Liny Chan
  • PR

    កាលពីពេលថ្មីៗនេះមានរឿងមួយដែលប្រជាពលរដ្ឋខ្មែរជាពិសេសសម្រាប់អ្នកស្នេហាវិស័យគុនខ្មែរមានការសាទរ និងកោតសរសើរយ៉ាងខ្លាំងដល់ GANZBERG ដែលបានរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីលំដាប់ពិភពលោកកាលពីថ្ងៃទី27 ខែមករា ឆ្នាំ 2024 កន្លងទៅនេះ ហើយបានធ្វើការផ្សាយផ្ទាល់ជាពិសេសតាមរយៈ page GANZBERG និង Bayon TV កាលពីថ្ងៃទី 14 កុម្ភៈ ដើម្បីអបអរសារទទិវាបុណ្យនៃសេចក្តី។ បន្ថែមលើសពីនេះទៀតក្នុងមហាព្រឹត្តិការណ៍នេះ GANZBERG បានអញ្ជើញសុទ្ធតែកំពូលតារាចម្រៀង K-POP របស់កូរ៉េខាងត្បូងគឺ លោក លី យ៉ុងជេ Rain និង កញ្ញា HyunA និងកំពូលតារាចម្រៀងលំដាប់ប្រទេសផងដែរ ដូចជា លោកឧកញ៉ា ខេមរៈ

    February 16, 2024
  • PR

    សាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ ផលិតផលមានចំនួនកំណត់ ដបរចនារូបរាងថ្មីដំបូងបង្អស់ ដែលដាក់លក់ជាផ្លូវការនៅកម្ពុជា នោះគឺ សាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ Ultimate White ផលិតផលមានចំនួនកំណត់ (Limited Edition) ចំណុះ 900 មីលីលីត្រ ដែលរចនាឡើងដូចទៅនឹង រដូវក្តៅ រដូវស្លឹកឈើជ្រុះ រដូវផ្ការីកនិងរដូវរងា ដែលជារដូវទាំងបួននៅក្នុងប្រទេសជប៉ុន។ រដូវកាលនីមួយៗមានការរចនាប្លែកៗគ្នា ដែលបង្ហាញពីភាពស្រស់ស្អាត និងភាពទាក់ទាញរបស់ប្រទេសជប៉ុន។ កុំឲ្យឱកាសនេះកន្លងផុតទៅ ដើម្បីទទួលបានបទពិសោធន៍នៃភាពស្រស់ស្អាត ព្រមទាំងក្លិនក្រអូបប្រហើរពីផ្កាសាគូរ៉ារបស់ប្រទេសជប៉ុន និងក្លិនក្រអូបប្រហើរធ្វើឱ្យអារម្មណ៍ស្រស់ស្រាយពីផ្លែ ប៊ឺរី។ ជាវផលិតផលមានចំនួនកំណត់ឥឡូវនេះ! សាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ ផលិតផលមានចំនួនកំណត់ (Limited-Edition) ទាំងនេះគឺជាផលិតផលដែលមិនអាចខ្វះបាន សម្រាប់អ្នកចូលចិត្តថែរក្សាស្បែកទាំងអស់ដែលចង់ទទួលបានបទពិសោធន៍នៃរដូវកាលដ៏អស្ចារ្យដូចទៅលេងប្រទេសជប៉ុនផ្ទាល់យ៉ាងដូច្នោះដែរ។ សូមណែនាំ

    February 15, 2024
  • PR

    ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ គឺពិធីសម្ពោធ និងដាក់តាំងបង្ហាញម៉ូតូអូតូស៊េរីថ្មីទាំងពីរប្រភេទ ហុងដាភីស៊ីអិច១៦០ និងហុងដាឃ្លីគ១៦០ ក្រោមគោលគំនិតរួមមួយគឺ “160POWER ឬ

    February 15, 2024
  • PR

    ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទិវានៃសេចក្តីស្រលាញ់ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំលំដាប់ស្តង់ដារខ្ពស់ ដែលប្រមូលផ្តុំទៅដោយកំពូលតារាចម្រៀងលំដាប់ប្រទេសនៅក្នុងផលិតកម្មរស្មីហង្សមាស។ គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីដ៏ធំអស្ចារ្យនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបរិវេនសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ តោះចាំអីទៀត! ណាត់ពួកម៉ាកល្អ បងប្អូនល្អ និងក្រុមគ្រួសារជាទីស្រលាញ់ ជាពិសេសមនុស្សដែលយើងស្រលាញ់ទៅទទួលយកទស្សនីយភាពនៅពីមុខឆាកដ៏ធំ-ទំនើបលំដាប់ស្តង់ដារខ្ពស់ និងបានជួបផ្ទាល់ជាមួយនឹងកំពូលតារាចម្រៀងដែលជា IDOL របស់លោកអ្នក។ GANZBERG សូមជូនពរអ្នកក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ពោរពេញដោយក្តីស្រលាញ់ ភាពកក់ក្តៅ និងពេលវេលាដ៏ស្និទ្ធស្នាលជាមួយមនុស្សពិសេសរបស់អ្នក។ GANZBERG ស្រលាញ់តន្ត្រី និងចូលរួមលើកស្ទួយវិស័យទេសចរណ៍! សូមពិសាដោយការទទួលខុសត្រូវ!

    February 14, 2024
  • បច្ចេកវិទ្យា

    ថ្មីៗនេះ OPPO លើទីផ្សារអន្តរជាតិដូចជា ចិន ម៉ាឡេស៊ី ថៃ វៀតណាម បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G ជាផ្លូវការដែលផ្តល់ជូនភាពលេចធ្លោគ្រប់ចំណុចទាំងការថតរូប កម្លាំងម៉ាស៊ីន ប្រព័ន្ធប្រតិបត្តិការ និងការឌីហ្សាញខុសពីជំនាន់មុនៗ។ ក្នុងនោះអ្នកប្រើប្រាស់ និងអ្នកគាំទ្រ OPPO ជាច្រើនឆ្ងល់ថា តើស្មាតហ្វូននេះនឹងមកដល់កម្ពុជាជាផ្លូវការក្នុងពេលណា? តើវានឹងមានអ្វីដែលថ្មីសម្រាប់ជំនាន់ថ្មីនេះ? សម្រាប់ OPPO Reno11 បានផ្តល់នូវបទពិសោធថ្មីថតរូបកាន់តែអស្ចារ្យជាងមុនថែមមួយកម្រិតទៀត ដែលលើកនេះកាមេរ៉ាទាំងមុខនិងក្រោយរបស់វាអាចថតវីដេអូបានច្បាស់កម្រិត 4K ជាមួយនឹងការទប់លំនឹងបានយ៉ាងល្អ។ លើសពីនេះសូម្បីតែកាមេរ៉ាមេគឺប្រើនូវលេន YLT 600 ដែលជាសេនស័រកាមេរ៉ាជំនាន់ចុងក្រោយបង្អស់ និងមានតែមួយគត់និងដំបូងគេបង្អស់ដែលបំពាក់នៅលើទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ន។

    February 12, 2024
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានគណនីហ្វេសបុកមួយដែល មានឈ្មោះម៉ូលីកា បានធ្វើការបង្ហោះទាក់ទងនឹងប៉ូលីសចរាចរណ៍បានផាកពិន័យនាង នៅពេលដែលកំពុងដឹកម្តាយទៅពេទ្យ (ម្តាយមានអាការៈថប់ដង្ហើម) ហើយប៉ូលីសចរាចរណ៍ម្នាក់បានឲ្យនាងផ្ញើប្រាក់ផាក តាម ABA និងឆ្លៀតសុំលេខទូរសព្ទ ផ្ញើសារមកញ៉ែនាងទៀត។ ជុំវិញករណីខាងលើ នាល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានធ្វើការបញ្ជាក់ជាថ្មីម្ដងទៀតថា ម៉ូលីកាមិនមែនជាជនរងគ្រោះទេ ហើយរឿងរ៉ាវដែលកើតមានឡើង ជាការប្រឌិតរឿង ( Fake Account) មិនមែនជារឿងពិតទេ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បានបង្ហោះក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនថា៖ « ថ្ងៃនេះខ្ញុំបាទសូមជំរាបជូន មហាជន

    February 8, 2024
  • PR

    បើកទំព័រដើមឆ្នាំ2024 ភ្លាម ក្រុមហ៊ុន GANZBERG សហការណ៍ជាមួយសហព័ន្ធកីឡាបាល់ទះ ធ្វើអោយវិស័យកីឡាមួយនេះកក្រើកផ្ទុះនូវការគាំទ្រយ៉ាងខ្លាំងខ្លាទាំងក្នុងប្រទេសនិងក្រៅប្រទេស ដោយការប្រកួតគិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សរុបទាំងអស់មាន ១៥ក្រកួត ដោយមាន ៨ក្លឹបបានចូលរួមការប្រកួតបែងចែកជា ២វគ្គ គឺវគ្គជម្រុះជុំទី១ ជាវគ្គសន្សំពិន្ទុ ឈានចូលវគ្គជម្រុះជុំទី២ យក៦ក្រុម បន្តជម្រុះយក ៤ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យក ២ក្រុម ដើម្បីទៅវគ្គផ្ដាច់ព្រ័ត្រដោយគិតត្រឹមពេលនេះ ដល់វគ្គជម្រុះជុំទី២ និង ១១ប្រកួត ជាវគ្គធ្វើអោយក្រុមទាំង៦ មានភាពតានតឹង ដើម្បីដណ្ដើមពិន្ទុឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ថ្មីៗនេះ GANZBERG

    February 8, 2024
  • PR

    ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិន GANZBERG គ្រោងនឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំលំដាប់ស្តង់ដាខ្ពស់ 3 ទីតាំងធំៗដំណាលគ្នាក្នុងពេលតែមួយ ដែលប្រមូលផ្តុំទៅដោយកំពូលតារាចម្រៀងលំដាប់ប្រទេស និងកំពូលតារា Rapper ល្បីៗលំដាប់ជួរមុខក្នុងស្រុកខែ្មរផងដែរ។ គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីដ៏ធំអស្ចារ្យនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 10-11 ខែកុម្ភះ ខាងមុខ នៅលើដែនដីអច្ឆៈរិយៈនៃខេត្តសៀមរាប ដែនដីនៃធនធានធម្មជាតិសំបូរបែបជាពិសេស ថ្មកែវ គឺខេត្ត ខេត្តពោធិ៍សាត់ និង ខេត្ត ត្បូងឃ្មុំ។ តោះណាត់ពួកម៉ាកល្អ បងប្អូនល្អ និងក្រុមគ្រួសារជាទីស្រលាញ់របស់អ្នក ទៅចូលរួមទស្សនាកម្សាន្តនៅពីមុខឆាកដ៏ធំ ទំនើបលំដាប់ស្តង់ដាខ្ពស់ និងបានជួបផ្ទាល់ជាមួយនិងកំពូលតារាចម្រៀងដែលជា IDOL របស់លោកអ្នក។ កាន់តែពិសេស GANZBERG រង្វាន់ថ្មី

    February 6, 2024
  • សង្គម

    (ភ្នំពេញ)៖ គួរឲ្យសង្វេគជាខ្លាំង អ្នកនាង ចន្ទ សិរីរដ្ឋ អតីតសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសាស្ត្រខ្មែរ និងត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធកម្រងបទចម្រៀងស្នាដៃសម្តេចតេជោ និងសៀវភៅ «សម្តេចពុកសន្តិភាព» បានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ សន្លប់បាត់មានបាត់ក កាលពីរាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ក្រោយពេលចេញពីបំពេញការងារ ហើយត្រូវបានបញ្ជូនមកព្យាបាល និងសង្គ្រោះបន្ទាន់ នៅមន្ទីរមិត្តភាពកម្ពុជា-ចិន ព្រះពេទ្យកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ)។ ដោយសារតែកត្តាជីវភាពលំបាក ត្រូវទទួលបន្ទុកចិញ្ចឹមកូនស្រីតូច និងប្តីមានបញ្ហាសុខភាព អ្នកនិពន្ធចម្រៀងស្នាដៃសម្តេចតេជោ ចន្ទ សិរីរដ្ឋ រូបនេះ បានប្រឹងប្រែងធ្វើការ ដោយអ្នកនាងក៏បានលើកឡើងដែរថា អ្នកនាង

    February 2, 2024
  • សិល្បៈ

    តារាសម្ដែងស្រីល្បីឈ្មោះ ថន ថាណែត ដែលគ្រប់គ្នាតែងឃើញសម្ដែងនៅក្នុងរឿងកុនធំៗ បែបហូលីវូដ ថ្មីៗនេះបានលេចវត្តមាននៅក្នុងកម្មវិធីដ៏ធំលំដាប់អន្តរជាតិមួយ នៅក្នុងរដ្ឋ Rotterdam នាប្រទេសហូឡង់​។ ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ ខ្មែរណូត អ្នកនាង ថន ថាណែត បានបង្ហាញអារម្មណ៍រំភើប ដែលអ្នកនាង បានបោះជំហានទៅក្នុងកម្មវិធីធំលំដាប់អន្តរជាតិជាថ្មីម្ដងទៀត ក្នុងនាមជាតួឯកនៅក្នុងខ្សែភាពយន្តរឿង “Tenement – អ្នកស្នងអគារ” របស់ផលិតកម្ម កង​​ចក្រ​ភី​ច​ឈ័​រ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមការប្រកួតក្នុងកម្មវិធី “Big Screen” នៅមហោស្រពអន្តរជាតិ International Film Festival Rotterdam – IFFR នាប្រទេសហូឡង់នោះ។

    February 2, 2024