Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមទឹកទុកផង! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅតាមតំបន់ចំនួន ២នេះ ក្នុងរាជធានីភ្នំពេញ

    BY Khmerpress June 28, 2023
    ត្រៀមទឹកទុកផង! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅតាមតំបន់ចំនួន ២នេះ ក្នុងរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ និងសង្កាត់កំបូល ទៅតាមពេលវេលាដូចខាងក្រោម៖

    ១. នៅយប់ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៥០០មម ទៅបំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម នៅលើផ្លូវកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ២. នៅយប់ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម ទៅបំពង់ចែកចាយទឹកស្អាតទំហំ ១៦០មម នៅលើផ្លូវលេខ១៨៨K ចាប់ពីផ្លូវជាតិលេខ៤ កែងផ្លូវលេខ១៨៨K ដល់ផ្លូវលេខ១៨៨K កែងផ្លូវលេខ១២៥AS ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

    អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលនឹងត្រូវរងការខ្វះទឹកមួយរយៈពេលនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើដោយក្ដីអនុគ្រោះ ៕ ប្រភព៖​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post: