- Liny Chan
- ព័ត៌មានជាតិ
(ព្រៃវែង)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក យឹម លាត បន្តដឹកនាំចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រីរាជការ ខេត្តព្រៃវែង នៅសួនច្បារសម្ដេច ជា ស៊ីម
July 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅឆ្នាំ២០២៤នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ របស់កម្ពុជា បានផលិតចេញនូវមនុស្សយន្តជំនាន់ថ្មីចំនួន២គ្រឿង ដែលអាចនិយាយទាក់ទងជាមួយមនុស្សបានរហូតដល់៨ភាសា។ មនុស្សយន្ដទាំង២នេះ មានឈ្មោះថា «វិជ្ជា» និង «កុសុមៈ» អាចនិយាយឆ្លងឆ្លើយជាមួយមនុស្សជុំវិញខ្លួន តាមរយៈការបំពាក់បច្ចេកវិទ្យា AI។ ពួកគេអាចប្រាប់ព័ត៌មានទូទៅនៃស្ថាប័ន ព្រមទាំងអស់ឆ្លើយតបទៅតាមសំណួរដែលអ្នកជុំវិញចង់ដឹងផងដែរ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការផលិតមនុស្សយន្ត ដែលអាចឆ្លើយឆ្លងជាមួយមនុស្សបាន៨ភាសានេះ ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ក៏គ្រោងនឹងផលិតមនុស្សយន្តច្រើនថែមទៀត ដើម្បីបម្រើក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសនាពេលខាងមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ ដែលមានសភាពដូចមនុស្សបែកថ្នាំ ដោយបិទបន្ទប់ចាក់សោរពីខាងក្នុង បំផ្លាញរបស់របរ ហើយឈរតោងសំយ៉ាប ខុនដូរ TimeSqare3 ជាន់ទី៦ ផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់បុគ្គលិកខុនដូរ ក៏ដូចជាអ្នករស់នៅដទៃទៀត។ ក្រោយពេលទទួលបានព័ត៌មានលោកវរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយម្ចាស់ខុនដូរព្រមទាំងម្ចាស់បន្ទប់ដែលជួលឱ្យបុរសបរទេសខាងលើ ដើម្បីធ្វើការលួងលោមឱ្យបុរសនោះបើកទ្វារ តែមិនបានសម្រេចហើយបុរសនោះថែមទាំងធ្វើសកម្មភាពហាក់ចង់លោតចេញពីសំយ៉ាបខុនដូរទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបុកទម្លាយទ្វារ
July 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជា ដោយទុកពេលមួយសប្តាហ៍ឲ្យអាជ្ញាធរពាក់ព័ន្ធធ្វេីការបោសសំអាតគ្រឿងញៀនតាមហាងបៀរហ្គាឌិន ជ្រកក្រោមផ្លាកខារ៉ាអូខេ (KTV)។ ការដាក់បទបញ្ជានេះធ្វើឡើង នៅរសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាព និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។ លោកអភិសន្តិបណ្ឌិត ស សុខា បានណែនាំឲ្យស្នងការនគរបាលគ្រប់រាជធានីខេត្តទាំងអស់ ដោយទុកពេលមួយអាទិត្យដេីម្បីរៀបចំផែនការក្នុងការបោសសម្អាតនៅតាម KTV ជាពិសេសខាងមុខហាងដែលដាក់ផ្លាកជាបៀរហ្គាឌិន តែខាងក្នុងមានការប្រេីប្រាស់គ្រឿងញៀនដោយសេរី។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា ការប្រេីប្រាស់ញៀនកាន់តែអាក្រក់ពីគ្រាប់ ទៅជាម្សៅ ដែលមានតំលៃថោកជាងមុនប៉ះពាល់ខ្លាំងដល់អ្នកប្រេីប្រាស់
July 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមក្មេងទំនើងសរុបចំនួន២២នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវនៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ ដោយគិតថាស្ងាត់ និងមិនមានសមត្ថកិច្ចទៅដល់ ហើយក៏មិនខ្វល់ពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។ សកម្មភាពទំនើងទាំងឡាយណាដែលបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន ដែលជាមេបញ្ជាការរងនិងជានាយសេនាធិការ
July 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ហើយដែលមានយន្តការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) ផងនោះ បាននិងកំពុងខិតខំអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ ដើម្បីឈានទៅដល់ការប្រើប្រព័ន្ធឌីជីថល ឬឌីជីថលូបនីយកម្មក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាន បញ្ជីស្នាក់នៅ បញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបញ្ជីអត្តសញ្ញាណកម្មផ្សេងទៀត។ ដើម្បីអនុវត្តកិច្ចការនេះប្រកបដោយអនុលោមភាពតាមច្បាប់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងគណៈកម្មាធិការជាតិ គ.ជ.ដ.អ. បានរៀបចំសិក្ខាសាលាធំជាលើកទី៤ ស្ដីពីការអនុវត្តការងារអត្តសញ្ញាណកម្ម ស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun and Moon Riverside ក្រោមអធិបតីភាពលោក
July 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានធ្វើដំណើរតាមរថយន្ត ចុះពិនិត្យដោយផ្ទាល់សកម្មភាពជួសជុលផ្លូវ តាមបន្ទាត់ព្រំដែន និងពិនិត្យស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ ជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងមណ្ឌលគីរី។ ជាមួយនឹងវីដេអូសកម្មភាពចុះពិនិត្យតាមបន្ទាប់ព្រំដែន សម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះខ្លឹមសារទាំងស្រុងថា៖ «កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេត្ថារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន គឺជាការចាំបាច់។ ថ្ងៃនេះឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវ តាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី»៕
July 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើសារជូនក្រុមគ្រួសារសព ដោយចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់ អាកាសយានិក២រូប គឺលោក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅលើភ្នំយ៉ាវយ៉ៃ ស្ថិតនៅខេត្តពោធិ៍សាត់។ តាមរយៈសារលិខិតផ្ញើទៅកាន់ លោកស្រី ឆែម កល្យាណ និងលោកស្រី ខាន់ ចាន់ធុល ព្រមទាំងក្រុមគ្រួសារ សម្តេចបានលើកឡើងថា «ខ្ញុំ និងភរិយាមានសេចក្តីតក់ស្លុត និងរំជួលចិត្តយ៉ាងខ្លាំងបំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំ នៃមរណភាពរបស់
July 30, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ អ្នកជំនាញបច្ចេកទេសនឹងឆែកមើលព័ត៌មានក្នុងប្រអប់ខ្មៅ (Black Box) ដើម្បីដឹងពីមូលហេតុនៃការធ្លាក់យន្តហោះនៅតំបន់ភ្នំយ៉ាវយ៉ៃ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពី១៨ថ្ងៃមុននោះ ពោលគឺតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះមៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី៣០ ខែកក្កដានេះ។ គួរជម្រាបថា ប្រអប់ខ្មៅ (Black Box) គឺជាឧបករណ៍អេឡិចត្រូនិកមួយដែលផ្ទុកនៅក្នុងយន្តហោះសម្រាប់កត់ត្រានូវព័ត៌មានសំខាន់ៗ ដែលអាចជួយសម្រួលដល់ការងារស៊ើបអង្កេតជុំវិញគ្រោះថ្នាក់ ឬឧបទ្ទវហេតុផ្សេងៗនៃការធ្វើដំណើរតាមផ្លូវអាកាស។ ដ្បិតគេស្គាល់ថាជាប្រអប់ខ្មៅ ប៉ុន្តែតាមពិតទៅរូបរាងរបស់វាមានពណ៌ទឹកក្រូចទៅវិញទេ ដើម្បីងាយស្រួលក្នុងការស្វែងរក ក្រោយករណីគ្រោះថ្នាក់ធ្លាក់យន្តហោះកើតឡើង។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ចំពោះប្រអប់ខ្មៅ
July 30, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដបង្ក្រាបករណីក្មេងទំនើងនៅមូលដ្ឋានរបស់ខ្លួន កុំរង់ចាំតែបទបញ្ជារបស់ថ្នាក់ដឹកនាំ ពោលត្រូវម្ចាស់ការទទួលខុសត្រូវខ្ពស់ក្នុងនាមជាសមត្ថកិច្ច។ ការដាក់បទបញ្ជាជាថ្មីរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ត្រី ហេង សុផល ជាស្នងការនគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវផ្ទេរទៅកាន់តំណែងជា ស្នងការនគរបាលខេត្តតាកែវ។ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ដ្រីនគរបាល ត្រូវតែបង្ក្រាបរាល់គ្រប់បទល្មើសទាំងអស់ ពិសេសករណីក្មេងទំនើងដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយថ្នាក់ដឹកនាំកំពូលតែងតែក្រើនរំលឹកជាបន្ដបន្ទាប់ឲ្យយកចិត្តទុកដាក់លើករណីនេះ។ នាយឧត្តមសេនីយ៍ អគ្គស្នងការនករបាលជាតិ
July 30, 2024









