Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ បានច្រានចោល និងថ្កោលទោសយ៉ាងខ្លាំង ចុមពោះ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ ជនអគតិមួយចំនួនដែលថា កម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ក្នុងដែនអធិបតេយ្យរបស់កម្ពុជា នៅតំបន់ប្រាសាទតាមាន់។ តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ ចាត់ទុកថា ការចោទប្រកាន់នេះ គឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ, កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) លើកទី១៧ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ

    May 9, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធី «Visit Angkor» ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។ បើតាមសេចក្ដីជូនដំណឹង, ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងលើកតម្លៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានបង្កើតនូវកម្មវិធីមួយ ដែលមានឈ្មោះថា «Visit Angkor» ហើយដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះ មកប្រើប្រាស់បានតាមរយៈ App store ឬ Play store U តាមរយៈ QR code ដែលបានជូនភ្ជាប់។ កម្មវិធីនេះ មានមុខងារសំខាន់ៗ ដូចខាងក្រោម៖

    May 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងកោតសរសើរ ដល់ព្រះសង្ឃដែលបានជ្រើសយកបណ្តាញសង្គម ទេសនាអប់រំចិត្ត ដើម្បីទេសនាជូនដល់បងប្អូនប្រជាពលរដ្ឋបានស្ដាប់។ ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា សូម្បីភរិយាសម្តេច លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ចូលចិត្តស្តាប់ទេសនាដែរ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានា​ក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។

    May 9, 2025
  • ព័ត៌មានជាតិ

    (ទីម័រឡេស្តេ)៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ លោក José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេ ជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឡើងនៅវិមានប្រធានាធិបតី។ ការបំពាក់គ្រឿងឥស្សរិយយសជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ពីសំណាក់ ប្រធានាធិបតី ក៏ដូចជារដ្ឋាភិបាលទីម័រឡេស្តេនាពេលនេះ គឺដើម្បីបង្ហាញនូវកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏ធំធេងរបស់

    May 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថា អ្នកលេងបណ្ដាញសង្គមខ្លះសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាង ទោះបីបំពានសិទ្ធិអ្នកដទៃ ប្រាសចាកពីសីលធម៌ វប្បធម៌ បាត់បង់តម្លៃជាស្ដ្រីខ្មែរ ព្រោះតែចង់បានចំនួនអ្នកមើលច្រើន។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានា​ក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំពោះមុខអង្គពិធីនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញពីភាពអនាធិបតេយ្យនៅបណ្ដាញសង្គម ដោយមនុស្សមួយចំនួនហាក់ធ្វើសកម្មភាពនានាប្រាសចាកសីលធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ បំពានសិទ្ធិអ្នកដទៃ ដើម្បីតែចំនួនអ្នកចូលទស្សនាលើវីដេអូរបស់ខ្លួន គោលបំណងស្វែងរកចំណូល ខណៈដែលហ៊ានសូម្បីតែធ្វើទង្វើអសីលធម៌។ ត្រង់នេះ សម្ដេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បើយើងលែងគិតពីរឿងអសីលធម៌

    May 9, 2025
  • ព័ត៌មានអន្តរជាតិ

    (បែរឡាំង)៖ អ្នកនាំពាក្យមួយរូបនៃរដ្ឋាភិបាលអាល្លឺម៉ង់ បានឱ្យដឹងថា នៅពេលសន្ទនាគ្នាតាមទូរស័ព្ទ លោកអធិការបតី Friedrich Merz និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមឱ្យមានការដោះស្រាយជាបន្ទាន់ លើបញ្ហាពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ ២០២៥។ អ្នកនាំពាក្យដដែលរូបនេះ បានឱ្យដឹងទៀតថា លោក ត្រាំ បានអបអរសាទរលោក Merz សម្រាប់ការចូលកាន់តំណែងជាអធិការបតីថ្មី ចំណែកលោក Merz បាននិយាយថា ៨០ឆ្នាំបន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ សហរដ្ឋអាមេរិកនៅតែជាមិត្ត និងដៃគូមិនអាចខ្វះបានរបស់អាល្លឺម៉ង់។ ក្រៅពីនេះ មេដឹកនាំទាំងពីរ

    May 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានត្រៀមប្រកាសដាក់ចេញនូវគម្រោង ក្នុងការចុះដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។ គម្រោងនេះ នឹងចាប់ផ្ដើមអនុវត្តនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ ការប្រកាសត្រៀមគម្រោងនេះ បានធ្វើឡើងក្នុងឱកាសដែលលោក កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១០ នៃ អ.ដ.ក. ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ​ អ.ដ.ក. នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ ផ្អែកតាមរយ:កិច្ចប្រជុំ​នេះ​ អ.ដ.ក.​ បានវាយតម្លៃខ្ពស់លេីវឌ្ឍនភាពការងាររបស់​ អ.ដ.ក.​ និងបានឯកភាពជាគោលការណ៍ លេីការរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

    May 9, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ មហាសេដ្ឋី Bill Gates បានសន្យានៅថ្ងៃព្រហស្បតិ៍ថា នឹងបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនស្ទើរតែទាំងអស់របស់លោកក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដោយថាទឹកប្រាក់ ២០០ពាន់លានដុល្លារនឹងទៅដល់ជនក្រីក្របំផុតលើពិភពលោកតាមរយៈមូលនិធិរបស់លោកនៅត្រឹមឆ្នាំ ២០៤៥។ ស្របពេលជាមួយគ្នា លោកក៏បានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាលើលោក Elon Musk និងរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយចោទថា កំពុង «សម្លាប់កុមារក្រីក្របំផុតរបស់ពិភពលោក» តាមរយៈការកាត់បន្ថយជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Gates បានចោទចំៗថា លោក Musk ដែលដឹកនាំកិច្ចការកាត់បន្ថយចំណាយរដ្ឋាភិបាលក្រោមរដ្ឋបាលលោក ត្រាំ បានធ្វើឲ្យមានការកាត់ផ្ដាច់ថវិកាទីភ្នាក់ងារ USAID ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់វ៉ាក់សាំងកុមារ និងជំនួយស្បៀង។

    May 9, 2025
  • ព័ត៌មានជាតិ

    (វ៉ាទីកង់)៖ កាឌីណាល់​ Robert Prevost ត្រូវបានជ្រេីសរេីសឱ្យក្លាយជាមេដឹកនាំកាតូលិករបស់ពិភពលោក សម្តេចប៉ាប ឡេអូ​ ទី១៤ ដើម្បីបម្រើដល់សាសនាគ្រិស្តដែលមានសមាជិក ១.៤ពាន់លាននាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ ២០២៥។ កាឌីណាល់ Robert Prevost គឺជាសម្តេចប៉ាបទីមួយមកពីសហរដ្ឋអាមេរិក អាយុ ៦៩ឆ្នាំ និងបានចំណាយពេលភាគច្រើនធ្វេីជាអ្នកផ្សព្វផ្សាយសាសនានៅប្រទេសប៉េរូ ហើយបានក្លាយជាកាឌីណាល់នៅក្នុងឆ្នាំ ២០២៣។ លោកត្រូវបានបោះឆ្នោតជ្រើសរើស កាលពីថ្ងៃព្រហស្បតិ៍ ជាសម្តេចប៉ាបថ្មីនៅថ្ងៃទីពីរនៃសន្និបាតដើម្បីជ្រេីសរេីសអ្នកស្នងតំណែងសម្តេចប៉ាប ហ្រ្វង់ស៉ីស ដែលយាងចូលទីវង្គត់កាលពីខែមុន។ គួរបញ្ជាក់ថា សម្តេចប៉ាបចុងក្រោយដែលយកព្រះនាម ឡេអូ​ គឺសម្តេចប៉ាប

    May 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា រយៈពេល៤ខែ ឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានជាង២ម៉ឺនជើង កើនឡើងជាង១៧% ខណៈអ្នកដំណើរចេញ-ចូលមានជាង ២.៥លាននាក់ កើនឡើងជាង១៨% បើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ (រយៈពេល៤ខែ) ស្ថានភាពវិស័យដឹកជញ្ជូន តាមផ្លូវអាកាសសម្រាប់ អាកាសយានដ្ឋានអន្តរជាតិទាំង (ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ)

    May 8, 2025