- Liny Chan
- PR
ហ្គេនស៍បឺគ ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន គ្រាន់តែឮតិចថាមិនជឿ សូម្បីតែខ្ញុំក៏មិនចង់ជឿដែរថា គា្រន់តែទៅមើលការប្រគំតន្រ្តីហ្គេនស៍បឺគ សោះត្រូវរង្វាន់ម៉ូតូថ្មីខ្លាញ់គោ។ កាលពីថ្ងៃទី២៣ និងទី២៤ ខែមីនា ឆ្នាំ២០២៤ ហ្គេនស៍បឺគបានធ្វើការប្រគំតន្រ្តីខ្នាតយក្សនៅឯក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានអ្នកទស្សនាបានចូលរួមយ៉ាងច្រើនកុះករ ស្រែកហ៊ោកញ្ជ្រៀវតាមបទភ្លេង ញាក់កន្រ្តាក់អារម្មណ៍ និងរាំតាមយ៉ាងសប្បាយជាមួយអាយដលនៅលើឆាក។ តែអ្វីដែលធ្វើអោយហួសចិត្តនៅមុខឆាកប្រគំតន្រ្តីដ៏ធំរបស់ហ្គេនស៍បឺគ នោះគឺមានអ្នកឈ្នះរង្វាន់ម៉ូតូរហូតដល់ទៅ ៣រូប ក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ ដោយគ្រាន់តែទៅទស្សនា និងបានទិញស្រាបៀរហ្គេនស៍បឺគ យកមកពិសាគាស់ក្រវិលកំប៉ុងឈ្នះភ្លាមៗតែម្ដង ពិតជាមិនគួរអោយជឿទេលោកអើយ។ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង ៣រូប ដែល ២រូប ជាអ្នករស់នៅខេត្តកំពង់ធំ និង១រូបទៀតជាអ្នករស់នៅខេត្តសៀមរាប ដែលបានទៅទស្សនាផ្ទាល់ និងបានទិញស្រាបៀរហ្គេនស៍បឺគគាស់ក្រវិលភ្លាមឈ្នះភ្លាមនៅទីនោះតែម្ដង។
March 25, 2024 - PR
ហ្គេនស៍បឺគ រៀបការ ចំនេញលុយ សូមចូលរួមអបអរសាទរដល់គូស្វាមី ភរិយាថ្មីទើបតែបានរៀបអាពាហ៍ពិពាហ៍ ដែលបានជ្រើសយកស្រាបៀរហ្គេនស៍បឺគ សម្រាប់កម្មពិធីមង្គលការ ដែលទទួលបានការបន្ថែមជាច្រើន និងសន្លឹកប័ណ្ណផ្សងសំណាងចំនួន ១សន្លឹកផងដែរ។ ការចាប់រង្វាន់ផ្សងសំណាងចំនួន ៥១គូ វគ្គទី១ ឆ្នាំ២០២៤ នៅថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ (Valentine Day) គឺថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ការចាប់រង្វាន់នោះ គឺបានធ្វើឡើងនៅលើឆាកប្រគុំតន្រ្តីដ៏ធំ នៅមុខមហាជនដែលបានចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ និងមានការចាក់ផ្សាយលើបណ្ដាញសង្គម និងកញ្ចក់ទូរទស្សន៍ផងដែរ ។ ចង់ដឹងថាតើម្ចាស់រង្វាន់ទាំង ៥គូ ណាខ្លះដែលបានឈ្នះរង្វាន់ អាពាហ៍ពិពាហ៍លំដាប់ពិភពលោកពី ហ្គេនស៍បឺគ សូមតាមដានដូចខាងក្រោម៖
March 23, 2024 - PR
នៅថ្ងៃទី16 ខែមីនា ម្សិលមិញនេះ GANZBERG IDOL Concert 2024 ធ្វើឲ្យកក្រើកអ្នកខេត្តព្រះវិហារនាំឲ្យហ្វេនៗស្រែកជាមួយនឹង Idol របស់ខ្លួន។ កាន់តែពិសេសនោះគឺ មានសំណាក់ចូលរួមពីតារាចម្រៀងលំដាប់ប្រទេស តន្រ្តីគ្រប់ទម្រង់ទាំង Rapper Hiphop មកអង្រួនអារម្មណ៍អ្នកព្រះវិហារពេញតែម្តង។ ទស្សនីយ៍ភាពប្លែកភ្នែកពីតារាចម្រៀងគ្រប់ដួង អត់ម៉េចបានយូរៗមានម្តងអ្នកព្រះវិហារត្រៀមអោយហើយដឹងតែពេញលេងហើយ រឹតតែអស្ចារ្យនោះ នឹងកាន់តែផ្អើលម្តងទៀតនៅថ្ងៃនេះជាមួយ GANZBERG IDOL Concert 2024 ជាពិសេសក្រេបយករសជាតិស្រាបៀអាល្លឺម៉ង់ GANZBERG ជាមួយស្តង់អាហារម្ហូបឆ្ងាញ់ៗជាច្រើនមុខ។ ពិសាដោយការទទួលខុសត្រូវ!
March 17, 2024 - PR
កាលពីថ្ងៃទី14 ខែមីនា ឆ្នាំ២០២៤ ថ្មីៗនេះ GANZBERG បានធ្វើឲ្យពិភពគុនខ្មែរកក្រើកប្រទេសខ្មែរនោះ គឺព្រឹត្តិការណ៍ GANZBERG រាជសីហ៍គុនខ្មែរ (រាជសីហ៍ WORRIOR LIONS KUN KHMER) ដែលរៀបចំដោយ GANZBERG សហការជាមួយស្ថានីយ៍ទូរទស្សន៍ ថោន FULL HD TV។ ក្នុងនោះផងដែលការប្រកួតម៉ារ៉ាតុងដែលមកពី ៣ប្រទេសផ្សេងគ្នា ក្នុងនោះគឺកីឡាករមកពី កូរ៉េ បេឡារុស្ស អ៊ីរ៉ង់ ដែលអ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា បានយកជ័យជំនះលើកីឡាករ ប៉ាវែល មកពី បេឡារុស្ស
March 15, 2024 - PR
មានរឿងហួសចិត្តមួយដែលពុកម៉ែបងប្អូនទាំងអស់គ្នានឹកស្មានមិនដល់ទាល់តែសោះ ដោយមានបងប្រុសម្នាក់បានលួចស្រលាញ់កូនក្រមុំអ្នកជិតខាងគ្នា ខំប្រឹងតាមដាន លួចគួយគន់ឥតឈប់ឈរសឹងតែរាល់ថ្ងៃ ដោយក្នុងហរទ័យមានតែនារីម្នាក់នោះតែមួយគត់ រហូតដល់ចង់បានជាគូអនាគត។ មិនបានប៉ុន្មានខែផង គាត់ក៏បានប្រាប់ឪពុកម្ដាយគាត់តាមត្រង់ថា កូនចង់បានប្រពន្ធណាស់ ហើយគាត់បានបន្តទៀតថា លួចស្រលាញ់កូនក្រមុំអ្នកជិតភូមិគ្នាទេជាង ១ខែហើយ និយាយរួចហើយក៏ឪពុកម្ដាយគាត់ក៏សម្រេចចិត្តបំពេញបំណងតាមកូនប្រុសគាត់។ ក្រោយមកទៀតក៏ទៅចូលសាកសួរតាមប្រពៃណីរបស់ខ្មែរ មាននំនែក ផ្លែឈើ ទឹកផ្លែឈើ ….។ល។ ចចារថ្លៃបណ្ណាការរួចរាល់ក៏កំណត់យកថ្ងៃរៀបពិធីសិរីសួស្ដីមង្គលការ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤តែម្ដង បើគិតចាប់ពីការចាប់ចិត្តប្រតិព័ទ្ធ រហូតដល់ថ្ងៃរៀបមង្គលការ បានត្រឹមតែជាងពីរខែប៉ុណ្ណោះ។ ក្រោយពេលដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយ អីឡូវនេះពួកគាត់ទាំងពីរបានជួបលាភសំណាងធំខ្លាំងបំផុតដែលម្នាក់ៗមិនគិតស្មានដល់ទាល់តែសោះ សូមចូលរួមអបអរសាទរដល់គូស្វាមី ភរិយាថ្មីគឺ លោក រឿន ណុន និង
March 14, 2024 - PR
ជាសេចក្តីសោមនស្សដ៏ថ្លៃថ្លា ពីសំណាក់ លោក Pattanapong Nuphan នាយកគ្រប់គ្រងប្រចាំស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD ប្រទេសថៃ ជាបណ្តាញផ្សព្វផ្សាយដែលទទួលបានចំណាត់ថ្នាក់លេខមួយ នៅក្នុងប្រទេសថៃ បានសំដែងសេចក្តីពេញចិត្ត ដោយបានធ្វើការប្រគល់វិញ្ញាបនបត្រកោតសរសើរជូនចំពោះលោក Chantup Desabaedya នាយកគ្រប់គ្រងក្រុមហ៊ុន Prakit Advertising Cambodia សម្រាប់ការគាំទ្រដំណើរទស្សនកិច្ច ទីផ្សារដើម្បីស្វែងរកឱកាសធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
March 14, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប។ នេះបើយោងតាមសេចក្តីប្រកាស របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួករបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋចោទថាបានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា
March 12, 2024 - PR
ភ្នំពេញ៖ GAZBERG ស្រលាញ់គុនខ្មែរ GANZBERG ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ត្រៀមចេញមួយឈុតធំទៀតហើយនៅលើទឹកដីនៃខេត្តតាកែវនាពេលឆាប់ៗនេះ។ រយះពេលប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថាមានការបង្ហោះនៅក្នុងបណ្តា Page ធំៗនិងល្បីៗជាច្រើនរបស់ Admin ប្រដាល់អំពី ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏កក្រើកនាពាក់កណ្តាលខែមីនានេះ នោះគឺកម្មវិធី GANZBERG រាជសីហ៍គុនខ្មែរ ( រាជសីហ៍ WORRIOR LIONS KUN KHMER) ដែលរៀបចំដោយ GANZBERG សហការជាមួយស្ថានីយ៍ទូរទស្សន៍ ថោន FULL HD TV ដែលប្រមូលផ្ដុំដោយកំពូលអ្នកលេងគុនខ្មែរជាច្រើនដូចជាកីឡាករ រាជសីហ៍គុនខ្មែរ ធឿន ធារ៉ា ត្រូវប៉ះប្រហារតតាំងជាមួយរាជសីហ៍កំណាចឆ្លងដែនទាំង៣ មកពីប្រទេសផ្សេងគ្នា។
March 4, 2024 - បច្ចេកវិទ្យា
រយៈពេលមួយសប្តាហ៍ហើយបន្ទាប់ពីក្រុមហ៊ុន OPPO ប្រកាសដាក់សម្ពោធជាផ្លូវការ OPPO Reno11 Series 5G និងបានបើកឲ្យអតិថិជន Preorder ពីបណ្តាហាងលក់ទូរស័ព្ទដៃដែលជាដៃគូសហការរបស់ OPPO។ ឥឡូវក្រឡេកមកមើលថ្ងៃបើកលក់ដំបូងរបស់ OPPO Reno11 Series 5G វិញម្តង តើមានអ្វីពិសេសខ្លះទើបនាំគ្នាសម្រុកទៅ OPPO Flagship Store ក្នុងផ្សារទំនើប AEON Mall I ច្រើនម្ល៉េះ? ដើម្បីអបអរថ្ងៃលក់ដំបូង (First Sale) នៃស្មាតហ្វូន Reno11 Series 5G តារាតំណាងក្រុមហ៊ុន
March 4, 2024 - PR
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីគ្រប់រូប GANZBERG គ្រោងនឹងរៀបចំការប្រគំតន្រ្តីដ៏ធំអស្ចារ្យលំដាប់ស្តង់ដារខ្ពស់។ ការប្រគំតន្រ្តីដ៏ធំអស្ចារ្យនេះដែរ មានការចូលរួមពីសំណាក់កំពូលតារាចម្រៀងមកពីគ្រប់ផលិតកម្ម នឹងមកបញ្ចេញក្បាច់រាំ តាមចង្វាក់តន្ត្រីសម័យលាយទំនើប ព្រមទាំងក្រេបយកនូវរសជាតិស្រាបៀកម្រិតពិភពលោក GANZBERG រយះពេល 2ថ្ងៃពេញគឺថ្ងៃទី 8-9 ខែមីនា នៅបរិវេណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប។ កុំភ្លេចណាត់មនុស្សជាស្រលាញ់ ពួកម៉ាកល្អ បងប្អូនល្អ ជាពិសេសអ្នកដែលមានសក់វែង សក់ខ្លី ទៅចូលរួមមហាព្រឹត្តិការណ៍ការប្រគំតន្រ្តី GANZBERG
March 2, 2024








