Liny Chan
  • ព័ត៌មានជាតិ

    (បរទេស)៖ មាន​របាយការណ៍​ថា Apple កំពុង​រៀបចំ​ដាក់ចេញ iPhone បែបថ្មីបំផុតរបស់ខ្លួន​នៅ​ឆ្នាំ២០២៧ ដែលមាន​រចនាបថ​ធ្វើពី​កញ្ចក់​ស្ទើរតែ​ទាំងអស់ និង​អេក្រង់​កោងពី​ផ្នែកមួយ​ទៅ​ផ្នែកមួយ ដោយ​គ្មាន​រន្ធ​កាត់​ណាមួយឡើយ។ ការរចនានេះ​ គឺ​មាន​បំណងផ្តល់បទពិសោធន៍​អេក្រង់​មួយ​ដែល​រលូន និងត្រជាក់ភ្នែកដល់អ្នកប្រើប្រាស់ និងចំពេលនៃការប្រារព្ធខួប២០ឆ្នាំនៃការចេញលក់ iPhone។ នេះបើយោងតាមប្រភពពីអ្នកវិភាគល្បីមកពី Bloomberg គឺលោក Mark German និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Verge នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ iPhone ថ្មីនេះអាច​នឹងមាន​បច្ចេកវិទ្យា​កាមេរ៉ា​ក្រោម​អេក្រង់ ដូច្នេះ​គ្មាន​ការ​ចាំបាច់​ឲ្យ​មាន notch ឬ​រន្ធ punch-hole ទៀតទេ ហើយ​អាច​ប្រើ​ប្រាស់​បន្ទះ​កញ្ចក់បន្តគ្នា​ឲ្យគ្របដណ្ដប់​លើ​ទាំងម៉ាស៊ីន។ Apple ក៏អាច​នឹងចេញ

    May 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានបង្ហាញកំណត់ហេតុមួយ ដែលបានដោះស្រាយកាលពីអំឡុងខែមីនា ឆ្នាំ២០២៥កន្លងទៅ ពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី គ្រោងសាងសង់អាស្រម វង្ស ចក្រាយុត្តិ នៅជើងភ្នំត្រែង ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ កំណត់ហេតុដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោយផ្ទុះរឿងឡើងវិញនៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋឲ្យជឿនូវជំនឿ ដែលមិនសមហេតុផលពីសំណាក់បុគ្គលឈ្មោះ ហន ភា ដើម្បីទទួលបាននូវលាភសក្ការៈអ្វីមួយ ពិសេសពាក់ព័ន្ធជាមួយតារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា។

    May 12, 2025
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថារូបលោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងប្រទេសតួកគីយ៉េ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់រូបលោកជាសាធារណៈឱ្យទទួលយកសំណើចរចាដោយផ្ទាល់របស់លោក ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ពូទីន កាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា បានស្នើឱ្យមានការរៀបចំកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល នៅថ្ងៃទី១៥ ខែឧសភា។ ក៏ប៉ុន្តែ វាមិនទាន់ច្បាស់ថាតើលោក ពូទីន ចង់មានន័យថារូបលោកនឹងចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ឬក៏យ៉ាងណានោះទេ?

    May 12, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ នៅព្រឹក​ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាវា​កង​ទ័ពជើងទឹកចិនចំនួនពីរគ្រឿង គឺនាវា០៧១ និងលេខ៩៨៩ បានចូល​ចត​​នៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ប្រកបដោយសុវត្ថិភាព។ នាវាទាំងពីរគ្រឿង បាន​ដឹក​កម្លាំង​ និង​សម្ភារៈ​ បរិក្ខា​រសិក​មួយចំនួន ដើម្បីចូល​រួម​ធ្វើ​សមយុទ្ធនាគមាសឆ្នាំ២០២៥។ ការមក​ដល់​នៅកំពង់ផែរាម​ របស់នាវា​កងទ័ព​ជើង​ទឹក​ចិន​នាឱកាលនេះ​ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​លោកឧត្តម​សេនីយ៍​ទោ​ ប៉ែន​ សុក្រឹត​វិទ្យា​ នាយ​ទីចាត់ការ​ហ្វឹកហ្វឺន​តំណាង​នាយ​ឧត្ដមសេនីយ៍​ វង្ស ពិសេន អគ្គមេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ ព្រមទាំង​នាយ​នាវី​មូលដ្ឋាសមុទ្រ​ចំនួន​៧០រូប​ និង​ក្រុម​ការងារ​សម្របសម្រួល​ដឹកនាំ​ធ្វើ​សមយុទ្ធ​នាគ​មាស​២០២៥​ របស់​កម្ពុជា​។ ដោយ​ឡែក​ប្រតិភូ​ចិន​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ​ LYU Guangkun​ ឧបការី​ នាយ​សេនាធិការ​យោធភូមិភាគ​ខាងត្បូង​កងទ័ព​រំដោះ​ប្រជាជន​ចិន​ និងជា​ប្រធានក្រុមការងារ​

    May 12, 2025
  • ព័ត៌មានអន្តរជាតិ

    (ញូវដេលី)៖ កងទ័ពអាកាសឥណ្ឌា បាននិយាយកាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា ថា «ការបាត់បង់គឺជាផ្នែកមួយនៃការប្រយុទ្ធ» ប៉ុន្តែបានអះអាងថា អ្នកបើកយន្តហោះរបស់ខ្លួនទាំងអស់បានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព បន្ទាប់ពីការប្រយុទ្ធជាមួយប៉ាគីស្ថានក្នុងសប្តាហ៍នេះ។ ការថ្លែងនេះ ធ្វើឡើងចំពេលមានរបាយការណ៍ផ្សេងៗគ្នាអំពីការខាតបង់យន្តហោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥។ កាលពីថ្ងៃពុធ សប្តាហ៍មុន អ្នកនាំពាក្យយោធាប៉ាគីស្ថានបានប្រាប់ទីភ្នាក់ងារ Reuters ថា យន្តហោះឥណ្ឌាចំនួន ៥គ្រឿងត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងប៉ាគីស្ថាន។ ទោះជាយ៉ាងណា ការអះអាងនេះមិនត្រូវបានបញ្ជាក់ជាផ្លូវការដោយភាគីឥណ្ឌានោះទេ។ ក្នុងថ្ងៃពុធដដែលនោះដែរ ប្រភពរដ្ឋាភិបាលចំនួនបួននៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា បានប្រាប់ទីភ្នាក់ងារ Reuters ថា យន្តហោះចម្បាំងឥណ្ឌាចំនួន ៣គ្រឿងបានធ្លាក់នៅក្នុងទឹកដីឥណ្ឌា

    May 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់លើក្រុមក្មេងទំនើងពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធកាប់ទៅលើជនរងគ្រោះ និងកាប់យកផ្លាកលេខម៉ូតូដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង ១០នាទីរំលងអាធ្រាត មានក្មេងទំនើងមួយក្រុមមានគ្នាចំនួន ២១នាក់ ជិះម៉ូតូចំនួន ១០គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូទៅរារាំងពីមុខ និងពីក្រោយ ម៉ូតូរបស់ជនរងគ្រោះចំនួន ០១ គ្រឿងដែលកំពុងជិះគ្នាពីរនាក់នៅចំណុចមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកបក្ខពួកនៃក្រុមក្មេងទំនើងខាងលើក៏បានចុះពីលើម៉ូតូ និងប្រើប្រាស់កាំបិតផ្គាក់ចំនួន ០១ដើម កាំបិតប៉័ងតោចំនួន ០១ដើម និងដាវកែច្នៃចំនួន ០១

    May 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ សូមជម្រាបថា លោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹងនិងអន្តរជាតិ នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ACU បានប្រកាសឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិកុសល កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    May 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាម៉ោង ១២៖៣៥នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ​២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុម​ការងារ​ចំពោះ​កិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី​កម្ពុជា​-សហ​រដ្ឋអាមេរិក បានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋ​អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ បេសកម្មនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈ​ប្រព័ន្ធ​វីដេអូ (Zoom) ចំនួនពីរលើក ជាមួយភាគីតំណាងពាណិជ្ជ​កម្ម​សហរដ្ឋ​អាម៉េរិក (United States Trade Representative

    May 10, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃសុក្រ ទី៩ ខែឧសភា ថា ការកំណត់ពន្ធគយ ៨០% លើទំនិញនាំចូលពីចិន «ហាក់ដូចជាសមល្មមហើយ» ខណៈដែលតំណាងប្រទេសទាំងពីរកំពុងត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មនៅចុងសប្តាហ៍នេះ ក្នុងគោលបំណងព្យាយាមទប់ស្កាត់សង្គ្រាមពាណិជ្ជកម្ម នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសារបង្ហោះតាមបណ្ដាញសង្គម Truth Social លោក ត្រាំ បានទាមទារឲ្យចិនបើកទីផ្សាររបស់ខ្លួនទទួលផលិតផលអាមេរិក ដោយសរសេរថា «(ការធ្វើដូច្នេះ) នឹងល្អសម្រាប់ពួកគេ»។ លោកបានបន្ថែមថា «ពន្ធ ៨០% លើចិនហាក់ដូចជាសមល្មមហើយ»។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថាអត្រានេះអាចត្រូវបានពិចារណាឡើងវិញ ឬផ្លាស់ប្ដូរ អាស្រ័យលើកិច្ចពិភាក្សាជាមួយចិន។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងប្រធានអ្នកចរចាពាណិជ្ជកម្ម

    May 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប។ លោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹងនិងអន្តរជាតិ នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ACU បានប្រកាសឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិកុសល កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ នៅពេលនេះលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល កំពុងសួរនាំនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្តទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    May 10, 2025