ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះស្រាវជ្រាវ ជួលជុលទឹកធ្លាយនាពេលយប់ សម្រាប់ខែកក្កដា នៅតាមបណ្ដាខណ្ឌទាំងនេះ
BY Khmerpress
June 29, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសេចក្តីជូនដំណឹងស្តីពីការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយនាពេលយប់ សម្រាប់ខែកក្កដា ឆ្នាំ២០២៣ នៅបណ្ដាខណ្ឌចំនួន៥ ចាប់ពីម៉ោង ២២៖០០ នាទីយប់ ដល់ម៉ោង ០៥៖០០ នាទី ទៀបភ្លឺ ទៅតាមទីតាំងដូចខាងក្រោម៖
១. ខណ្ឌចំការមន ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣
២. ខណ្ឌទួលគោក ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣
៣. ខណ្ឌពោធិ៍សែនជ័យ ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣
៤. ខណ្ឌសែនសុខ ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣
៥. ខណ្ឌឬស្សីកែវ ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ៕





ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority