ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្វែរឲ្យប្រជាពលរដ្ឋ ដែលជួបបញ្ហាម្ចាស់បុរីរឹបអូសផ្ទះ ទាក់ទងទៅនិយ័តករអាជីវកម្មអចលនវត្ថុ តាមលេខទូរស័ព្ទ៖០១២ ៣៩៣ ៧២៧, ០៩៩ ៩៨០ ៤៩៩, ០៦៩ ៥១៧ ១៨៦
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបង្វែរឲ្យប្រជាពលរដ្ឋ ដែលជួបបញ្ហាម្ចាស់បុរីរឹបអូសផ្ទះ ទាក់ទងទៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលជាស្ថាប័នជំនាញ។
សេចក្តីជូនដំណឹងរបស់ CDC បានឲ្យដឹងថា «អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមជម្រាបជូនដល់អតិថិជនទាំងអស់ដែលមានបំណង ឬបានទាក់ទងមក ក.អ.ក. ដើម្បីផ្តល់ព័ត៌មានស្តីពីការរឹបអូសផ្ទះ មេត្តាទាក់ទងទៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ តាមរយៈទូរស័ព្ទ ឬ តេឡេក្រាមលេខ៖ ០១២ ៣៩៣ ៧២៧ / ០៩៩ ៩៨០ ៤៩៩ / ០៦៩ ៥១៧ ១៨៦ ឬ អញ្ជើញទៅដោយផ្ទាល់ នៅអគារអាជ្ញាធរសេវាហិញ្ញវត្ថុមិនមែនធនាគារ ដែលមានអាសយដ្ឋាននៅអគារ ១៦៨ F ជាន់ទី៧ ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

