ការផ្ញើប្រាក់ពីពលករកម្ពុជាទៅក្រៅប្រទេស ត្រូវបានប៉ាន់ស្មានថាកើនឡើងចំនួន ៤.២ភាគរយ នៃ GDP បើធៀបនឹងឆ្នាំមុន
(ភ្នំពេញ)៖ របាយការណ៍ថ្មីមួយបាននិយាយថា លំហូរនៃការផ្ញើប្រាក់នៅកម្ពុជាពីពលករទៅបរទេសគឺខ្ពស់បំផុត ជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសហ្វីលីពីន និងវៀតណាម ដែលជាចំណែកនៃផលិតផលក្នុងស្រុកសរុប(GDP)កាលពីឆ្នាំមុន។
បានបន្ថែមទៀតថា របាយការណ៍របស់វិទ្យាស្ថាន ADB អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងអង្គការពលកម្មអន្តរជាតិ បានប៉ាន់ប្រមាណថា ការផ្ញើប្រាក់មកកម្ពុជាបានកើនឡើង ៨ ភាគរយធៀបទៅនឹងឆ្នាំមុនរហូតដល់ ១.២៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។
នោះគឺច្រើនជាង ៨០ ភាគរយនៃកម្រិតការផ្ញើប្រាក់មុនផ្ទុះជំងឺកូវីដ ដែលឡើងដល់កម្រិត ១.៥៣ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។ នៅពេលដែលជំងឺរាតត្បាតកាន់តែរីកចម្រើន ការផ្ទេរប្រាក់មកកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ១.២៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ និងទាបបំផុតចំនួន ១.១៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។
(GDP)នៅឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបបានត្រឹម ៤.៤ ភាគរយ ធ្វើឱ្យការផ្ទេរប្រាក់របស់កម្ពុជាត្រូវបានធ្លាក់ចុះ បើធៀបទៅនឹងសេដ្ឋកិច្ចឆ្នាំមុន។ វៀតណាមជាប្រទេសអាស៊ានជាប់ចំណាត់ថ្នាក់លេខ ២ក្នុងអត្រា ៤.៦ ភាគរយ បន្ទាប់ពីកម្ពុជា។ចំណែកប្រទេសឥណ្ឌូណេស៊ីជាប់ចំណាយ់ថ្នាក់លេខ ៤ ការផ្ញើប្រាក់ខ្ពស់បំផុតដែលមានអត្រា ០.៨ ភាគរយនៃ GDP។
ការចេញផ្សាយនៅដើមសប្តាហ៍នេះ មានរបាយការណ៍មួយបានលើកឡើងថា ការធ្វើចំណាកស្រុកនៅអាស៊ី យោងតាមការដកស្រង់ទិន្នន័យដោយក្រសួងការងារបានបង្ហាញថា ប្រទេសថៃមានពលករកម្ពុជាប្រមាណ ១.២ លាននាក់ក្នុងឆ្នាំ ២០២១។ កូរ៉េខាងត្បូងមានពលករពីកម្ពុជាជិត ៤៦.០០០នាក់ តាមពីក្រោយដោយម៉ាឡេស៊ី ២៣.០០០នាក់ ប្រទេសជប៉ុនជិត ១២.០០០នាក់ និងសិង្ហបុរី ប្រហែល ៨០០នាក់។
សម្រាប់ការសិក្សានៅបរទេស ទិសដៅពេញនិយមបំផុតគឺប្រទេសអូស្ត្រាលីដែលមាននិស្សិតកម្ពុជាចំនួន ១.៩០០ នាក់ក្នុងឆ្នាំ ២០០០។ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ២ ដែលមាននិស្សិតកម្ពុជាប្រហែល ៨០០នាក់ និងប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានសិស្សប្រហែល ៦០០នាក់៕ ផ្ដល់សិទ្ធិដោយ៖ Khmernote
