Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! បិទចរាចរណ៍រថយន្តធនធ្ងន់លើកំណាត់ផ្លូវជាតិលេខ១ ពីផ្លូវបំបែកផ្លូវលេខ២១បេភ្នំពេញ ដល់គីឡូម៉ែត្រ៣០ និង១៤០ ស្រុកកៀនស្វាយ

    BY Khmerpress June 6, 2023
    ជូនដំណឹង! បិទចរាចរណ៍រថយន្តធនធ្ងន់លើកំណាត់ផ្លូវជាតិលេខ១ ពីផ្លូវបំបែកផ្លូវលេខ២១បេភ្នំពេញ ដល់គីឡូម៉ែត្រ៣០ និង១៤០ ស្រុកកៀនស្វាយ

    (កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានសេចក្ដីជូនដំណឹងដល់សាធារណពីការបិទចរាចរណ៍សម្រាប់រថយន្តធន់ធ្ងន់លើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណូចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចាប់ពីម៉ោង១រំលងអធ្រាត្រ រហូតដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

    នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

    សេចក្ដីជូនដំណឹងនេះបញ្ជាក់ថា ការបិទចរាចរណ៍នេះ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញក្រុងបាវិតប្រវែង ១៣៥,១០ គីឡូម៉ែត្រ និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៣,៧ គីឡូម៉ែត្រ។

    សូមអានសេចក្ដីជូនដំណឹងរបស់មន្ទីរដូចខាងក្រោម៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: