មន្ដ្រីជំនាញកិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានសហការជាមួយមន្ដ្រីជំនាញពិសោធន៍ចុះត្រួតពិនិត្យទីតាំងផលិតកែច្នៃអំបិល ២កន្លែងដើម្បីស្វែងរកភាពមិនអនុលោមទៅតាមច្បាប់
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ មន្ដ្រីជំនាញកិច្ចការ ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខារាជធានីភ្នំពេញបានសហការជាមួយមន្ដ្រីជំនាញពិសោធន៍ចុះត្រួតពិនិត្យទីតាំងផលិតកែច្នៃអំបិល ២កន្លែងនៅខណ្ឌដូនពេញ ដើម្បីស្វែងរកភាពមិនអនុលោមទៅតាមច្បាប់។

បើយោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការ ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានសរសេរថា “មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានដឹកនាំកម្លាំង ដោយសហការជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍បានចុះត្រួតពិនិត្យទីតាំងផលិតនិងកែច្នៃអំបិលចំនួន ២ទីតាំងក្នុងខណ្ឌដូនពេញ។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីស្វែងរកភាពមិនអនុលោមណាមួយដែលមិនសមស្របតាមបទប្បញ្ញត្តិដែលមានចែងជាធរមាន ហើយជាហេតុនាំឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ដែលជាអ្នកបរិភោគនិងទទួលទានផ្ទាល់ផងដែរ។ ជាផលទ្ធផលមន្រ្តីជំនាញបានបញ្ជាក់ថា ទីតាំងទាំង២ខាងលើមានអនុលោមភាព ពោលគឺសមស្របតាមបទប្បញ្ញត្តិដែលមានចែងជាធរមាន”។ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ




