Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ មហាសេដ្ឋី Bill Gates បានសន្យានៅថ្ងៃព្រហស្បតិ៍ថា នឹងបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនស្ទើរតែទាំងអស់របស់លោកក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដោយថាទឹកប្រាក់ ២០០ពាន់លានដុល្លារនឹងទៅដល់ជនក្រីក្របំផុតលើពិភពលោកតាមរយៈមូលនិធិរបស់លោកនៅត្រឹមឆ្នាំ ២០៤៥។ ស្របពេលជាមួយគ្នា លោកក៏បានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាលើលោក Elon Musk និងរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយចោទថា កំពុង «សម្លាប់កុមារក្រីក្របំផុតរបស់ពិភពលោក» តាមរយៈការកាត់បន្ថយជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Gates បានចោទចំៗថា លោក Musk ដែលដឹកនាំកិច្ចការកាត់បន្ថយចំណាយរដ្ឋាភិបាលក្រោមរដ្ឋបាលលោក ត្រាំ បានធ្វើឲ្យមានការកាត់ផ្ដាច់ថវិកាទីភ្នាក់ងារ USAID ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់វ៉ាក់សាំងកុមារ និងជំនួយស្បៀង។

    May 9, 2025
  • ព័ត៌មានជាតិ

    (វ៉ាទីកង់)៖ កាឌីណាល់​ Robert Prevost ត្រូវបានជ្រេីសរេីសឱ្យក្លាយជាមេដឹកនាំកាតូលិករបស់ពិភពលោក សម្តេចប៉ាប ឡេអូ​ ទី១៤ ដើម្បីបម្រើដល់សាសនាគ្រិស្តដែលមានសមាជិក ១.៤ពាន់លាននាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ ២០២៥។ កាឌីណាល់ Robert Prevost គឺជាសម្តេចប៉ាបទីមួយមកពីសហរដ្ឋអាមេរិក អាយុ ៦៩ឆ្នាំ និងបានចំណាយពេលភាគច្រើនធ្វេីជាអ្នកផ្សព្វផ្សាយសាសនានៅប្រទេសប៉េរូ ហើយបានក្លាយជាកាឌីណាល់នៅក្នុងឆ្នាំ ២០២៣។ លោកត្រូវបានបោះឆ្នោតជ្រើសរើស កាលពីថ្ងៃព្រហស្បតិ៍ ជាសម្តេចប៉ាបថ្មីនៅថ្ងៃទីពីរនៃសន្និបាតដើម្បីជ្រេីសរេីសអ្នកស្នងតំណែងសម្តេចប៉ាប ហ្រ្វង់ស៉ីស ដែលយាងចូលទីវង្គត់កាលពីខែមុន។ គួរបញ្ជាក់ថា សម្តេចប៉ាបចុងក្រោយដែលយកព្រះនាម ឡេអូ​ គឺសម្តេចប៉ាប

    May 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា រយៈពេល៤ខែ ឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានជាង២ម៉ឺនជើង កើនឡើងជាង១៧% ខណៈអ្នកដំណើរចេញ-ចូលមានជាង ២.៥លាននាក់ កើនឡើងជាង១៨% បើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ (រយៈពេល៤ខែ) ស្ថានភាពវិស័យដឹកជញ្ជូន តាមផ្លូវអាកាសសម្រាប់ អាកាសយានដ្ឋានអន្តរជាតិទាំង (ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ)

    May 8, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចត្រិសិល្បៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី១ ស្ដីពីការរៀបចំឯកសារដាក់បញ្ចូលភ្នំដា និងអង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។ កិច្ចប្រជុំត្រូវបានរៀបចំនៅរសៀលថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីសមាភាពនៃក្រសួងនិងស្ថាប័នចំនួន១១ ដែលមាន រដ្ឋលេខាធិការតំណាងក្រសួងពាក់ព័ន្ធ និងការចូលរួមពីលោកគណៈអភិបាលនៃអភិបាលខេត្តតាកែវ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីណែនាំសមាសភាពក្រុមកាងារ និងស្តាប់របាយការណ៍បច្ចុប្បន្នភាពនៃការដាក់បញ្ចូលស្ថានីយភ្នំដា និងអង្គរបុរី ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូនាពេលខាងមុខ។ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានឲ្យដឹងថា ដំណើរការស្នើនៃការរៀបចំឯកសារដាក់បញ្ចូលភ្នំដា និងអង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ ត្រូវចំណាយពេលបន្តទៀត ជាពិសេសការកំណត់ទីតាំង ដែលត្រូវការពារ។

    May 8, 2025
  • ព័ត៌មានអន្តរជាតិ

    (ញូវដែលី)៖ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឥណ្ឌាបានព្រមានប៉ាគីស្ថានថា ការធ្វើសកម្មភាពយោធាណាមួយពីប៉ាគីស្ថាន នឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបយ៉ាងរឹងមាំជាទីបំផុត បន្ទាប់ពីទីក្រុងញូវដែលី បានវាយប្រហារមីស៉ីលទៅលើប៉ាគីស្ថាន ដើម្បីសងសឹកចំពោះករណីបាញ់រះដ៏ប្រល័យមួយ ដែលឥណ្ឌាទម្លាក់កំហុសលើទីក្រុងអ៉ីស្លាម៉ាបាដ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា «ការឆ្លើយតបរបស់យើងជាចំណាត់ការ ដែលកំណត់គោលដៅច្បាស់លាស់ និងមានភាពប្រុងប្រយ័ត្ន។ ប៉ុន្តែបើមានការវាយប្រហារយោធាមកលើយើង នោះមិនចាំបាច់សង្ស័យឡើយ គឺវានឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបយ៉ាងរឹងមាំជាទីបំផុត»។ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif បានប្តេជ្ញាសងសឹកវិញ បន្ទាប់ពីឥណ្ឌាបានវាយប្រហារដោយប្រើមីស៉ីល កាលពីថ្ងៃពុធ ហើយសកម្មភាពបាញ់បោះតបតដាក់គ្នាទៅមក នៅតាមបណ្តោយព្រំប្រទល់តំបន់

    May 8, 2025
  • ព័ត៌មានជាតិ

    (ព្រុចសែល)៖ គណៈកម្មការអឺរ៉ុប (EC) បានឱ្យដឹងថា ក្រុមអ្នកផលិត នៅក្នុងឧស្សាហកម្មដែកថែប និងលោហធាតុរបស់អឺរ៉ុប កំពុងទទួលរងនូវការកើនឡើងនៃតម្លៃអគ្គិសនី និងសមត្ថភាពផលិតច្រើនហួសជាសកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ ២០២៥។ ក្រុមមន្រ្តីប៉ាន់ស្មានថា ការរួមចំណែករបស់សហភាពអឺរ៉ុប (EU) នៅក្នុងផលិតកម្មដែកពិភពលោក បានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ឥឡូវនេះគឺមានតិចជាង ៨ភាគរយប៉ុណ្ណោះ ចំពោះមុខការប្រកួតប្រជែងកាន់តែខ្លាំង ពីប្រទេសដូចជាចិន និងឥណ្ឌា។ EC បានដាក់ចេញនូវផែនការសកម្មភាពលើផលិតផលដែកថែប និងលោហធាតុ ដើម្បីបង្កើនការប្រកួតប្រជែង និងដោះស្រាយការចំណាយផ្នែកថាមពល រួមទាំងសមត្ថភាពលើសចំណុះក្នុងវិស័យនេះ។ EC ក៏មានបំណងរឹតបន្តឹងការគ្រប់គ្រង

    May 8, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជនសង្ស័យ២៩នាក់ ពាក់ព័ន្ធបទល្មើស១១ករណី មានប្លន់, ហិង្សា, លួច, ជួញដូរមនុស្ស និងចាប់បង្ខាំងដោយខុសច្បាប់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន និងយកមកបង្ហាញមុខ ជាសាធារណៈ។ សន្និសីទសារព័ត៌មានបង្ហាញមុខនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ដោយទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យកម្លាំងសមត្ថកិច្ចជំនាញទាំង១៤ខណ្ឌ ធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើស ដែលមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃ៦ ដល់ថ្ងៃទី៨

    May 8, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី៧ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ឥណ្ឌានិងប៉ាគីស្ថាន ដែលជាដៃគូនិងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន ហាក់បានស៉ីសងគ្នារួចរាល់ហើយ ដូច្នេះរូបលោកសង្ឃឹមថា ប្រទេសទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នា អាចបិទបញ្ចប់ការបង្កើនភាពតានតឹង នៅត្រឹមនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ត្រាំ បាននិយាយនៅសេតវិមានថា ប្រទេសទាំងពីរ បានសងសឹកគ្នារួចហើយ ដូច្នេះសង្ឃឹមថា ពួកគេអាចបញ្ចប់ត្រឹមនេះ ហើយលោកប្រធានាធិបតីអាមេរិក បានបន្ថែមថា រូបលោកស្គាល់ភាគីទាំងពីរច្បាស់ណាស់ និងចង់ឃើញពួកគេនិយាយគ្នា ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី»។ លោក ត្រាំ បានបញ្ជាក់ថា

    May 8, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ឲ្យមន្រ្តីប្រចាំការនៅច្រកទ្វារតាមព្រំដែនរវាងខេត្តតាកែវ និងខេត្តអានយ៉ាង ខេត្តគៀងយ៉ាង របស់វៀតណាម ត្រូវទប់ស្កាត់ឲ្យខាងតែបាន កុំឲ្យនាំផ្លែទុរេនចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។ ថ្លែងនៅក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ បានថ្លែងថា ផ្លែទុរេននៅក្នុងប្រទេសវៀតណាម កំពុងតែមានបញ្ហាព្រោះគេរកឃើញមានសារធាតុគីមី ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន។ លោកសង្កត់ធ្ងន់ថា «ស្ថានភាពនេះធ្វើឲ្យសល់ផ្លែទុរេនច្រើន ជាពិសេសតម្លៃទុរេនមានការធ្លាក់ចុះ ហើយអាចនឹងមានការលួចនាំចូលមកកាន់ទីផ្សារកម្ពុជា»។ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ទៀតថា «បញ្ហានេះ ខ្ញុំបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យតាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានកុំឲ្យមានការនាំចូលផ្លែទុរេន ចូលមកកាន់ទីផ្សារកម្ពុជា តាមច្រកព្រំដែនខេត្តតាកែវ»។

    May 8, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃើញការបង្ហោះផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធទង្វើរបស់លោកវរសេនីយ៍ទោ សាន សាធុកា ហៅ ធន់ សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានឆ្លៀតយកតួនាទីរបស់ខ្លួនកេងយកប្រយោជន៍ពីប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញតូចតាច។ ពាក់ព័ន្ធការផ្សព្វផ្សាយខាងលើនេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការ បញ្ជាក់ជូនសាធារណជនជ្រាបដូចខាងក្រោម៖ *ទី១៖ លោកវរសេនីយ៍ទោ សាន សាធុកា អត្តលេខ ៣១៧២២ អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះប្រជុំដើម្បីបំភ្លឺ ជូនក្រុមប្រឹក្សាវិន័យ ពាក់ព័ន្ធការចោទប្រកាន់ដូចបានចុះផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម។ សាមីខ្លួន បានបញ្ជាក់ថា ពុំបានដើរជំរិតទារប្រាក់ពីអាជីវករនោះទេ ប៉ុន្តែថវិកាដែលបានផ្ញើចូលក្នុងគណនីរបស់គាត់

    May 8, 2025