Liny Chan
  • PR

    បច្ចុប្បន្ន អ្នកម្តាយសម័យថ្មី ឬ អ្នកម្តាយថ្មីថ្មោងពិតជាមានតួនាទីសំខាន់ និងមានផលលំបាកដើរទន្ទឹមគ្នា គឺត្រូវរ៉ាប់រងធ្វើរឿងជាច្រើនក្នុងពេលតែមួយដូចជា គាត់ធ្វើជាបុគ្គលិកក្នុងកន្លែងធ្វើការ គាត់ជាអ្នកលក់ដូររកស៊ី គាត់ជាតារាលើកញ្ចក់ទូរទស្សន៍ ឬលើឆាក ប៉ុន្តែនៅពីក្រោយគាត់ត្រូវបំពេញតួនាទីជាមេផ្ទះក្នុងគ្រួសារ និងជាអ្នកម្តាយដ៏ល្អមួយរូបរបស់កូនៗផងដែរ។ មុននឹងក្លាយជាម្តាយ ជីវិតស្ត្រីគ្រប់រូបប្រកបដោយសេរីភាពមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង មិនសូវគិតច្រើន មិនតែប៉ុណ្ណោះគាត់ថែមទាំងមានក្តីស្រមៃ និងក្តីប្រាថ្នាផ្សេងៗពីគ្នា តែក្រោយពីរៀបការនិងមានកូនរួចមក អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរទាំងស្រុងដោយគាត់លែងសូវមានពេលវេលាដូចមុន ត្រូវគិតគូរពីគ្រួសារច្រើនជាងគិតពីខ្លួនឯង ត្រូវចំណាយពេលវេលាច្រើនមើលថែកូនៗជាពិសេសហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន។ ជាក់ស្តែងសុំលើកឧទាហរណ៍ អ្នកម្តាយសម័យថ្មីមួយរូប និងជាពិធីការិនីល្បីឈ្មោះ DJ Nana ដោយឃើញថា ជារៀងរាល់ថ្ងៃអ្នកនាងពិតជា មមាញឹកជាមួយនឹងការងារផ្ទាល់ខ្លួន និងតែងតែឃើញវត្តមានអ្នកនាងបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗជាមួយជំនាញពូកែខាងវហាស័ព្ទចាក់ទឹកមិនលិច ហើយបច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះរបស់អ្នកនាងពិតជាទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងខ្លាំងពាសពេញប្រទេសកម្ពុជា ប៉ុន្តែដឹងអត់? នៅពីក្រោយឆាក អ្នកនាងជាស្រ្តីមេផ្ទះដ៏ពូកែ

    May 3, 2022
  • PR

    ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២៖ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ បានចាប់ផ្ដើមបើកការប្រកួតនៅទូទាំងប្រទេសហើយ។ ការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះរបស់ម៉ៃឡូគឺបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងការលើកទឹកចិត្តកុមារកម្ពុជាឱ្យ “រីកចម្រើនជាមួយកីឡា” ព្រោះ “កីឡា គឺជាគ្រូដ៏អស្ចារ្យ”។ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមហ៊ុន ម៉ៃឡូ ក្នុងការបើកព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ជាផ្លូវការ ដែលត្រូវបានអនុវត្តតាមស្តង់ដារសុវត្ថិភាពសុខភាព និងគោលការណ៍របស់ក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការប្រកួតនឹងប្រព្រឹត្តិទៅរយៈពេល ៩ ថ្ងៃ ចាប់ពី ថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ០៧ ខែឧសភា

    May 2, 2022
  • បច្ចេកវិទ្យា

    ទិវាគុណមាតា ឬ Mother’s Day ជាបុណ្យដ៏ធំមួយនៅលើទូទាំងពិភពលោកដែលគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណម្តាយធំធេងគ្មានអ្វីប្រៀបផ្ទឹមបាន ហើយស្រ្តីជាម្តាយក៏ត្រូវបានគេចាត់ទុកថា ជាចំណែកមួយដែលបានចូលរួមអភិវឌ្ឍសង្គមជាតិផងដែរ។ សម្រាប់ទិវាមួយនេះមានដើមកំណើតដំបូងបំផុតក្នុងចក្រភពក្រិក ប៉ុន្តែនាបច្ចុប្បន្ននេះគឺពេញនិយមនិងកើតចេញពីសហរដ្ឋអាមេរិក ហើយជាទូទៅគេតែងប្រារព្ធធ្វើនៅថ្ងៃអាទិត្យនៃសប្តាហ៍ទី2 ក្នុងខែឧសភា។ ក្នុងនាមស្រ្តីជាម្តាយរបស់កូនៗ គាត់មិនត្រឹមមានតួនាទីចិញ្ចឹមបាច់បីថ្នាក់ថ្នមកូនៗតែមួយមុខនោះទេ តែគាត់ជាមនុស្សស្រីម្នាក់ដែលអាចធ្វើបានគ្រប់រឿង និងដើរតួបានគ្រប់កាលទេសៈជាមួយកូនៗដោយពេលខ្លះគាត់ជាមិត្តភក្តិ ជាគ្រូបង្រៀន ជាគ្រូពេទ្យ និងជាអ្នកប្រឹក្សាដ៏សំខាន់របស់កូនៗទៀតផង។ ក្នុងនោះក៏មានស្ត្រីដែលជា Single Mom គាត់ត្រូវបំពេញតួនាទីជាឪពុកផងនិងជាម្តាយផង ត្រូវរ៉ាប់រងការងារកាតព្វកិច្ចទ្វេដង រងនូវភាពលំបាក សម្ពាធ និងទឹកភ្នែកទ្វេដង ប៉ុន្តែអ្នកម្តាយដែលជា Single Mom ភាគច្រើនគឺសុទ្ធតែលះបង់ និងមានការតស៊ូគ្រប់សព្វបែបយ៉ាងដើម្បីកូនៗ។ យ៉ាងណាមិញ នាប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាប្រជាជនកម្ពុជាយើងក៏បានប្រារព្ធទិវានេះចំពោះអ្នកម្តាយ

    April 30, 2022
  • PR

    (ភ្នំពេញ) ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២៖ ដោយសារតែក្តីស្រឡាញ់ និងការយកចិត្តទុកដាក់មិនចេះសាបសូន្យចំពោះអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី និងជាធនធានដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួនដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន 500 នាក់ និងរចនា បណ្ណាល័យឱ្យមានភាពទាក់ទាញថ្មី (Renovate) ដោយបន្ថែមសៀវភៅក្នុងបណ្ណាល័យចំនួន 400 ក្បាល ព្រមទាំងបំពាក់គ្រឿងបរិក្ខារ និងបរិក្ខារអេឡិចត្រូនិកមួយចំនួនជូនដល់សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត ដែលស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថាសកម្មភាពសប្បុរសធម៌នេះគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការសប្បុរសធម៌ចម្បង “Love & Care” របស់ក្រុមហ៊ុន សាមសុង។ ហើយគោលបំណងចម្បងបំផុតនៃសកម្មភាពសប្បុរសធម៌នេះគឺក្រុមហ៊ុន

    April 29, 2022
  • PR

    ភ្នំពេញ ថ្ងៃទី 27 មេសា 2022 – ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជា បានប្រកាសចូលរួម វិភាគទានសប្បុរសធម៌ 200,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី 159 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8 ឧសភា ឆ្នាំ 2022។ ថវិកាសប្បុរសធម៌ពី ABA នឹងយកទៅប្រើប្រាស់ ដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទូទាំងប្រទេស។ ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា

    April 27, 2022
  • PR

    កំពង់ស្ពឺ ៖ ក្នុងសម្លៀកបំពាក់រ៉ូបដ៏ស្រស់ស្អាតពណ៌ក្រហមលាយផ្ទៃខ្មៅបែបទាន់សម័យដ៏សាកសម អមជាមួយនឹងការតុបតែងមុខមាត់យ៉ាងស្រស់សោភា អ្នកឈ្នះរង្វាន់របស់យើងមកពីខេត្តកំពង់ស្ពឺ បានផ្លាស់ប្តូរសំណាងរបស់គាត់មួយប៉ប្រិចភ្នែក។ លើសពីភាពស្រស់ស្អាតដែលមានស្រាប់នៅលើរាងកាយរបស់គាត់ អ្នកស្រីក៏ទទួលបានអារម្មណ៍យ៉ាងពិសេស ដែលអ្នកស្រីមិនធ្លាប់ទទួលបានពីមុនមកដោយក្រុមការងារបានរៀបចំជូនអ្នកស្រីទៅទិញសម្លៀកបំពាក់ថ្មី និងធ្វើការផាត់មុខ ធ្វើសក់យ៉ាងស្រស់សោភា។ កាន់តែពិសេសជាងនេះទៅទៀតអ្នកស្រី ស៊ុ សំបូរ ត្រូវបានលោកឧកញ៉ា ខេមរៈ សិរីមន្ត ដែលជាទូតសុឆន្ទៈ របស់ Anchor (អាន់ឆ័រ) នៅរង់ចាំស្វាគមន៍ អ្នកស្រីឱ្យទទួលទានអាហារជាមួយលោកតែពីរនាក់ លក្ខណៈបែបរ៉ូមែនទិចនៅស្កាយបារ ដោយការជូនបាច់ផ្កាយ៉ាងស្រស់ស្អាតដល់អ្នកស្រីជាអនុស្សាវរីយ៍ផងដែរ។ អ្នកស្រី ស៊ុ សំបូរ មានអាយុ ៤៤ឆ្នាំ មកពីឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានមុខរបរជាអ្នកស៊ីឈ្នួលធ្វើស្រែអោយគេ

    April 27, 2022
  • PR

    (ភ្នំពេញ) ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២៖ ពេលខ្លះបើក្រុមហ៊ុន សាមសុង មិនបានធ្វើការបង្ហាញជូនទេលោកអ្នកប្រាកដជាមិនបានដឹង ឬពេលខ្លះក៏មិនបានដឹងថាវាមានលក្ខណៈអស្ចារ្យលើសពីអ្វីដែលលោកអ្នកធ្លាប់បានគិតដែរ។ បើលោកអ្នកចង់ប្រើស៊េរី Galaxy Note ស្តាយកំពូលស៊េរី Galaxy Flagship, ប៉ុន្តែបើប្រើ Galaxy ស៊េរី Flagship, ស្តាយស៊េរី Note! ឥឡូវសម្រាប់ភាពស្តាយមុខ…ស្តាយក្រោយទាំងនេះ…ក្រុមហ៊ុន សាមសុង ផ្គាប់ចិត្តដោយផ្តល់ជូននូវភាពអស្ចារ្យដែលនឹកស្មានមិនដល់ និងគួរឱ្យភ្ញាក់ផ្អើលបំផុតជាមួយនឹងស្មាតហ្វូនកូនកាត់ Galaxy S22 Ultra ជូនលោកអ្នកតែម្តង។ ដូច្នេះហើយទើបថ្ងៃនេះក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញ និងលើកយកលក្ខណៈពិសេសបំផុត

    April 27, 2022
  • បច្ចេកវិទ្យា

    ទិវាអ្នកម្តាយខិតជិតដល់ហើយ! តើអ្នកទាំងអស់គ្នាបានត្រៀមពាក្យពេចន៍ដើម្បីនិយាយទៅកាន់អ្នកម៉ាក់ឬនៅ? អត់ពិបាកទេមែនអត់ដោយគ្រាន់តែនិយាយពាក្យថា «ម៉ាក់! កូនស្រលាញ់ម៉ាក់ជាងគេលើលោកនេះ» ក្នុងនោះជឿថាមានកូនៗជាច្រើនគ្មានភាពក្លាហានក្នុងការនិយាយពាក្យស្រលាញ់និងអរគុណទៅកាន់ម៉ាក់ ប៉ុន្តែមិនមែនមានន័យថាកូនមិនស្រលាញ់ម៉ាក់នោះទេ គ្រាន់តែកូនមានអារម្មណ៍ថាអៀន និងមិនហ៊ាននិយាយដោយផ្ទាល់។ កូនៗទាំងអស់គ្នាដឹងទេ? អ្នកម៉ាក់ គឺជានារីដ៏អស្ចារ្យ អង់អាចក្លាហានបំផុតសម្រាប់កូនៗ ម៉ាក់ហ៊ានជំនះនូវរាល់ឧបសគ្គ ឆ្លងកាត់រឿងរ៉ាវជាច្រើនរាប់មិនអស់ ម៉ាក់អាចធ្វើអ្វីៗបានគ្រប់សព្វយ៉ាងដោយមិនខ្លាចនឿយហត់ និងគ្មានពាក្យថាចុះចាញ់ ប៉ុន្តែមានដឹងទេ កាលពីគាត់នៅជាក្មេងស្រី ជាយុវវ័យ មុនពេលមានគ្រួសារ និងមុនពេលពពោះ អ្នកម៉ាក់គ្រប់រូបតែងតែមានក្តីស្រមៃ មានក្តីប្រាថ្នា ចង់ឲ្យក្តីសុបិន្តអ្វីមួយក្លាយជាការពិត គាត់ចង់បានជីវិតមួយដ៏ស្រស់បំព្រង ជីវិតរស់នៅឯករាជ្យ និងមានការងារល្អជាដើម ប៉ុន្តែនៅពេលដែលគាត់ក្លាយជាម្តាយ អ្វីៗបានផ្លាស់ប្តូរទាំងស្រុង ហើយគាត់បានលះបង់គ្រប់យ៉ាងសូម្បីតែរូបសម្រស់ ពេលវេលាផ្ទាល់ខ្លួន និងក្រុមគ្រួសារគឺដើម្បីតែកូនៗមួយគត់ ដែលការលះបង់នេះពិតជាធំធេញខ្លាំងណាស់

    April 27, 2022
  • បច្ចេកវិទ្យា

    កាន់តែថ្មីប្លែកភ្នែកទៀតហើយ realme បានរៀបចំកម្មវិធី Capture the Light challenge By realme 9 Pro+ រវាង កញ្ញា កុសមៈ និង លោក ប៉ោហុង នៅ អេដិន ហ្គាដិន-Eden garden ។ ចង់និយាយថា ពីរនាក់ នេះ ឃើញតែឈ្លោះគ្នាក្នុងខ្សែភាពយន្តភាគក្នុងទូរទស្សន៍ ហើយឥឡូវមកឈ្លោះដល់ realme ទៀត! សូមកុំភ្លេចរង់ចាំទស្សនាវីដេអូពេញនៃកម្មវិធីប្រកួតថតរូប Capture The Light Challenge

    April 25, 2022
  • បច្ចេកវិទ្យា

    ទោះជាពេលវេលាដើរទៅមុខ អនុស្សាវរីយ៍ចាស់ៗរំលងផុត គ្រប់យ៉ាងបានផ្លាស់ប្តូរ ប៉ុន្តែសម្រាប់ក្តីស្រលាញ់របស់អ្នកម្តាយចំពោះកូនគ្រប់រូបគឺធំធេងជ្រាលជ្រៅ និងគ្មានថ្ងៃប្រែប្រួលឡើយ។ តើអ្នកដឹងទេ? មុននឹងក្លាយគាត់ក្លាយជាអ្នកម្តាយមួយរូប គាត់ក៏ធ្លាប់ជាក្មេងស្រីម្នាក់ យុវវ័យម្នាក់ ដែលធ្លាប់មានក្តីស្រមៃ មានគោលដៅ ឬការងារផ្សេងៗ ប៉ុន្តែក្រោយមកនៅពេលគាត់បានក្លាយជាអ្នកម្តាយគឺប្រៀបបានជាមាតាដៃមួយរយ គាត់អាចធ្វើបានគ្រប់រឿងជាច្រើន គាត់បានផ្លាស់ប្តូរគ្រប់យ៉ាង គាត់បានជំនះរាល់ឧបសគ្គ និងលះបង់សូម្បីតែជីវិត ដើម្បីឲ្យកូនបានឃើញពីពិភពលោកដ៏ស្រស់ស្អាត និងសម្របខ្លួនជានិច្ចដើម្បីកូន ដែលអាចនិយាយបានថាគ្មានអ្វីប្រៀបផ្ទឹមនឹងក្តីស្រលាញ់របស់ម្តាយមានចំពោះកូនបានឡើយ។ ដោយការតបស្នងក្តីស្រលាញ់ និងរំឭកដល់ការដឹងគុណដ៏ធំធេងទៅកាន់អ្នកម្តាយ ទើបពិភពលោកបានបង្កើតនូវទិវាអ្នកម្តាយនេះឡើង។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ប៉ុន្មានថ្ងៃនេះឃើញមានតារាប្រុសស្រីល្បីៗបានបង្ហោះរូបភាពអតីតកាលដែលបានរំលងទៅយ៉ាងលឿនដើម្បីរំលឹកពីកុមារភាព គួបនឹងរូបបច្ចុប្បន្នភាពជាមួយអ្នកម្តាយជាទីស្រលាញ់ ខណៈទិវារំឭកគុណអ្នកម្តាយនឹងមកដល់ឆាប់ៗនាថ្ងៃទី08 មេសា ដែលក្នុងនោះតារាៗក៏បានសរសេររៀបរាប់នូវពាក្យពេចន៍ស្រដៀងៗគ្នាយ៉ាងដូច្នេះថា អ្នកម្តាយគឺជានារីដ៏អស្ចារ្យបំផុត ដោយហ៊ានជំនះគ្រប់ឧបសគ្គ តស៊ូគ្រប់រឿងរ៉ាវ ពិសេសអ្នកម្តាយតែងតែផ្តល់នូវក្តីស្រលាញ់ចំពោះកូនដោយមិនផ្លាស់ប្តូរឬប្រែប្រួលសូម្បីតែបន្តិចសោះ ព្រមទាំងភ្ជាប់ #MultiFacetedMom

    April 24, 2022