាព្រឹកនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: