- Liny Chan
- សង្គម
នៅម៉ោងប្រមាណ ៤ កន្លះ នាល្ងាចថ្ងៃទី០៧ ខែកញ្ញា នេះ ក្បួនរថយន្តដឹកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន)ជាច្រើនគ្រឿង របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់លក់ជូនពុកម៉ែបងប្អូន នៅខាងខេត្តព្រះសីហនុ នឹងធ្វើដំណើរទៅដល់ទីរួមខេត្ត ត្រៀមរៀបចំថ្លឹងលក់ជូនអតិថិជនតាមសំណូមពរ។ បើតាមការអះអាងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់បានឱ្យដឹងថា៖ “ម៉ោង 4:40 ល្ងាចនេះក្បួនឡាននឹងទៅដល់ ខេត្ត ព្រះសីហនុ សូមអញ្ជើញពុកម៉ែបងប្អូនទៅទិញមៀនប៉ៃលិន និងមៀនបាត់ដំបង តម្លៃ 1900រៀល ទីតាំង ផ្សារហ្វូរិ ក្បែរវិមានឯករាជ្យ”។ ទទឹមគ្នានោះដែរអ្នកឧកញ៉ា ឡេង
September 7, 2021 - សិល្បៈ
ប្រិយមិត្តដែលតាមដានព័ត៌មានសិល្បៈប្រហែលជាបានដឹងហើយថា តម្លៃខ្លួននៃការថតស្ប៉តម្ដងរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត គឺពិតជាថ្លៃខ្លាំងណាស់។ ការថតស្ពតរបស់កំពូលរាតាចម្រៀងទាំងពីរ គឺមួយស្ប៉តៗតម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះឡើយ ប៉ុន្តែថ្មីៗនេះកំពូលតារាចម្រៀងទាំងពីរបែរជាចុះទៅថតផ្សព្វផ្សាយផ្លែមៀនតាង៉ែន ជូនបងប្អូនប្រជាកសិករខ្មែរយើងនៅឯខេត្តបាត់ដំបង ដោយមិនគិតប្រាក់សូម្បីមួយដុល្លារនោះឡើយ។ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បានធ្វើដំណើរជាច្រើនរយគីឡូ អមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលពាណិជ្ជករល្បីឈ្មោះរះគ្រប់រដូវ ដែលបានចុះទៅប្រមូលទិញផ្លែមៀនតាង៉ែន របស់បងប្អូនប្រជាកសិករខ្មែរនៅឯខេត្តបាត់ដំបង ស្របពេលដែលប្រជាកសិរកកំពុងតែទុំជោរជ្រុះមិនមានឈ្មួញចុះមកជួយទិញ។ ការចុះប្រមូលទិញរបស់អ្នកឧកញ៉ា និងរួមជាមួយកំពូលតារាចម្រៀងល្បីៗ បានធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តជាខ្លាំង ខណៈដែលពួកគាត់កំពុងដង្ហៅរកឈ្មួញចុះមកទិញកសិផលរបស់គាត់ដូចសព្វមួយដង។ ក្នុងទឹកមុខសប្បាយរីករាយ អាម្មរណ៍ចាក់ដោតមិនខ្លាចនឿយហត់
September 7, 2021 - សង្គម
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា កំពុងបង្កើតសកម្មភាពចុះចាត់ចែងផ្ទាល់មៀនប៉ៃលិន បាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្តដោយដាក់លក់ជូនបងប្អូនត្រឹមតែ១៩០០រៀល។ ខេត្តមហាសេដ្ឋីល្បីឈ្មោះ គ្រោងនឹងបែងចែកយកទៅលក់នោះមានដូច ខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។ បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ការចុះដោយផ្ទាល់នៅពេលនេះគឺដើម្បីជៀសវាង ផ្លែមៀនខួចគុណភាព និងដើម្បីឲ្យទាន់សភាពការផ្លែរមៀន របស់បងប្អូនប្រជាកសិករ ប៉ៃលិន និងបាត់ដំបង ដែលកំពុងទុំនោះ។ សូមបញ្ជាក់ថា ការចុះប្រមូលទិញដល់ចំការ និងបែងចែកដោយផ្ទាល់របស់អ្នកឧកញ៉ាដោយមានការចង្អុលបង្ហាញផ្តល់អនុសាសន៍ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា
September 6, 2021 - PR
(ភ្នំពេញ) ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១៖ មួយរយៈនេះក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនស៊េរី A ច្រើនម៉ូឌែលណាស់…ហើយម៉ូឌែលនីមួយៗសុទ្ធតែមានសមត្ថភាពមិនធម្មតាផ្សេងៗគ្នាដែលអាចឆក់យកបេះដូងអតិថិជន និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទូទាំងប្រទេសឱ្យមកចាប់អារម្មណ៍ និងសម្រេចចិត្តទិញប្រើដោយភាពជឿជាក់តែម្តង…! ម្តងនេះក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញទូរស័ព្ទស៊េរី A ថ្មីលំដាប់ថវិកា ឆ្នាំ 2021 មួយទៀតហើយដែលមានសមត្ថភាពដូចជា អេក្រង់ធំ ល្បឿនដំណើរការលឿន ថាមពលថ្មខ្លាំង និងតម្លៃសមរម្យបំផុតស្ទើរមិនគួរឱ្យជឿផងដែរ…! Samsung Galaxy A03s ដែលទើបតែចេញលក់ក្នុងទីផ្សារប្រទេសកម្ពុជាពេលនេះគឺត្រូវបានផលិតមកជាមួយនឹងលក្ខណៈពិសេស និងចំណុចលេចធ្លោជាច្រើនដូចជា៖ – អេក្រង់៖ 6.5” HD+ Infinity-V
September 6, 2021 - PR
សែលកាត សូមចូលរួមអបអរសាទរចំពោះអតិថិជនមហាសំណាងម្នាក់ដែលបានឈ្នះរង្វាន់លុយសុទ្ធ $90,000 ពីកម្មវិធី «ឈ្នះលុយសុទ្ធ 10,000 រៀងរាល់ថ្ងៃ» កាលពីថ្ងៃទី19 ខែកក្កដា ឆ្នាំ2021 កន្លងទៅនេះ អតិថិជនរូបនេះមានឈ្មោះថា ហ៊ូវ ម៉ីលី មានមុខរបរជាអាជីវករ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃទី1 ខណ្ឌចំការមន រាជធានីភ្នំពេញ។ សែលកាតបាននាំយករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះប្រគល់ជូនដល់ផ្ទះរូបគាត់តែម្តង។ ដោយអតិថិជនរូបនេះបានបង្ហាញចំណាប់អារម្មណ៍ថា ៖ «ខ្លួនពិតជាមានអារម្មណ៍រំភើបរីករាយនិងសប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះរង្វាន់ ហើយថវិការដែលបានឈ្នះនេះនឹងយកមកជួសជុលផ្ទះ ផ្គត់ផ្គង់ជីវភាពគ្រួសារ និងពង្រីកមុខរបរបន្ថែមទៀត។ ដោយគាត់បានបញ្ជាក់បន្ថែមទៀតថា ខ្លូនគាត់ចូលរួមលេងនៅក្នុងកម្មវិធីនេះដោយសារមិត្តភក្តិរបស់គាត់ធ្លាប់បានឈ្នះរង្វាន់ $50,000 ហើយឥឡូវនេះគាត់ដ៏បានឈ្នះរង្វាន់រហូតដល់ $90,000 តែម្តង។ ដូច្នេះហើយពេលខាងក្រុមហ៊ុនទាក់ទងមក គាត់មានភាពជឿជាក់ថាមិនមែនជាការបោកប្រាស់នោះឡើយ សែលកាតពិតជាផ្តល់ជូនរង្វាន់ដល់អតិថិជនពិតប្រាកដមែន»។
September 3, 2021 - PR
នាពេលបច្ចុប្បន្ននេះ សង្កេតឃើញថា ការទិញ និងលក់ទំនិញនៅលើអ៉ីនធឺណេតមានការកើនឡើងខ្លាំងមែនទែន ហើយស្របពេលនឹងការកើនឡើងនេះ ក៏លេចចេញនូវបញ្ហាជាច្រើនសម្រាប់អ្នកទិញ និងអ្នកលក់ផងដែរ។ ដូចដែរយើងធ្លាប់បានដឹង ភាគច្រើនអតិថិជនពិបាកស្វែងរកហាង ក៏ដូចជាកន្លែងលក់ទំនិញដែលអាចទុកចិត្តបាន ខណៈអ្នកលក់រអ៊ូថាគ្មានទីផ្សារ មិនដឹងលក់តាមណាទើបមានអ្នកទិញ។ យ៉ាងណាមិញ អ្នកទិញ និងអ្នកលក់ឈប់បារម្ភទៀតទៅ ថ្ងៃនេះក្រុមការងារ Khmernote ណែនាំ App មួយបង្កើតឡើងដោយកូនខ្មែរ ដែលកំពុងដាក់ឱ្យដោនឡូតដោយឥតគិតថ្លៃទាំងនៅលើ App Store និង Play Store។ អ្វីដែលពិសេស App នេះមានមុខងារសំខាន់ៗ ដល់ទៅ ៤ធំៗ ដែលអាចជួយដោះស្រាយបញ្ហារបស់អ្នកទិញ និងអ្នកលក់បាន ហើយផ្ដល់នូវបទពិសោធន៍ថ្មីៗទៀតផង។
September 3, 2021 - PR
កាលពីដើមឆ្នាំកន្លងមកនេះ ក្រុមហ៊ុន សែលកាត បានសហការជាមួយ SabaiCode ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់ខ្លួនក្នុងការផ្តល់ឱ្យនិស្សិតដែលមានសក្តានុពលខ្ពស់នូវជំនាញឌីជីថលដែលពួកគេត្រូវការនៅក្នុងឧស្សាហកម្មឌីជីថល។ វគ្គសិក្សា Full Stack Developer Bootcamp ដែលមានរយៈពេល 12 ខែគឺជាកម្មវិធីអប់រំដំបូងគេដែលមានទីតាំងនៅទីក្រុងភ្នំពេញ របស់ SabaiCode ដែលជាស្ថាប័នអប់រំដែលនៅឯ Silicon Valley។ កម្មវិធីនេះជាកម្មវិធីសិក្សាពេញម៉ោងនិងបណ្តុះបណ្តាលដោយផ្ទាល់ពីអ្នកសរសេរកូដដែលមានបទពិសោធន៍ខ្ពស់ដើម្បីជំរុញឱ្យសិស្សនិសិ្សតក្លាយខ្លួនជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សូហ្វវែ ក្នុងរយៈពេល 1 ឆ្នាំ។ ការឧបត្ថម្ភរបស់សែលកាតកើតឡើងក្នុងទម្រង់ជាអាហារូបករណ៍សម្រាប់ការសិក្សាដល់សិស្សនិស្សិតដែលមានទេពកោសល្យចំនួន 10 រូប។ សព្វថ្ងៃនេះយើងក៏បានស្វែងរកឃើញនូវសិស្សនិស្សិតទាំង 10 រូបនេះហើយផងដែរ។ មានអ្នកបានដាក់ពាក្យចូលរួមក្នុងកម្មវិធីនេះរហូតជាង 400 នាក់ឯណោះ ។ ដំណើរការនៃការជ្រើសរើសត្រូវបានធ្វើឡើងដោយ
September 1, 2021 - PR
រង្វាន់លុយសុទ្ធ $90,000 បានប្រគល់ជូនដល់ផ្ទះអតិថិជនមហាសំណាងម្នាក់មានឈ្មោះថា លៀច សូរ៉ង មានមុខរបរជាសន្តិសុខ រស់នៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ អតិថិជនរូបនេះបានឈ្នះរង្វាន់លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះកាលពីថ្ងៃទី07 ខែកក្កដា ឆ្នាំ2021 ក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» ពី សែលកាត។ បន្ទាប់ពីទទួលបានស៊ែកជាទឹកប្រាក់ $90,000 ហើយ រូបលោកមានភាពត្រេកអរខ្លាំងណាស់ កាន់ស៊ែកឡើងញ័រដៃតែម្តង! លោកបានបង្ហាញចំណាប់អារម្មណ៍ថែមទៀតថា «ខ្លួនពិតជាបានទទួលទឹកប្រាក់ $90,000 គ្រប់ចំនួនពិតប្រាកដមែន ឥតមានការបោកប្រាស់ឬក្លែងបន្លំនោះឡើយ ហើយនឹងយកលុយនេះទុកជួសជុលគេហដ្ឋាន និងទុកសម្រាប់បង្កើតមុខរបរមួយបន្ថែមទៀត»។ បន្តក្តីសុបិន្ត ជាមួយនឹងការបន្តចូលរួមលេងកម្សាន្ត ក្នុងកម្មវិធី
August 31, 2021 - PR
ក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារវីង ក្នុងគោលបំណងតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជូនដល់អតិថិជន និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសហការក្នុងការផ្តល់វគ្គបណ្តុះបណ្តាលក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថលសម្រាប់សហគា្រសធុនតូច និងមធ្យមនៅកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខានៅទីស្តីការក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ នឹងក្លាយជាព្រឹត្តិការណ៍ពិសេសមួយក្នុងការឆ្ពោះទៅមុខនៃភាពជាដៃគូរវាងរដ្ឋ និងឯកជនជាពិសេសជាមួយធនាគារវីង ដើម្បីជួយដល់សហគ្រាសធុនតូច
August 30, 2021 - បច្ចេកវិទ្យា
ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ហួវៃ បាននាំយកស្តុកថ្មីនៃ ស្មាតហ្វូន Huawei nova 7i ពណ៌សាគូរ៉ាភីង (Sakura Pink) ដាក់លក់ត្រឹមតែតម្លៃ $249 ព្រមគ្នាជាមួយនឹងវត្តមានជាផ្លូវការរបស់ កាសឥតខ្សែស្តេចកម្ចាត់សំឡេងរំខានជំនាន់ទី4 Huawei FreeBuds 4 តម្លៃត្រឹមតែ $159។ 1. Huawei nova 7i ពណ៌សាគូរ៉ាភីង (Sakura Pink) តម្លៃត្រឹមតែ $249 ថែមកាដូ Bluetooth Speaker Huawei nova
August 27, 2021









