- Liny Chan
- PR
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាអេឡិចត្រូនិច (E-Sports) នៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងសង្កេតឃើញថា មានការប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ លើសពីនេះទៅទៀត កីឡាករកម្ពុជាម្នាក់ៗកាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែលេចធ្លោ ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ។ យ៉ាងណាមិញ ការប្រកួតថ្នាក់ជាតិវិញ្ញាសា Mobile Legend Professional League រដូវកាល Spring Split 2023 (2023 MPL-KH Spring Split) ដែលរៀបចំដោយក្រុមហ៊ុន Moonton Technology Co., Ltd គាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) និងឧបត្ថម្ភធំផ្តាច់មុខដោយភេសជ្ជៈ STING បានបញ្ចប់ទៅដោយជោគជ័យ
April 24, 2023 - សិល្បៈ
កាលពីពេលថ្មីៗនេះ សារព័ត៌មានថៃដ៏ល្បីមួយឈ្មោះថា Thairath ដែលមាន មានអ្នក Followers 16Mលាននាក់ បានយកវីដេអូបទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» ឬ «Cambodia Pride» របស់ផលិតកម្ម Galaxy Navatra ទៅចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុក ដោយមានអ្នកចូលទស្សនារហូតដល់ទៅ ៣លានដង។ បទចម្រៀងដែលដឹកនាំផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នេះពិតជាមិនធម្មតាមែន ដោយចាប់តាំងពីចេញជាវីដេអូខ្លីៗ រហូតដល់ចេញ Full MV គឺទទួលបានគាំទ្រខ្លាំងមែនទែនពីសំណាក់មហាជន។ មិនតែប៉ុណ្ណោះបទចម្រៀងនេះ ល្បីរន្ទឺរហូតដល់សារព័ត៌មានបរទេស Youtuber ល្បីៗក្រៅស្រុក យកទៅចុះផ្សាយហើយពោលពាក្យកោតសរសើរមិនដាច់ពីមាត់។ ភាពអស្ចារ្យនៃបទចម្រៀងមួយបទនេះ បានធ្វើឱ្យបរទេសស្គាល់ប្រទេសកម្ពុជា
April 19, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ករណីអ្នកដំណើរបើកបររថយន្តលុចស៊ីស ៣៣០ និងអ្នកដំណើរបើកបររថយន្ត KIA Morning បានមកជួបដោះស្រាយគ្នាតាមផ្លូវច្បាប់ និងបានព្រមព្រៀងបញ្ចប់បញ្ហាគ្នា ក្រោយទទួលបានការអប់រំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ ភាគីអ្នកបើកបររថយន្ត លុចស៊ីស៣៣០ បានទទួលស្គាល់កំហុសដែលខ្លួនបានបើកបរល្មើសច្បាប់ចរាចរណ៍ចូលគន្លងឆ្វេងដៃឡើងជែងមិនផុត ព្រោះតែការប្រញ៉ាប់ការងារផ្ទាល់ខ្លួន។ ពេលនេះភាគីម្ចាស់រថយន្តលុចស៊ីស៣៣០ ទទួលយកការផាកពិន័យ និងបានបង់ប្រាក់ពិន័យរួចរាល់ផងដែរ។ អ្នកបើកបររថយន្ត Kia Morning ក្រោយទទួលបានការណែនាំអំពីច្បាប់ចរាចរណ៍ ក៏បានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួនផងដែរ ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យដាក់គ្នាទៅវិញទៅមក ទើបបង្កឲ្យមានការប៉ះទង្គិចគ្នា
April 14, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅថ្ងៃ១៤ ខែមេសា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករសម្រុកមកលេងខេត្តសៀមរាប ក្នុងឱកាសខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣។ លោក ឌុល ប៉ង់ មកពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នេះជាលើលទី២ហើយ ដែលលោកបានមកលេងនៅប្រាសាទអង្គរវត្ត ហើយលើកនេះទៀត មកចំពេលនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកលេងខេត្តសៀមរាប ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកបានបន្តថា កត្តាទាំងនេះ គឺបានមកពីការដឹកនាំដ៏គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន
April 14, 2023 - ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ បានចុះពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅតាមទីតាំងសំខាន់ៗ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប។ ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងសំខាន់ៗ ស្ទើរតែពេញក្រុងសៀមរាបនេះ ពិសេសនៅតំបន់អង្គរ គឺដើម្បីជាការចូលរួមចំណែកក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ព្រមទាំងភ្ញៀវទេសចរជាតិ អន្ដរជាតិ ដែលមកដើរកម្សាន្ដក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឲ្យរៀបចំកម្មវិធីអង្គរសង្ក្រាន្ដឡើងវិញ
April 14, 2023 - ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅខេត្តសៀមរាប នឹងក្លាយជាជំនួបបេះដូងរវាងបុរស និងស្ត្រី ដែលអាចនឹងក្លាយជាគូអនាគតស្វាមី និងភរិយា ទៅថ្ងៃក្រោយ ខណៈប្រជាពលរដ្ឋកំពុងតែសប្បាយរីករាយជាមួយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។ ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
April 14, 2023 - ព័ត៌មានជាតិ
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីប្រកាសផ្តល់រថយន្តក្រុង ១០០គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពីភ្នំពេញមកខេត្តសៀមរាប ពីខេត្តសៀមរាបទៅភ្នំពេញវិញ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួល និងរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ រថយន្តក្រុង ទាំង១០០គ្រឿង ត្រូវបានដឹកអ្នកដំណើរចំនួន ៣ ៥០០នាក់ ពីរាជធានីភ្នំពេញឆ្ពោះមកគោលដៅខេត្តសៀមរាប(អ្នកដំណើរមួយចំនួនអាចចុះតាមផ្លូវ)។ នេះបើយោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។ សូមបញ្ជាក់ផងដែរថា ការចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណត «រង្វង់មូលទេពមច្ឆា» (ជ្រោយ- ចង្វារ OCIC) រៀងរាល់ម៉ោង០៥៖៣០នាទីព្រឹក(ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦
April 14, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ ថ្លែងចេញពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នៅក្នុងខេត្តសៀមរាប អាចនឹងបើកឲ្យដំណើរការ នៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ការប្រកាសឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។
April 14, 2023 - សិល្បៈ
ផលិតកម្ម Galaxy Navatra មុននេះបន្តិចបានឱ្យដឹងថា បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ឬជាភាសាអង់គ្លេសចំនងជើងថា «Cambodia Pride» បានផ្សព្វផ្សាយទៅលើប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសអាស៊ានទាំង 10ប្រទេស ដែលធ្វើឲ្យមានអ្នកចូលទស្សនាច្រើនបំផុត ពោលគឺក្នុងរយៈពេលត្រឹម24ម៉ោង មានអ្នកទស្សនាដល់ទៅ ៩លាននាក់។ នៅពីក្រោយសមិទ្ធផលនេះ គឺជាការសាមគ្គីរួបរួមដ៏ធំមួយ ដែលមានការចូលរួមគ្រប់គ្រងការផលិត៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និពន្ធMelody និងទំនុកច្រៀង៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧកញ៉ា យឹម លោក សុខ កឧត្តម ខេមរៈ ភារុណ
April 11, 2023 - សិល្បៈ
បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលបង្ហាញការពិតពីកម្ពុជា ជាមួយអត្ថន័យដ៏ជ្រាលជ្រៅពិរោះរណ្ដំបានចេញ Full MV ហើយនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ។ បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតឡើងសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ ២០២៣នេះ។ បទចម្រៀងដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនមួយនេះ ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្តម
April 10, 2023









