- Liny Chan
- ព័ត៌មានជាតិ
(កំពង់ធំ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដបង្ក្រាបករណីក្មេងទំនើងនៅមូលដ្ឋានរបស់ខ្លួន កុំរង់ចាំតែបទបញ្ជារបស់ថ្នាក់ដឹកនាំ ពោលត្រូវម្ចាស់ការទទួលខុសត្រូវខ្ពស់ក្នុងនាមជាសមត្ថកិច្ច។ ការដាក់បទបញ្ជាជាថ្មីរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ត្រី ហេង សុផល ជាស្នងការនគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវផ្ទេរទៅកាន់តំណែងជា ស្នងការនគរបាលខេត្តតាកែវ។ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ដ្រីនគរបាល ត្រូវតែបង្ក្រាបរាល់គ្រប់បទល្មើសទាំងអស់ ពិសេសករណីក្មេងទំនើងដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយថ្នាក់ដឹកនាំកំពូលតែងតែក្រើនរំលឹកជាបន្ដបន្ទាប់ឲ្យយកចិត្តទុកដាក់លើករណីនេះ។ នាយឧត្តមសេនីយ៍ អគ្គស្នងការនករបាលជាតិ
July 30, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះមៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ពីស្ថានភាពសពអាកាសយានិក ខេង ឆៃយុទ្ធ គឺបានពលីនៅជាប់នឹងកៅអីឧត្ថម្ភាគចក្រដែលធ្លាក់នៅភ្នំយ៉ាវយ៉ៃនោះ ហើយនៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានរកឃើញសាកសពអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។ ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដាម្សិលមិញ ដោយសារអាកាសធាតុអំណោយផលល្អ កងប្រតិបត្តិការនៅលើឧត្ថម្ភាគចក្ររុករកក៏បានបើកចូលទៅភូមិសាស្ត្រភ្នំយ៉ាវយ៉ៃ ក៏បានមើលឃើញឧត្ថម្ភាគចក្រធ្លាក់ក្នុងព្រៃទីនោះ។ ទទួលបានព័ត៌មានដូច្នោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់
July 30, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីបំផុតអាកាសយានិកទាំងពីររូបគឺ លោក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ដែលជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានក្រុមរុករកស្វែងរកឃើញកាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា(លោក ខេង ឆៃយុទ្ធ)និងព្រឹកថ្ងៃទី៣០ ខែកក្កដា (លោក ស៊ុន ផល្លា) តែជាអកុសលលោកទាំងពីរពលីបាត់ទៅហើយ។ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា
July 30, 2024 - PR
ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ២០២៤ បងប្រុស សុ គុណ មុខរបរជាអ្នករត់ Pass Ap នៅម្តុំ K Mall ផ្លូវ វេងស្រេង ខ័ណ្ឌសែនសុខ រាជាធានីភ្នំពេញ ដែលគាត់មានស្រុកកំណើតនៅ ភូមិឈើទាល ឃុំ ត្នោតជុំ ស្រុកក្រគ ខេត្តពោធិ៍សាត់ បានឈ្នះរង្វាន់ពីស្រាបៀរ GANZBERG។ ក្រោយពីសម្រាកពីការរត់ Pass Ap គាត់បានរៃលុយគ្នាជាមួយពួកម៉ាកសម្លាញ់នឹងគ្នាបានទិញ GANZBERG ចំនួន ៣កំប៉ុង ដើម្បីបាយឆ្ងាញ់
July 30, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការពារជាតិ នារសៀលថ្ងៃទី៣០ ខែកក្កដានេះ បានជូនដំណឹងដល់សាធារណៈជនជ្រាបថា ព្រឹកនេះវេលាម៉ោង១០:៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ គឺអាកាសយានិក ស៊ុន ផល្លា ដែលនៅចម្ងាយ២១០ម៉ែត្រ ពីឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តាមក្រសួងបានបញ្ជាក់ថា ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ។ ក្រសួងការពារជាតិ សូមអរគុណ និងកោតសរសើរដល់ ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ
July 30, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បាន និងកំពុងដឹកនាំបេសកកម្មការទូតមួយយ៉ាងប្រញាប់ប្រញាល់ ដើម្បីទប់ស្កាត់កុំឱ្យអ៉ីស្រាអែលបើកការវាយប្រហារលើ រដ្ឋធានីបេរូត ឬហេដា្ឋរចនាសម្ព័ន្ធស៊ីវិលសំខាន់ៗណាមួយក្នុងប្រទេសលីបង់ ជាការសងសឹកទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើតំបន់ Golan Heights។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះផ្អែកលើប្រភពពីមន្ត្រីលីបង់ អ៉ីរ៉ង់ មជ្ឈិមបូព៌ា និងមន្ត្រីការទូតអឺរ៉ុប ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះ។ តាមក្រុមមន្ត្រីទាំងនេះ ទីក្រុងវ៉ាស៊ីនតោនបានប្រញាប់ប្រញាល់បញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាលីបង់ បន្ទាប់ពី រ៉ុក្កែតមួយគ្រាប់ធ្លាក់ចំទីលានបាល់ទាត់មួយ ក្នុងតំបន់ Golan Heights កាន់កាប់ដោយអ៉ីស្រាអែលសម្លាប់មនុស្ស១២នាក់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ អ៉ីស្រាអែល និងសហរដ្ឋអាមេរិក បានចោទប្រកាន់ថាការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើតំបន់ Golan Heights
July 30, 2024 - ព័ត៌មានជាតិ
(ស្ទឹងត្រែង)៖ កម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នាបំបែកសម្បុកក្រុមចោរលួចកាច់កម៉ូតូ (សកម្ម) ទីតាំងទទួលផលចោរកម្ម និងទីតាំងរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ នេះបើតាមលោក សរ សុពុត្រា មានប្រសាសន៍នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ ក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ លោក សរ សុពុត្រា បានដាក់បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការអង្កេតស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់នូវជនសង្ស័យមួយចំនួន ហើយបានពន្លាត និងតាមប្រមាញ់យកមុខសញ្ញា វត្ថុតាងមួយចំនួន ព្រមទាំងបន្តតាមឃាត់ខ្លួនមុខសញ្ញាល្មើស តាមដីកាបញ្ជារបស់ព្រះរាជអាជ្ញា។ បច្ចុប្បន្ន ជនល្មើសដែលឃាត់ខ្លួនបាន ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្តស្ទឹងត្រែង ស្របតាមនីតិវិធីច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh
July 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍កន្លែងក្រុមកងទ័ពស្វែងរកបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញស្លាប់នៅចំងាយប្រមាណ២១០ម៉ែត្រពីកន្លែងយន្តហោះធ្លាក់។ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 30, 2024 - ព័ត៌មានអន្តរជាតិ
(បារីស)៖ ក្រុមអត្តពលិកជប៉ុន នៅតែបន្តនាំមុខកំពូលតារាងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះរដូវក្តៅ Olympics Paris 2024 ដោយមានសរុប ១២គ្រឿង ជាមួយមេដាយមាស ៦គ្រឿង ខណៈក្រុមម្ចាសផ្ទះបារាំង ឡើងឈរលេខ២ ដោយមានមេដាយសរុប ១៦គ្រឿង តែមានមេដាយមាសតែ ៥គ្រឿង។ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រុមអត្តពលិកចិន ឈរលេខ៣ រកបានមេដាយសរុប ១២គ្រឿងមានមេដាយមាស ៥គ្រឿង ខណៈក្រុមអត្តពលិកអូស្រ្តាលី និងកូរ៉េខាងត្បូង រកបានមេដាយសរុប ៩គ្រឿង និងមេដាយមាស ៥គ្រឿងស្មើគ្នាបណ្តោះអាសន្ន ដ្បិតក្រុមអត្តពិលសហរដ្ឋអាមេរិក រកបានមេដាយសរុបដល់ទៅ ២០គ្រឿងច្រើនជាងគេ
July 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ក្រុមកងទ័ពស្វែងរក បាននឹងកំពុងតាមរកលោក ស៊ុន ផ្លា ដែលជាអ្នកបើកបរម្នាក់ទៀត ក្នុងចំណោមពីរនាក់លើឧទ្ធម្ភាគចក្រដែលជួបឧបទ្ទវហេតុ បន្ទាប់ពីបានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ កាលពីម្សិលមិញស្លាប់នៅកៅអីយន្តហោះតែម្តង។ នេះបើតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេរមភូមិន្ទ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករក ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា តាមការសន្និដ្ឋាន នៅពេលយន្តហោះធ្លាក់ភ្លាមៗ លោក
July 30, 2024









