realme 8ស្មាតហ្វូនបំពាក់អេក្រង់ Super Amoled, រាងស្តើងស្រាល តម្លៃ 289$ ប៉ុនហ្នឹង ល្មមជាប់ចិត្ត នឹងវាហើយ កក់ទុកពីថ្ងៃនេះរហូតដល់ថ្ងៃទី 27ខែឧសភានឹងទទួលបានកាដូបន្ថែមជាច្រើនទៀត។ កាលពីពេលថ្មីៗកន្លងទៅនេះក្រុមហ៊ុនrealme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក បានប្រកាសលក់ជាផ្លូវការក្នុងទីផ្សារប្រទេសយើងនូវស្មាតហ្វូនសេរីថ្មី realme 8 ក្នុងតម្លៃត្រឹមតែ 289$ប៉ុណ្ណោះ ប្រញាប់កក់ទុកពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែឧសភានឹងទទួលបានកាដូបន្ថែមដូចជា កាបូបយួរដៃ កាសប្លូធូស ដបទឹក និងស៊ីមស្មាតតម្លៃ 54 ដុល្លារ។ស្មាតហ្វូន realme 8 គឺជាសេរ៊ី ដែលជោគជ័យបង្អស់របស់ត្រកូល realme វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកំរិតមធ្យមជាមួយនឹងការលក់បានចំនួន33,000,000គ្រឿងក្នុងអំឡុងរយៈពេល3ឆ្នាំកន្លងមកនេះ។ realme 8 នាំមកនូវកាមេរ៉ាដ៏អស្ចារ្យជាមួយនឹងសិនស័រទំហំ 64MP បូករួមជាមួយមុខងារថតរូបពិសេសជាច្រើនទៀត វាមានអេក្រង់ Super AMOLED ដែលមានពន្លឺភ្លឺដល់ 1000nits។ កាមេរ៉ាAI Quad ទំហំ64MPផ្តល់គុណភាពរូបថតពេលយប់កាន់តែច្បាស់ល្អ realme 8បំពាក់កាមេរ៉ាគោលទំហំ64MP លេនទូលាយ( ultra-wide-angle)ទំហំ8MP 119° លេនmacroនឹងលេនB&W portraitបូករួមជាមួយមុខងារថតរូបទាន់សម័យជាច្រើនទៀត។ មុខងារ […]