Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កុំភ្លេច! កម្ពុជា ជួបបង់ក្លាដែល ល្ងាចនេះនៃជំនួបមិត្តភាពអន្តរជាតិ ខណៈគ្រូជម្រើសជាតិកម្ពុជា មានសុទិដ្ឋិនិយមចំពោះកូនក្រុម តែថា ត្រូវប្រើកម្លាំងខ្លាំង

    BY Khmerpress June 15, 2023
    កុំភ្លេច! កម្ពុជា ជួបបង់ក្លាដែល ល្ងាចនេះនៃជំនួបមិត្តភាពអន្តរជាតិ ខណៈគ្រូជម្រើសជាតិកម្ពុជា មានសុទិដ្ឋិនិយមចំពោះកូនក្រុម តែថា ត្រូវប្រើកម្លាំងខ្លាំង

    (ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិកម្ពុជា ជួបប្រកួតជាមួយបង់ក្លាដែល នៃជំនួបមិត្តភាពអន្តរជាតិ ខណៈគ្រូជម្រើសជាតិកម្ពុជា លោក Felix Dalmas មានសុទិដ្ឋិនិយមចំពោះកូនក្រុម តែថា ត្រូវប្រើកម្លាំងខ្លាំង ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង ៧៖០០នាទី ។

    លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះកូនក្រុមថា មានភាពរីកចម្រើនជាងមុន ក្រោយប្រមូលផ្ដុំហ្វឹកហាត់ជាមួយគ្នាជិត ១សប្ដាហ៍មកនេះ ។ ប៉ុន្ដែលោកថា ការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែសស្អែកនេះ នឹងត្រូវប្រើប្រាស់កម្លាំងខ្លាំង ហើយក៏ជំនួបដ៏តានតឹងផងដែរ ។

    ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមិថុនានេះ លោក Felix បានលើកឡើងថា បន្ទាប់ពីការខំប្រឹងជាខ្លាំង កំឡុងការប្រកួតស៊ីហ្គេម នេះគឺជាការចាប់ផ្ដើមទំព័រថ្មីមួយទៀត ពិសេសសម្រាប់ការវិលត្រឡប់មកដឹកនាំក្រុមគោព្រៃកម្ពុជាជាថ្មី ដែលត្រូវមានការរៀបចំថ្មីជាច្រើន ដូចជាកលល្បិច យុទ្ធសាស្ដ្រ និងតាក់ទិចជាដើម ។ យ៉ាងណាមិញលោកសង្ឃឹមថា នឹងប្រើពេលតិចជាងមុន ក្នុងការរៀបចំក្រុមឲ្យបានល្អប្រសើរ ។

    លោកថា «ខ្ញុំបានមើលឃើញកីឡាករថ្មីៗជាច្រើន ក្នុងក្រុម មានទេពកោសលថ្មីៗ ហើយកីឡាករចាស់ៗ ដែលខ្ញុំធ្លាប់ស្គាល់ ក៏មានការរីកចម្រើនជាងមុនដែរ ។ ខ្ញុំសូមអរគុណគ្រូបង្វឹកតាមក្លិបនីមួយៗ ដែលខំប្រឹងបង្ហាត់កីឡាករឲ្យយើងបានជ្រើសរើសមកចូលរួមជម្រើសជាតិ ។ ខ្ញុំមានសុទិដ្ឋិនិយម សម្រាប់កីឡាកររបស់យើង ក៏ដូចជាក្រុមរបស់យើង នឹងអាចធ្វើបានល្អ នាពេលខាងមុខ ឬនាពេលអនាគត» ។
    «សម្រាប់ការប្រកួតជាមួយបង់ក្លាដែសស្អែក ខ្ញុំគិតថា គឺជាការប្រកួតដែលលំបាក ហើយជាការប្រកួតដែលត្រូវការប្រើប្រាស់កម្លាំង និងកាយសម្បទាខ្លាំង ។ ក្រុមបង់ក្លាដែស ក៏មានគ្រូបង្វឹកល្អដូចគ្នា ។ ខ្ញុំគិតថា ជាការប្រកួតដែលតានតឹង ។ អ្វីដែលសំខាន់ គឺជាការប្រកួតដំបូង សម្រាប់ខ្ញុំ ក្នុងការចាប់ផ្ដើមថ្មី ក៏ដូចជាការរៀបចំថ្មី ។ ចឹងយើងសង្ឃឹមថា នឹងធ្វើបានល្អ ហើយពួកយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព» ។ លោក Felix បន្ថែម ។

    សូមបញ្ជាក់ផងថា ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងរជ្ជកាលសម្រាប់លោក Felix ក៏ដូចជាកាលពីលោក Keisuke Honda ដឹកនាំក្រុមកម្ពុជា ក៏ធ្លាប់បានជួបប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមភ្ញៀវ បង់ក្លាដែស ចំនួន ២លើកមកហើយ ដោយលទ្ធផលចាញ់បង់ក្លាដែស ១-០ ទាំង ២ប្រកួត ៕​ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: