Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជនមានពិការភាពនៅតាមរោងចក្រ សហគ្រាសនានា ត្រូវអនុញ្ញាតឱ្យចេញមុនម៉ោង ១៥នាទី ដូចនឹងកម្មការិនីមានផ្ទៃពោះ

    BY Khmerpress June 8, 2023
    សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជនមានពិការភាពនៅតាមរោងចក្រ សហគ្រាសនានា ត្រូវអនុញ្ញាតឱ្យចេញមុនម៉ោង ១៥នាទី ដូចនឹងកម្មការិនីមានផ្ទៃពោះ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ជនមានពិការភាពនៅតាមរោងចក្រ សហគ្រាសនានា ត្រូវអនុញ្ញាតឱ្យចេញមុនម៉ោង ១៥នាទី ដូចនឹងកម្មការិនីមានផ្ទៃពោះ។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងការអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ប្រមាណ ១៨ ០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន០៥ ដែលពិធីនេះប្រព្រឹត្តទៅនៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ជនពិការដែលធ្វើការនៅតាមរោងចក្រ បានចេញមុនម៉ោង ដូចជាស្ត្រីមានផ្ទៃពោះ ឥឡូវខ្ញុំសូមប្រកាសជូនថា គ្រប់រោងចក្រសហគ្រាសទាំងអស់ដែលមានជនពិការភាព ត្រូវអនុញ្ញាតឱ្យចេញមុនម៉ោង ដូចស្ត្រីមានផ្ទៃពោះដែរ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា កាលពីមុនស្ត្រីដែលមានផ្ទៃពោះ ពេលចេញពីធ្វើការ ត្រូវដើរបញ្ចៀតគេ បន្ទាប់ពីទទួលបានសំណើរនេះ ខ្ញុំបានយកបញ្ហាហ្នឹង ដោះស្រាយជាមួយកម្មករ និងម្ចាស់រោងចក្រ ដោយសូមឱ្យស្ដ្រីមានផ្ទៃពោះ បានចេញមុនម៉ោងការងារ ដើម្បីជៀសវាងនូវការប៉ះទង្គិចណាមួយដល់កូនក្នុងផ្ទៃ នឹងត្រូវអនុញ្ញាតឱ្យចេញមុន ១៥នាទីយ៉ាងតិច » ៕ ទស្សនាវីដេអូលម្អិតដូចខាងក្រោម៖

    Share This Post: