Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    BREAKING: សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា

    BY Khmerpress June 27, 2023
    BREAKING: សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធតេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា។

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «កម្លាំងប្រដាប់អាវុធដែលឈរជើង នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ព្រមទាំងអាជ្ញាធរនៅទីនោះ បន្ទាប់ពីមានការវាយប្រហារដោយកងទ័ពភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីជាង ២អាទិត្យមុននេះ យើងបានខិតខំជាមួយភាគីខាងវៀតណាម ដើម្បីទប់ស្កាត់ ពួកបាក់ទ័ពរត់ចូលក្នុងទឹកដីកម្ពុជា។ អ្វីដែលជាបញ្ហានោះ គឺដ្រូនបានហោះចូលក្នុងទឹកដីកម្ពុជាយើងជាបន្តបន្ទាប់​ ក្នុងតំបន់នៃខេត្តរតនគិរី វៀតណាមបានបដិសេធថា នោះមិនមែនជាដ្រូនរបស់ខ្លួនទេ។ ដូច្នេះការវាយតម្លៃជាបន្តបន្ទាប់រហូតមកដល់ថ្ងៃនេះ ដ្រូនដែលមានចំនួនដ៏ច្រើននេះ គឺជាដ្រូនរបស់ពួកបច្ចាមិត្ត ដែលវៃប្រហារលើទឹកដីវៀតណាម។

    សម្ដេចតេជោ ហ៊ុន សែន​ បានបន្តទៀតថា៖ « ក្នុងសភាពការណ៍បែបនេះ ខ្ញុំចេញបទបញ្ជាឱ្យ សម្តេចពិជ័យសេនា ទៀ បាញ់ និងមន្ត្រីពាក់ព័ន្ធ បញ្ចេញនូវអាវុធសម្រាប់ការបាញ់យន្តហោះ​ទៅកាន់ទីកន្លែងដែលដ្រូនហោះចូល ដោយត្រូវប្រើអាវុធដ៏ទំនើបរបស់យើង ដើម្បីបាញ់ទម្លាក់ដ្រូនណាក៏ដោយ ដែលហោះចូលក្នុងទឹកដីកម្ពុជា សូមចាត់ចែងជាបន្ទាន់ បញ្ចេញកម្លាំងឱ្យបានឆាប់ ទាំងកម្លាំង និងអាវុធនៅបញ្ជាការដ្ឋានអង្គរក្ស និងកម្លាំងអាវុធប្រឆាំងអំពើភេរវកម្ម ដែលសុទ្ធសឹងជាអាវុធខ្លាំងរបស់យើង យកទៅបាញ់ទម្លាក់ដ្រូនហោះកាន់ចូលក្នុងទឹកដីកម្ពុជាចោលតែម្ដង»។

    សម្ដេចតេជោ ហ៊ុន សែន​ បានចេញបទបញ្ជាបន្ថែម មុននេះបន្តិច ដោយសម្ដេចតេជោ បានបញ្ជាឱ្យកម្លាំងរបស់នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បញ្ចេញកម្លាំង ៥០០នាក់ ជាមួយនឹងអាវុធ ២០០ដើម ដើម្បីពង្រាយគ្រប់ច្រករហក សម្រាប់ការបាញ់ទម្លាក់ដ្រូននេះ ដូច្នេះបទបញ្ជានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ត្រូវចាត់ការបន្ទាន់ បញ្ចូនកម្លាំងនេះឡើងភ្លាម។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា គឺគ្មានការអត់ឱន លើកលែង សម្រាប់អ្នកណាក៏ដោយ ដែលបំពានអធិបតេយ្យរបស់កម្ពុជាបានឡើយ ៕

    Share This Post: