- Liny Chan
- PR
រាជធានីភ្នំពេញ ខែឧសភា ឆ្នាំ២០២៣៖ ស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងថ្មី ចែងចាំងដូចមាស ជាមួយនឹងរសជាតិថ្មីស្រស់។ ស្រាបៀរ អង្គរ ឥឡូវនេះ ត្រូវបានរចនាឡើងនូវរូបរាងថ្មី រំលេចពណ៌មាសចែងចាំងពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាតនៅលើសំបកកំប៉ុង និងដប ដែលបង្កប់នូវមោទកភាពជាតិ តាមរយៈការបង្ហាញនូវក្បាច់ខ្មែរ ដែលជាមរតកវប្បធម៌ដ៏មហស្ចារ្យរបស់ជាតិខ្មែរ។ កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ Hyatt Regency Phnom Penh «ស្រាបៀរ អង្គរ ចែងចាំងដូចមាស» ត្រូវបានសម្ពោធ និងបង្ហាញរូបរាងថ្មីជាផ្លូវការ ជាមួយនឹងរសជាតិថ្មីស្រស់ កាន់តែទាន់សម័យ កាន់តែប្រណីត រសជាតិស្រទន់ឆ្ងាញ់ជាប់ចិត្ត ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកនិយមស្រាបៀរ និងសក្តិសមសម្រាប់ការជួបជុំដ៏រីករាយគ្រប់កម្មវិធី ។ ការរចនារូបរាងថ្មីនេះ បានបន្ថែមភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញមួយកម្រិតទៀតដល់រូបប្រាង្គប្រាសាទអង្គរវត្តដែលមានស្រាប់ និងរឹតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ស្រាបៀរ អង្គរ ជាស្រាបៀររបស់ប្រជាជនខ្មែរ ដែលតែងតែផ្សារភ្ជាប់ជានិច្ចទៅនឹងវប្បធម៌ប្រកប ដោយក្តីមោទនៈ ជាមួយនឹងការលើកកម្ពស់កេរដំណែល មរតក និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។ ស្រាបៀរ អង្គរ រូបរាងថ្មី តំណាងឲ្យគុណភាពលំដាប់ខ្ពស់របស់ស្រាបៀរ
May 26, 2023 - PR
ភាពជាដៃគូនេះ នឹងនាំមកនូវអត្ថប្រយោជន៍ ដោយផ្តល់ជាមធ្យោបាយសម្រាប់ពលរដ្ឋកម្ពុជារស់នៅកូរ៉េខាងត្បូង ក្នុងការផ្ញើ ប្រាក់ត្រលប់មកស្រុកកំណើត ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវាសមរម្យ។ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង SentBe Inc ដើម្បីផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ។ កិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាដែលកំពុងប្រកបការងារ និងរស់នៅប្រទេសកូរ៉េខាងត្បូង ដោយផ្តល់ជាមធ្យោបាយផ្ញើប្រាក់ត្រលប់មកស្រុកកំណើតប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវា សមរម្យ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SentBe ក្នុងទីក្រុងសេអ៊ូល រដ្ឋធានីកូរ៉េខាងត្បូង ដោយមានការចូលរួមចុះហត្ថលេខារវាង លោក ឈុន វឌ្ឍនៈភក្តី
May 25, 2023 - PR
ក្នុងនាមជាក្រុមហ៊ុនអាហារឈានមុខគេមួយ ដែលមានអ្នកប្រើប្រាស់ជាង 900 លាននាក់នៅទូទាំងពិភពលោក ដាណន់ មានទំនួលខុសត្រូវក្នុងការលើកកម្ពស់អាហារូបត្ថម្ភកុមារដែលសម្បូរសារធាតុចិញ្ចឹម។ ល្អដល់ការទ្រទ្រង់ ការលូតលាស់របស់កុមារ។ Dumex SuperGold Kid ដែលជាម៉ាកយីហោ អាហារូបត្ថម្ភកុមារឈានមុខគេមួយក្នុងចំណោមម៉ាកយីហោផ្សេងទៀត បានចាប់ដៃគូជាផ្លូវការជាមួយកម្មវិធីកម្សាន្តដ៏ពេញនិយមលំដាប់ពិភពលោក Cambodian Idol Junior តាមរយៈការឧបត្ថម្ភផ្តាច់មុខសម្រាប់រដូវកាលទី ២ នេះ។ ការឧបត្ថម្ភកម្មវិធីនេះ គឺជាការផ្តោតសំខាន់របស់ Dumex SuperGold Kid ក្នុងការគាំទ្រដល់ឪពុកម្តាយ និងជួយពង្រីកសក្តានុពលរបស់កុមារកម្ពុជាថែមមួយកម្រិតទៀត។ អ្នកស្រី សុខ ម៉ីលី អ្នកគ្រប់គ្រងម៉ាកជាន់ខ្ពស់ផ្នែកម៉ាកយីហោ នៅក្រុមហ៊ុនដាណន់ កម្ពុជា បានលើកឡើងថា
May 19, 2023 - ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ប្រកបដោយភាពជោគជ័យ និងមានមោទកភាពជាទីបំផុត។ យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការរៀបចំជាលើកដំបូងរបស់ប្រទេសកម្ពុជា ប្រកបដោយភាពរលូនបែបនេះ គឺសុទ្ធតែជាការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធជាច្រើន ជាពិសេសនោះ គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលត្រូវបានគាំទ្រដោយ Procold Cambodia ដែលនៅក្រោមក្រុមហ៊ុន Kalbe Farma។ Kalbe Farma ដែលជាក្រុមហ៊ុនឱសថដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ បានក្លាយជាចំណែកមួយដ៏សំខាន់មិនអាចខ្វះបាននៅក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នេះ ដោយមានក្រុមគ្រូពេទ្យនៅគ្រប់ទីតាំងដែលមានការប្រកួត និងទីតាំងនានា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដើម្បីជួយសម្រួល និងធានាទៅលើសុខភាពរបស់ អត្តពលិក កីឡាករ កីឡាការនី
May 17, 2023 - SEA GAMES
បន្ទាប់ពីប្រកាសបរិច្ចាគរាល់ថវិកាដែលប្រកួតឈ្នះនៅស៊ីហ្គេម ទៅក្នុងមូលនិធិសប្បុរសធម៌ដើម្បីជួយដល់ក្មេងៗក្រីក្រនៅកម្ពុជា មុននេះបន្តិច កីឡាការនីស្នូកឃ័រប៊ីយ៉ាការ៉ុមតំណាងឱ្យកម្ពុជា អ្នកនាង ស្រួង ភាវី បានយកប្រាក់រង្វាន់មករៀបដាក់ស្រោមសំបុត្រ ត្រៀមសម្រាប់ធ្វើការងារមនុស្សធម៌។ តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ កីឡាការិនីឆ្នើម ស្រួង ភាវី បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខាងមុខនេះ អ្នកនាងនឹងធ្វើការងារមនុស្សធម៌ នៅរាជធានីភ្នំពេញ ហើយបើសិនបងប្អូនចង់ចូលរួមជាមួយ គឺអាចចូលរួមបាន។ សូមជម្រាបជូនថា នៅក្នុងការបង្ហោះ កីឡាការិនីឆ្នើមរូបនេះ ក៏បានលើកឡើងផងដែរថា៖ «សកម្មភាពមនុស្សធម៌ កើតចេញពីទឹកចិត្ត ក្តីស្រឡាញ់ ការអាណិតអាសូរ ការចែករំលែក ចង់ឃើញមនុស្សនៅជុំវិញរស់នៅប្រកបដោយសេចក្តីសុខសាន
May 16, 2023 - សិល្បៈ
បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra ដែលជាបទចម្រៀងមួយមានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបិទការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣នេះ ដោយត្រៀមឈុតធំអ្នករាំជាង 1000នាក់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយផលិតកម្ម Galaxy Navatra បានកំពុងតែធ្វើការជាមួយគ្នាយ៉ាងញាប់ដៃញាប់ជើង ដើម្បីធ្វើ កិច្ចការងារនេះឲ្យល្អប្រសើរបំផុត ។ ក្រុម អ្នករាំខ្ទង់1000 នាក់ ដែលសុទ្ធតែជាស្ត្រី ស្លៀកសំលៀកបំពាក់ខ្វាស៊េដែលបានថតក្នុងMV មិនត្រូវយកមកប្រើឡើយ ពោលដើម្បីឲ្យត្រូវទម្រង់វប្បធម៌ជាតិ
May 3, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានបើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ តាមនិតិវិធីដែលបានគ្រោងទុក។ កម្មវិធីបោះឆ្នាតជ្រើសរើសនេះទាំងការបើក ការប្រកាសលទ្ធផល និងការបិទ ត្រូវបានធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត និងឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី
May 1, 2023 - សិល្បៈ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរទៅលើបទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” “CAMBODIAN PRIDE” របស់ផលិតកម្ម Galaxy Navatra ដែលដឹកនាំផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ខណៈឥឡូវនេះកំពុងតែល្បីទូទាំងប្រទេស និងក្រៅប្រទេស។ សម្ដេចតេជោ បានថ្លែងកោតសរសើរនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានកោតសរសើរទៅលើ ក្រុមការងារផលិត អ្នកនិពន្ធ អ្នកដឹកនាំ និងបានវាយតម្លៃខ្ពស់ទៅលើកំពូលតារាចម្រៀងទាំង ៤រូប រួមមាន ឧកញ៉ា ព្រាប សុវត្ថិ
May 1, 2023 - សិល្បៈ
ពិតជាមិនធម្មតាមែនត្រឹមរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra មានអ្នកចូលទស្សនារហូតដល់ 61លានដងឯណោះ នៅលើ Youtube ផ្លូវការ Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra ដែលចំនួននេះសិងតែអាចនិយាយបានថា សម្រាប់បទចម្រៀងនៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយកន្លងមក។ លើទំព័រហ្វេសប៊ុកផលិតកម្ម Galaxy បានបង្ហោះពីដំណឹង ដ៏រីករាយប្រកបដោយមោទនភាពមួយនេះផងដែរបន្ទាប់ពីបទចម្រៀងរបស់ខ្លួនមានអ្នកចូលទស្សនារហូតដល់ទៅ61លានដង នេះផងដែរ។ ដើម្បីបុព្វហេតុជាតិ មាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្ម Galaxy
April 29, 2023 - PR
ក្នុងពិភពជំនួញបច្ចុប្បន្នយើងសង្កេតឃើញមានការរីកចំរើនយ៉ាងខ្លាំងពិសេសនៅកម្ពុជាដែលមនុស្សភាគច្រើនបានងាកមកបង្កើតអាជីវកម្មដោយខ្លួន។ ជារឿយៗអាជីវកម្ម Start-up ដែលក្នុងវិស័យម្ហូបអាហារក្នុង (FoodTech) សម័យបច្ចុប្បន្ន គឺត្រូវការជាចាំបាញ់បច្ចេកវិទ្យាយកជួយដើម្បីសម្រួលដល់ការគ្រប់គ្រង ការបង្កើនការលក់ ការផ្សព្ធផ្សាយ ជាដើម្បីមួយចំនួនធំតែងតែជួបឧបសគ្គរាំងស្ទះដល់ការរីកចំរើននៃអាជីវកម្មម្ហូបអាហារ បើគ្មានជំនួយខាងបច្ចេកវិទ្យា (Tech) មកជួយនោះ។ ទន្ទឹមនឹងនេះមានសំនួរជាច្រើនបានចោតឡើងដែលទាក់ទងទៅនឹងបច្ចេកវិទ្យាម្ហូបអាហារ (FoodTech) ឬក៏គួរតែព្យាយាមផ្តោតលើអាជីវកម្មតែមួយក្នុងវិស័យ FoodTech នេះផង? ដើម្បីបកស្រាយនូវចម្ងល់ទាំងនេះ ទើបក្នុងខែមេសានេះនៅថ្ងៃសុក្រ ទី២៨ នេះ Park Cafe, Pizza Hut Cambodia និងសហការណ៍ជាមួយ សមាគមន៌សហគ្រិនវ័យក្មេងកម្ពុជា (YEAC – Young Entrepreneurs Association
April 24, 2023









