Liny Chan
  • ព័ត៌មានជាតិ

    ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងគូម៉ាម៉ូតូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបជាមួយប្រមុខរដ្ឋាភិបាលនៃប្រទេសជប៉ុន ប្រទេសទូវ៉ាលូ ឡាវ នេប៉ាល់ និងបណ្តារដ្ឋមន្រ្តី មកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ជាច្រើនរូបទៀត។ កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២២។ វត្តមានជាផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំកំពូលលើកទី៤ របស់គណៈកម្មាធិការប្រតិបត្តិចម្រុះ ស្តីពី

    April 23, 2022
  • PR

    សហគមន៍ប្រជាជនខ្មែររស់នៅប្រទេសជប៉ុនយ៉ាងច្រើនកុះករបាននាំគ្នាមករង់ចាំទទួលវត្តមានអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសុក្រនេះ ប្រកបដោយក្តីសោមនស្សរីករាយ និងរំភើបក្រែលែង ខណៈដែលសម្តេចតេជោ នឹងអញ្ជើញធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ នៅក្នុងប្រទេសជប៉ុន។ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២នេះ នៅទីក្រុង ខឹម៉ាមូតុ ប្រទេសជប៉ុន។ កិច្ចប្រជុំកំពូលនេះ ផ្តោតលើមូលបទសំខាន់ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ហើយក្នុងឱកាសនៃការចូលរួមនោះ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដោយនឹងរំលេចពីសារៈសំខាន់នៃទឹក និងបញ្ហាពាក់ព័ន្ធនានា ដើម្បីគ្រប់គ្រងធនធានដ៏ចាំបាច់នេះ ប្រកបដោយចីរភាព ជាពិសេសក្នុងបរិបទនៃប្រទេសកម្ពុជា

    April 22, 2022
  • PR

    ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ – ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT) ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សមាគម។ តាមរយៈអនុស្សរណៈនេះ ABA បានផ្តល់វិភាគទានសប្បុរសធម៌ចំនួន 10 ម៉ឺនដុល្លារអាមេរិកដល់ TYDA សម្រាប់ការងារសំខាន់ៗក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់សហគមន៍ជនបទទូទាំងប្រទេស និង 10 ម៉ឺនដុល្លារអាមេរិកទៀតដល់ AMT សម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាតាមរយៈអាហារូបករណ៍ កម្មវិធីអប់រំ និងគម្រោងជំនួយហិរញ្ញវត្ថុនានា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ

    April 21, 2022
  • PR

    (ភ្នំពេញ) ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២៖ រួសរាន់ឡើង…! ពិតជាអស្ចារ្យមិនធ្លាប់មានពីក្រុមហ៊ុន សាមសុង! ក្រុមហ៊ុន សាមសុង ចែកកាដូអនុស្សាវរីយ៍ឥតគិតថ្លៃភ្លាមៗសម្រាប់ការចូលរួមលេង Game សប្បាយៗ ងាយៗ ស្រួលៗ និងផ្តល់ជូនកម្មវិធីចាប់រង្វាន់សម្រាប់រាល់ការជាវផលិតផលណាមួយរបស់ សាមសុង ដែលដាក់តាំងបង្ហាញនៅផ្សារទំនើប AEON Mall សែនសុខ៖ – Galaxy A ស៊េរីឆ្នាំ 2022: Galaxy A13, Galaxy A23, Galaxy A33 5G, Galaxy

    April 20, 2022
  • បច្ចេកវិទ្យា

    ស្មាតហ្វូនប្រចាំឆ្នាំរបស់ realme បានបង្ហាញខ្លួនហើយ នោះគឺ realme 9 Pro Series ហើយក៏បានប្រកាសឲ្យកក់ទុក (Pre-order) នៅលើទីផ្សារកម្ពុជាហើយដែរ បន្ទាប់ពីមានការវែកញែក បកស្រាយ ក៏ដូចបង្ហាញទស្សនៈរបស់កំពូលអ្នក review smartphone គឺលោក ចនសី John Sey និង កំពូលអ្នកផលិតមាតិកា ពីចំណេះដឹងកាមេរ៉ា គឺ លោក ដុំហ្វីល-Film reel ។ realme 9 Pro Series នេះត្រូវបានណែនាំដោយ លោក

    April 20, 2022
  • បច្ចេកវិទ្យា

    កាលពីមុនយើងបានស្គាល់ហើយពីបច្ចេកវិទ្យាកាមេរ៉ាស្មាតហ្វូនដែលអាចថត Zoom កម្រិតឆ្ងាយពី 10 រហូតដល់ 60 ដងរួចមកហើយ។ ស្រាប់តែពេលនេះ OPPO បែរជាងាកមកបង្កើតនូវមុខងារ Zoom កម្រិតជិតឬហៅថាកាមេរ៉ា Microscope ដែលមានសមត្ថភាពថត Zoom កម្រិតជិតរហូតដល់ 30 ដងលើសពីអ្វីដែលភ្នែកទទេអាចមើលឃើញ ដែលភាពអស្ចារ្យនេះគឺបានបំពាក់ហើយនៅលើស្មាតហ្វូនតម្លៃក្រោម $400 ទាំងដែលពីមុនមកស្មាតហ្វូនបំពាក់នូវបច្ចេកវិទ្យានេះគឺមានតែស្មាតហ្វូនកំពូលៗតម្លៃថ្លៃៗកប់ពពកតែប៉ុណ្ណោះ។ ចង់ដឹងថា តើស្មាតហ្វូននេះម៉ូដែលអ្វី? ហើយមុខងារនេះមានចំណុចលម្អិតអ្វីខ្លះ? ស្មាតហ្វូន OPPO Reno7 ស៊េរីថ្មីតម្លៃត្រឹមតែ $369 ដំបូងគេបង្អស់ ដែលបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា Microscope ធ្វើឲ្យគ្រប់គ្នាពុះកញ្ជៀលភ្ញាក់ផ្អើលប្លែកអារម្មណ៍យ៉ាងខ្លាំងជាមួយបច្ចេកវិទ្យាកាមេរ៉ាថ្មីមួយនេះ។ ចំពោះ

    April 13, 2022
  • PR

    ភ្នំពេញ៖ មិនសរសើរមិនបានមែន ស្រីអូនអគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ មិនត្រឹមតែមានទឹកចិត្តស្មោះសដើរជួយអ្នកខ្វះខាតឬអ្នកត្រូវការជំនួយនោះទេ ប៉ុន្តែដោយសារតែមានចិត្តស្រឡាញ់និងចង់លើកស្ទួយក្បាច់គុនល្បុក្កតោខ្មែរ អ្នកនាងស្រីអូនក៏បានចំណាយថវិកាផ្ទាល់ខ្លួនដាក់ក្នុងការទុនផលិតបទចម្រៀងមួយនេះនឹងរួមសហការដោយសហព័ន្ធ ល្បុក្កតោខ្មែរ ដែលមានចំណងជើងថា “អ្នកចម្បាំង” ក្នុងគោលបំណង់ដើម្បីប្រគល់ជូន គណៈកម្មាធិការជាតិរៀបចំSEA Games លេីកទី៣២ ឆ្នាំ២០២៣ ដោយមិនគិតពីផលចំណេញឡើយ ដើម្បីអោយខាងសហព័ន្ធអាចយកបទនេះទៅប្រើប្រាស់ក្នុងវិស័យក្បាច់គុនបាន។ គួរអោយដឹងដែរថា បទចម្រៀង “អ្នកចម្បាំង” មួយនេះគឺត្រូវបានផលិតយ៉ាងសម្រិតសម្រាំងឡើងដោយផលិតកម្មរាម ដោយមានការបញ្ចូលបទភ្លេងបុរាណនិងច្រៀងបង្អួតពីក្បាច់គុណល្បុក្កតោរបស់ខ្មែរយើង ដែលអាចសបញ្ជាក់បានថាទោះបីជាយើងរស់នៅក្នុងសម័យទំនើបយ៉ាងណាក៏ដោយ ក៏ពួកយើងមិនដែលភ្លេចនូវប្បធម៌ដ៏ស្រស់បំព្រងដែលបុព្វបុរសយើងបានបន្សល់ទុកអោយនោះឡើយ។ តាមរយៈពាក្យសម្តីផ្ទាល់របស់ស្រីអូនគឺគាត់ចង់លើកតម្កើងក្បាច់គុណក៏ដូចជាវប្បធម៌ខ្មែរយើងដើម្បីអោយជាតិសាសន៍ដទៃបានស្គាល់មិនថាតាមរយៈបទចម្រៀងឬខ្សែភាពយន្តនោះឡើយ។ ហើយបើទោះបីជាមិនមានផលតបស្នងអ្វីមកវិញក៏ដោយ ស្រីអូនគឺពេញចិត្តនឹងធ្វើវាក្នុងនាមជាកូនខ្មែរមួយរូបដែលឈរនៅលើអាណាចក្រខ្មែរដ៏អស្ចារ្យមួយនេះ។ យ៉ាងណាមិញ បទចម្រៀងមួយនេះគឺមិនធ្វើអោយអ្នកនាងស្រីអូនខកបំណងឡើយ ព្រោះវាមានលក្ខណៈពីរោះនិងប្លែកពីគេ រីឯអត្ថន័យវិញគឺចាក់ចំបេះដូងអ្នកសេ្នហាគុនខ្មែរតែម្តង។ មួយវិញទៀត សូម្បីតែ MV ក៏មានគុណភាពអន្តរជាតិ

    April 12, 2022
  • PR

    ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖ – ម៉ូតូ Honda – រថយន្ត Honda – និងម៉ាស៊ីនកសិឧស្សាហកម្ម Honda កាលពីឆ្នាំ2021 ក្រុមហ៊ុន NCX បានដាក់ចេញនូវទស្សនវិស័យ “WeTOGETHER” ក្នុងន័យរួមដំណើរជាមួយប្រជាជនកម្ពុជាដើម្បីសម្រេចរាល់ក្ដីស្រមៃ ដោយតែងតែផ្ដល់នូវផលិតផលហុងដា ជាច្រើនប្រភេទប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបទាន់សម័យ និងធនក្នុងការប្រើប្រាស់គង់វង្សយូរអង្វែង ។ ទស្សនវិសយ័ថ្មីក្នុងឆ្នាំ2022 របស់យើងគឺ TOMORROW TOGETHER

    April 12, 2022
  • បច្ចេកវិទ្យា

    ក្រោយពីប្រកាសដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីដែលកំពុងល្បីរន្ទឺលើទីផ្សារភ្លាម ឃើញមានអតិថិជនគ្រប់មជ្ឈដ្ឋានអន្ទះសារសម្រុកទៅទិញភ្លែតដោយមិនបង្អង់យូរឡើយ។ ហើយបើតាមដឹងគ្រាន់តែថ្ងៃបើកលក់ដំបូង ស្មាតហ្វូននេះអាចបំបែកកំណត់ត្រាលក់ដាច់ខ្លាំងបំផុតដល់ទៅ 315% ឯណ្ណោះបើធៀបទៅនឹង Reno Series ជំនាន់មុន។ មិនតែប៉ុណ្ណោះ បើងាកមើលលើបណ្តាញសង្គមហ្វ៊េសប៊ុកវិញឃើញមានអតិថិជនជាច្រើនទើបទិញថ្មីៗហើយបើកប្រអប់ប្រើក្តៅៗ បានបង្ហោះបរិហារកេរ្តិ៍ពីសមត្ថភាពខ្លាំងគ្មានសល់ ថែមទាំងចែករំលែកពីអារម្មណ៍ដែលបានប្រើស្មាតហ្វូននេះផងដែរ។ ចង់ដឹងថាតើអតិថិជនគាត់បាននិយាយអ្វីខ្លះទាក់ទងពីទូរស័ព្ទនេះ? ហើយទូរស័ព្ទនេះម៉ូដែលអ្វីដែរ? នៅសល់តែប៉ុន្មានថ្ងៃទៀតពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានខិតជិតមកដល់ហើយ យើងបានដឹងពីតម្រូវការអ្នកទាំងអស់គ្នា ហើយក៏ដឹងថាអ្នកកំពុងពិបាកសម្រេចចិត្តមិនដឹងគួរជ្រើសរើសយកស្មាតហ្វូនមួយណាដែលមានតម្លៃសមរម្យ និងរូបរាងស្អាត។ ដូចនេះយើងនឹងក្លាយជាទីប្រឹក្សាណែនាំនូវផលិតផលល្អ គុណភាពអេម សមត្ថភាពខ្លាំង មុខងារឡូយ បច្ចេកវិទ្យាទំនើប និងទូរស័ព្ទដែលទើបដាក់លក់លើទីផ្សារក្តៅៗគឺ OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G

    April 11, 2022
  • PR

    ភ្នំពេញ៖ “សង្រ្កាន្តម្លប់ឆត្របុស្បា” បានប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ កាលពីថ្ងៃទី០៩ ដល់ទី១០ ខែមេសា ឆ្នាំ២០២២ ក្នុងទីតាំងរបស់បុរីបុស្បាផ្ទាល់ដែលស្ថិតក្នុងភូមិត្រពាំងចាកសង្កាត់ព្រៃវែងខាងលិចខណ្ឌដង្កោរាជធានីភ្នំពេញបានបង្កើតភាពសប្បាយរីករាយយ៉ាងខ្លាំងតាមរយៈការលេងល្បែងប្រជាប្រិយ ការលេងហ្គេមយករង្វាន់ ការប្រគំតន្តី្រដែលមានសិល្បករសិល្បការិនីនិងតារាចម្រៀងជើងចាស់និងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត។ នៅក្នុងកម្មវិធី “សង្រ្កាន្តម្លប់ឆត្របុស្បា” នេះ អ្វីគួរឱ្យកត់សម្គាល់គឺបានរំលេចនូវក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងបទចម្រៀង MV « អ្នកចម្បាំង » ដែលផលិតឡើងដោយផលិតកម្មរាម ដែលមានស្រីអូនសម្រស់ធម្មជាតិនិងម្ចាស់គម្រោងបុរីបុស្បា ជាស្ថាបនិក។ គួររម្លឹកថានៅក្នុងកម្មវិធីសង្រ្កាន្តម្លប់ឆត្របុស្បា”កាលពីថ្ងៃទី៩ខែមេសាមានការហែក្បួនល្បុក្កតោក្នុងគោលបំណងលើកតម្កើងនូវក្បាច់គុនល្បុកតោឱ្យកូនខ្មែរនិងពិភពលោកបានស្គាល់ បានដឹងពីល្បុក្កតោរបស់ខ្មែរ ក៏ដូចជាបំផុសស្មារតីឱ្យកូនខ្មែរ យុវជនខ្មែរបង្កើនការគាំទ្រ និងរួបរួមគ្នាដើម្បីបង្ហាញថាល្បុកតោជារបស់ខ្មែរ និងលើកតម្កើងការពារ និងតម្កល់ជាបេតិកភណ្ឌពិភពលោក។ ទាក់ទងនឹង MV « អ្នកចម្បាំង

    April 11, 2022