- Liny Chan
- PR
ការបើកទំព័រប្រវត្តិសាស្ត្រថ្មី គុនខ្មែរ កាន់តែខ្លាំង កាន់តែអស្ចារ្យ និងកាន់តែកាចជាងមុន និងប៉ះជាមួយស្តេចក្បាច់គុន កុងហ្វូរ (Kung Fu) ដែលមានអាយុកាលរាប់ពាន់ឆ្នាំដូចគ្នា នៅសង្វៀន GANZBERG KUN KHMER KUNH FU។ មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏អស្ចារ្យនេះនឹងធ្វើនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងបរិវេណក្បែកដីឡូតិ៍ វត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្សាយផ្ទាល់នៅលើកញ្ជក់ទូរទស្សន៍ Town Full HDTV , Facebook page Beer GANZBERG, Town
January 17, 2024 - PR
លោក Jung Ji-hoon ដែលត្រូវបានគេស្គាល់ច្បាស់តាមរយៈឈ្មោះនៅលើឆាកតន្ត្រីរបស់គាត់ថា “Rain” ហើយគាត់ គឺជាតារាចម្រៀង k-pop អ្នកនិពន្ធបទចម្រៀង អ្នករាំ តារាសម្តែង និងផលិតករថតសំឡេងរបស់កូរ៉េខាងត្បូង។ អាជីពតន្ត្រីរបស់ Rain រួមមាន៖ អាល់ប៊ុមចំនួនប្រាំពីរ បទចម្រៀងចំនួន 28បទ និងការប្រគុំតន្ត្រីទេសចរណ៍ជាច្រើនជុំវិញពិភពលោក។ កំពូលតារាចម្រៀង K-POP ប្រចាំប្រទេសកូរ៉េខាងត្បូង លោក Rain កើតថ្ងៃទី 25 ខែមិថុនា ឆ្នាំ1982 នៅទីក្រុងសេអ៊ូល ឬ Seosan ប្រទេសកូរ៉េខាងត្បូង) តារាចម្រៀង K-POP
January 16, 2024 - PR
នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤នេះ GANZBERG នឹងរៀបចំកម្មវិធីលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ដែលមិនធ្លាប់មានពីមុខមកនៅក្នុងស្រុកខ្មែរមួយទៀតហើយ។ កម្មវិធីនេះ GANZBERG បានសហការជាមួយស្ថានីយ៍ទូរទស្សន៍ ថោន Full HDTV និងស្ថានីយ៍ទូរទស្សន៍ចិន ដ៏មានប្រជាប្រិយភាពដើម្បីធ្វើការផ្សព្វផ្សាយគុនខ្មែរអោយកាន់តែល្បីបន្ថែមទៀតទៅលើឆាកអន្តរជាតិ។ ចំពោះវត្តមានកំពូលកម្មវិធីប្រដាល់គុនខ្មែរ ថ្មី ប្លែក និងមិនធ្លាប់មានពីមុខមកនេះ គឺកម្មវិធីប្រដាល់ GANZBERG KUN KHMER KUNG FU អ្នកលែងក្បាច់គុនបុរាណខ្មែរ និងតតាំងជាអ្នកលែងក្បាច់គុនប្រវត្តិសាស្ត្របុរាណចិននៅលើសង្វៀន ដឹងតែកក្រើករញ្ជួយជាថ្មីម្តងទៀតហើយ។ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកនិយមតាមដាន និងស្រលាញ់គុនខ្មែរទាំងអស់ សូមកុំភ្លេចចូលរួមតាមដានទស្សនាកម្សាន្តអោយបានច្រើនកុះករ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤
January 11, 2024 - PR
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រុមការងារ GANZBERG បានចុះទៅប្រគល់រង្វាន់ដល់ទីតាំងម្ចាស់រង្វាន់ទាំងពីររូបដែលអ្នកឈ្នះរង្វាន់ឈ្មោះ និងទីលំនៅដូចខាងក្រោម៖ ១/ គុន ធារិទ្ធ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សក្រ ស្រុកល្វាឯម ខេត្តកណ្ដាល ឈ្នះរង្វាន់ម៉ូតូលេខរៀង ៣០២៤ ២/ ម៉ី វុធ រស់នៅភូមិវិហារ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ឈ្នះរង្វាន់ម៉ូតូលេខរៀងទី ៣០១៨ ក្រុមការងារ GANZBERG មិនថាអ្នកឈ្នះរង្វាន់រស់នៅទីណាទេ គឺចុះប្រគល់អោយដល់ទីតាំងតែម្ដង មិនថា ឆ្លងទន្លេ ផ្លូវដី ផ្លូវហុយ ផ្លូវបេតុង
January 9, 2024 - PR
(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី៧ មករា នៅក្នុងបរិវេនរង្វង់មូលទេពមច្ឆា OCIC ជ្រោយចង្វារ GANZBERG បានរៀបចំមហាព្រ្តឹត្តិការណ៍លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោកនោះ គឺមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរលំដាប់អន្តរជាតិ GANZBERG IDOL KUN KHMER ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ខ្លាកំណាចគុនខ្មែរទាំង ៦រូបបានមកអង្រួនសង្វៀនស្វាគមន៍អ្នកប្រយុទ្ធឆ្លងដែន មកពីទ្វីបផ្សេងៗគ្នា។ ជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិនេះ មានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់នៅនឹងទីតាំងផ្ទាល់ ហើយមានអ្នកតាមដានការផ្សាយផ្ទាល់រហូតដល់ជិត ២០ម៉ឺននាក់។ រាជសីហ៍ក្រញ៉ាំពឹស អេលី រស្មី បានផ្តួលកីឡាករថៃអោយសន្លប់ក្នុងទឹកទី១ Sitrak Por Paideng ( Thia)។ ជង្គង់ទិព្ធ កែងពិឃាត
January 8, 2024 - PR
ខេត្តបាត់ដំបង ជាខេត្តដែលមានអង្ករល្អឆ្ងាញ់ដាច់គេ និងសម្បូរទៅដោយស្ថាបត្យកម្មសំណង់បេតិកភណ្ឌល្អប្រណិតរាប់មិនអស់ ហើយកាលពីពេលថ្មីៗនៅថ្ងៃឆ្លងឆ្នាំសកល២០២៣ ផ្លាស់ចូលឆ្នាំថ្មី២០២៤ GANZBERG ពិតជាធ្វើអោយបងប្អូនប្រជាពលរដ្ធខេត្តបាត់ដំបងទំាងរំភើប និងសប្បាយរីករាយជាខ្លាំង មិនត្រឹមប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកស្ទួយមុខខេត្តមួយនេះអោយមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមទស្សនាដ៏ច្រើនកុះករនៅថ្ងៃឆ្លងឆ្នាំ សរុបចំនួន 26,3 ម៉ឺននាក់បានមកកម្សាន្ត។ ព្រឹត្តិការណ៏ដ៏អស្ចារ្យមួយនេះមានកម្មពិធីពិសេសៗជាច្រើនរួមមាន ការតំាងពិពណ៍ស្នាដៃភូមិម្ហូបអាហារប្រចំាខេត្តបាត់ដំបងជាច្រើនពាន់មុខ គឺដើម្បីចូលរួមអបអរសារទរនូវសមិទ្ធិផលដ៏កម្រ ភូមិមួយផលិតផលមួយ ដែលបានចុះបញ្ចីជាប់ជាខេត្តមានការច្នៃប្រតិដ្ធលើផ្នែកម្ហូបអាហារ របស់អង្គការ UNESCO រួមជាមួយការប្រណំាងទូកជើងឯកថ្នាក់ជាតិ២០២៣ និងពាន់រង្វាន់ សម្ដេចក្រឡាហោម ស ខេង លើកទី១០។ ចំណែកពេលរាត្រីមានការប្រគំតន្ត្រីដ៏ធំអសា្ចរ្យលំដាប់ស្តង់ដាខ្ពស់ GANZBERG PREMIUM COUNTDOWN CONCERT 2024 រយះពេល ២រាត្រីពេញ
January 6, 2024 - PR
(ភ្នំពេញ) ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣៖ GANZBERG នឹងរៀបចំព្រឹត្តិការណ៍ការប្រគំតន្ត្រីលំដាប់ពិភពលោកដ៏ធំបំផុតដែលមិនធ្លាប់មាននៅស្រុកខ្មែរ នោះគឺកម្មវិធី GANZBERG Super Idol Concert នឹងមានការចូលរួមសម្តែងនៅលើឆាកដ៏ធំអស្ចារ្យលំដាប់ស្តង់ដារខ្ពស់ គឺកំពូលតារាចម្រៀង K-POP (K-POP Legendary) ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូងគឺ Rain និងកញ្ញា HyunA! ទីតាំងនៅមុខសាលមហោស្រពកោះពេជ្រ ថ្ងៃទី 27 ខែមករា ឆ្នាំ2024 ខាងមុខនេះ។ គួររំលឹកផងដែរថា នេះគឺជាលើកទី 2 ហើយសម្រាប់ Rain ដែលបានមកសម្ដែងនៅ ប្រទេសខ្មែរជាថ្មីម្ដងទៀត។ កំពូលតារាចម្រៀង
January 5, 2024 - PR
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានផ្តល់អំណោយដល់សិស្សានុសិស្សនៃបឋមសិក្សា ជួស នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ដោយមានសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ ប្រមាណជិត៤០០នាក់បានមកទទួយអំណោយដោយទឹកមុខរីករាយ។ អំណោយដែលមជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានបរិច្ចាគ មានជាសម្ភារសិក្សាដូចជាកាតាប សៀវភៅ ប៊ិក និងរបស់ក្មេងលេងមួយចំនួន។ ការផ្តល់អំណោយដល់សិស្សានុសិស្សនេះ គឺជាការចូលរួមចំណែកមួយចំពោះសហគមន៍ ដែលមជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានអនុវត្តដើម្បីចូលរួមកាត់បន្ថយការលំបាករបស់អាណាព្យាបាលសិស្ស ផ្តល់ក្តីស្រឡាញ់ និងលើកទឹកចិត្តដល់កុមារឱ្យខិតខំរៀនសូត្រ ស្រូបយកចំណេះវិជ្ជាដាក់ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អនាពេលអនាគត។ លោក Yang Da Ping
December 29, 2023 - PR
បើកទំព័រសករាជថ្មីនៃដើមឆ្នាំ2024 ដំណឹងល្អសំរាប់បងប្អូនប្រជាពលរដ្ធខ្មែរទូទំាងប្រទេសដែលគំាទ្រវិស័យកីឡាបាល់ទះ ឥឡូវនេះ GANZBERG បាននំាយកមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យគឺ ការប្រកួត កីឡាបាល់ទះ ដើម្បីដណ្ដើមជើងឯក “តេជោ លីគ” រដូវកាលទីមួយឆ្នាំ ២០២៤។ ក្នុងនោះផងដែរ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះបានប្រាប់អោយដឹងថា សំរាប់ការប្រកួតនេះនឹងមានក្រុមខ្លំាងៗចំនួន 8ក្រុម ដើម្បីត្រៀមប្រយុទ្ធនៅ ថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។ ហើយគោលបំណងដ៏ធំរបស់ក្រុមហ៊ុន GANZBERG និងសហព័ន្ធកីឡាបាល់ទះព្រមព្រៀងគ្នាបង្កើតអោយមានព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកស្ទួយវិស័យបាល់ទះអោយទទួលស្គាល់លើឆាកអន្តរជាតិ និងដើម្បីសំរួចទេពកោសល្យរបស់ក្រុមជម្រើសជាតិដើម្បីត្រៀមលក្ខណៈក្រកួតប្រជែង SEA Gaames
December 27, 2023 - PR
ភ្នំពេញ៖ នៅចុងឆ្នាំ2023 នេះ GANZBERG បានរៀបចំមហាព្រឹត្តិការណ៍ថ្មី ប្លែក និងមិនធ្លាប់មានទៅក្នុងស្រុកខ្មែរមួយទៀតហើយ ដែលបង្កអោយមានការភ្ញាក់ផ្អើlយ៉ាងខ្លាំងសម្រាប់ពុកម៉ែកប្អូន និងអតិថិជនរបស់ GANZBERG នោះគឺកម្មវិធី GANZBERG កាដូយក្ស Happy Marry Christmas ដែលធ្វើរយះពេល 3ថ្ងៃ 3ទីតាំងផ្សេងៗគ្នាដើម្បីអបអរសាទពិធីបុណ្យ ណូអែល ទីតាំងទី1 នៅផ្សារទំនើប K Mall ទីតាំងទីនៅផ្សាររាត្រី N5 និងទីតាំងទី3 នៅមុខសាលមហោស្រពកោះពេញ កម្មវិធីមានអ្នកចូលលេងរាប់ម៉ឺននាក់។ អ្វីនិងស្មានមិនដល់សោះថាកម្មវិធីនេះឈ្នះរង្វាន់ងាយៗ ផុយៗ ស្រួលៗ តែងាកមកមើលរង្វាន់វិញញាក់សាច់មួយខែមិនទាន់បាត់ផង ជារង្វាន់យក្សបោះគេមែនពុកម៉ែបងប្អូន
December 27, 2023









