Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានជាប់ចំណាត់ថ្នាក់លេខ ៥ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង១១ ក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ ការបញ្ជាក់នេះ ធ្វើឡើងអំឡុងពេល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង៩០នាក់ មកពី៥៦ស្ថាប័នធ្វើដំណើរទស្សនកិច្ចទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។ លោកឧកញ៉ា ឆារស៍ វ៉ាន់ បញ្ជាក់បន្ថែមថា ការចូលជាគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១នេះ

    March 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថិតនៅទីតាំងភូមិសាស្ត្រ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ នេះបើតាមការបញ្ជាក់ឱ្យដឹងនារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នាឱកាសដែលលោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមចុះពិនិត្យទីតាំង សម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យ​សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើ​អាចប្រព្រឹត្តទៅបានយ៉ាង​រលូនតាមផែនការ

    March 22, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ គណៈកម្មការអន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះ ដែលមានសក្តានុពលសេដ្ឋកិច្ច ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី២០ និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចុះពិនិត្យការអនុវត្តគម្រោងវិនិយោគ របស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍កោះ និងឆ្នេរនានា នៅខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច រួមទាំងអាជ្ញាធរដែនដីផង ក្នុងភូមិសាស្ត្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ។ ការចុះពិនិត្យខាងលើ ត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង, ការផ្តល់មតិយោបល់លើផ្នែកបច្ចេកទេស ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់វិនិយោគិន សម្តៅជំរុញការអនុវត្តគំរោងស្របតាមខ្លឹមសារនៃកិច្ចសន្យា និងដើម្បីរៀបចំរបាយការណ៍បូកសរុបគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនៃការបំពេញភារកិច្ចនេះដែរ គណៈកម្មការអន្តរក្រសួងក៏បានឆ្លៀតចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខនាយនាវី នាយនាវីរង

    March 22, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ លោក Elon Musk បាន​រិះគន់​សារព័ត៌មាន New York Times និង​អំពាវនាវ​ឱ្យ​កាត់ទោស​មន្ត្រី​មន្ទីរ​ប៉ង់តាហ្គោន​ ដែល​បាន​ទម្លាយ​ព័ត៌មាន​យោធា​សំខាន់ៗ ទៅ​ឱ្យ​កាសែត​នេះ។ ការ​រិះគន់​នេះ​ធ្វើ​ឡើង​បន្ទាប់ពី New York Times បាន​រាយការណ៍​ថា លោក Musk នឹង​ទទួល​បាន​ការ​សង្ខេប​ អំពី​ផែនការ​យោធា​របស់​សហរដ្ឋអាមេរិក ក្នុង​ករណី​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់ New York Times ការ​សង្ខេប​នេះ ​នឹង​ផ្ដល់​ឱ្យ​លោក Musk នូវ​ការ​យល់​ដឹង​អំពី​ផែនការ​យោធា​សំខាន់ៗ ក្នុងនាមជា​ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ លោក Musk បាន​ចោទ​ប្រកាន់

    March 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានស្គាល់ជា អាកាសយានដ្ឋានធំបំផុតនៅកម្ពុជា សាងសង់បាន៩៥% និងចំណាយទឹកប្រាក់អស់ ១៦០០លានដុល្លារ នឹងបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសដែល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង ៩០នាក់ និង ៥៦ស្ថាប័នធ្វើដំណើរទស្សនៈកិច្ចសារព័ត៌មានទៅកាន់ ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។ បើតាមប្រសាសន៍របស់

    March 22, 2025
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុករថយន្ដ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដោយបានធ្វើការវាស់វែង ប្រមែប្រមូលភស្តុតាង ព័ត៌មានផ្សេងៗ និងបំពេញការងារជំនាញនីតិវិធីកំណត់ដោយច្បាប់សុក្រឹតត្រឹមត្រូវ។ ដោយមានកិច្ចសហការល្អរវាងអ្នកបើកបររថយន្តឈ្មោះ ឡាំ ភាង ភេទប្រុស អាយុ៤៦ឆ្នាំ សមត្ថកិច្ចបានបន្ត បំពេញការងារតាមជំនាញស្របតាមនីតិវិធីកំណត់ក្នុងច្បាប់

    March 22, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា។ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ គឺជាសម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នឹងបានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិជាង២ម៉ឺននាក់ តាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា។ សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។ ជាមួយនឹងព្រឹត្តិការណ៍នាព្រឹកនេះដែរ ភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងមានភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយនឹងភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបានផង​ដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    March 21, 2025
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៧ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាល​ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់-មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅទូទាំងខេត្តកំពង់ឆ្នាំង។ ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងអស់លោក-លោកស្រី សមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ៧ ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត អញ្ជើញចូលរួមជិត៧០០នាក់។ លោកបណ្ឌិត ម៉ុង ឬទ្ធី បានផ្ដាំផ្ញើសូរសុខទុក្ខពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាល សម្ដេចតែងតែគិតគូ

    March 21, 2025
  • ព័ត៌មានជាតិ

    (ប៉េកាំង)៖ ទីក្រុងប៉េកាំង បានទាមទារឱ្យមានការការពារ សម្រាប់និស្សិតចិននៅសហរដ្ឋអាមេរិក បន្ទាប់ពីគណៈកម្មាធិសភា ស្នើឱ្យសាកលវិទ្យាល័យអាមេរិកចំនួន ៦ ប្រគល់ព័ត៌មានលម្អិតមួយចំនួនធំអំពីនិស្សិតចិន ដោយលើកឡើងពី កង្វល់សន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ ២០២៥។ លោក John Moolenaar ប្រធានគណៈកម្មាធិការទប់ស្កាត់ចិននៃសភាតំណាងរាស្រ្តអាមេរិក បានផ្ញើលិខិតមួយ ទៅកាន់សាកលវិទ្យាល័យចំនួន ៦ ដូចជា Carnegie Mellon, Purdue, Stanford, the University of Illinois, the University

    March 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Bun Park ជាបុគ្គលពូកែទ្រឹស្តីនៅតាមបណ្តាញសង្គម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចូលខ្លួនមកបំភ្លឺតាមការហោះហៅរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពន្យល់អំពីអត្ថន័យ នៃពាក្យ «សន្ដិភាព»។ ក្នុងការចូលបំភ្លឺនោះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចំណុះផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានពន្យល់អំពីអត្ថន័យនៃពាក្យ «សន្ដិភាព» ហើយក៏បានធ្វើកិច្ចសន្យាជាមួយលោក Bun Park ឲ្យបញ្ឈប់បង្ហោះព័ត៌មានបំភ្លៃការពិត នៅលើបណ្ដាញទំនាក់ទំនងសង្គមតទៅទៀត។ ក្រោយពីសមត្ថកិច្ចជំនាញ បានសាកសួររួចរាល់ ក៏បានអនុញ្ញាតឲ្យ លោក Bun Park ត្រឡប់ទៅកាន់គេហដ្ឋានវិញ។ ក្រោយបញ្ចប់ការសួរនាំ និងពន្យល់ពាក្យ «សន្តិភាព» រួចមក នៅពីព្រឹកថ្ងៃទី១៥

    March 21, 2025