ព័ត៌មានជាតិ

លោក កើត ឆែ៖ ប្រជាពលរដ្ឋសម្រុកទៅពិនិត្យ និងព្យាបាលជំងឺតាមមន្ទីរពេទ្យរដ្ឋ មានចំនួនច្រើនលើសលប់ ព្រោះមានជំនឿមកលើរាជរដ្ឋាភិបាល លើការប្រើប័ណ្ណ ប.ស.ស

Liny Chan July 10, 2025 10/07/2025

(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរចំពោះអាជ្ញាធរាជធានីភ្នំពេញ ដែលបានប្រមូល និងដឹកជញ្ជូនសំរាមបានល្អ ការងារស្តារប្រឡាយ លូ ស្តារព្រែក រំដោះទឹកបានលឿនបានកាត់បន្ថយនូវការលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ។ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យឱ្យបានល្អិតល្អន់ ចំពោះដើមឈើគ្រប់ប្រភេទ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចៀសវាងឱ្យបាននូវគ្រោះថ្នាក់ ដែលបង្កឡើងដោយការបាក់ រលំដើមឈើទាំងនេះ និងការស្នើឱ្យមានការសម្រួល នៃការផ្តល់សេវា ប.ស.ស នៅតាមមន្ទីរពេទ្យ ឱ្យបានលឿន ដោយសារប្រជាពលរដ្ឋសម្រុកទៅទទួលសាវាច្រើនសន្ធឹកសន្ធាប់។ ការលើកឡើងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះដែរក៏មានការប្រកាសតែងតាំងមន្ត្រីចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញចំនួន ៤រូបផងដែរ។ លោក សួស ឆមុន្នី ត្រូវបានតែងតាំងជានាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលរាជជធានី និងមន្ត្រី២រូបទៀត។ ដោយឡែកលោក លន់ សុភាព ក៏ត្រូវបានតែងតាំងជាប្រធានការិយាល័យប្រជាពលរដ្ឋដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅ ប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ […]

កម្ពុជាយកការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ជាឱកាសវាស់ស្ទង់ត្រៀមស៊ីហ្គេមចុងឆ្នាំនេះ

Liny Chan July 10, 2025 10/07/2025

(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ២១នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ១៨រូប ទៅចូលរួមប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ (JJAU South East Asian Regional Championships) ឆ្នាំ២០២៥ នាថ្ងៃទី១២-១៣ ខែកក្កដាចុងសប្ដាហ៍នេះ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ខណៈសហព័ន្ធបានចាត់ទុកព្រឹត្តិការណ៍នេះ ជាឱកាសវាស់ស្ទង់សមត្ថភាពអត្តពលិកខ្លួន ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥។ លោក ថោង បញ្ញាធន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា បេសកកម្មលើកនេះ សហព័ន្ធបានបញ្ជូនអត្តពលិកច្រើនជាងបំផុត ក្នុងប្រវត្តិចូលរួមការប្រកួតអន្ដរជាតិកន្លងមក ពោលគឺមានកីឡាករ-កីឡាការិនីចំនួន ១៨រូប ក្នុងនោះក៏មានកីឡាករចំណូលថ្មីៗកូនកាត់ខ្មែរ-អាមេរិក ២រូបផងដែរ ដែលសុទ្ធសឹងមានបទពិសោធន៍ប្រកួតអន្ដរជាតិ ។ ការបញ្ជូនទ្រង់ទ្រាយធំបែបនេះ ព្រោះសហព័ន្ធចង់ផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីទាំងអស់ បានបង្ហាញ ក៏ដូចជាពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំនេះ។ អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «ការប្រកួតនេះ ពិតជាសំខាន់ណាស់ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជាទាំងអស់គ្នា ក្នុងការបង្ហាញសមត្ថភាព ហើយទាល់តែពួកគាត់ធ្វើបានល្អក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ ទើបសហព័ន្ធសម្រេចចុះឈ្មោះពួកគាត់ទៅចូលរួមការប្រកួតស៊ីហ្គេម លើកទី៣៣។ ដូច្នេះព្រឹត្តិការណ៍នេះ ជាឱកាសមួយ ដើម្បីវាស់ស្ទង់កីឡាករ-កីឡាការិនីរបស់យើង […]

ក្រសួងបរិស្ថាន ចុះពិនិត្យនិងអនុវត្តវិធានការច្បាប់ទប់ស្កាត់ការបំពុលបរិស្ថានចំនួន៣០ករណី នៅក្នុងឆមាសទី១ ឆ្នាំ២០២៥

Liny Chan July 10, 2025 10/07/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បាននិងកំពុងធ្វើទំនើបកម្មនិងការតាមដានត្រួតពិនិត្យ និងទប់ស្កាត់ការបំពុលបរិស្ថាន ដោយសារការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន សំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីក្រុមហ៊ុននិងរោងចក្រ សហគ្រាសនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន តាមរយៈក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចុះអនុវត្តវិធានការច្បាប់ ស្របតាមក្របបរិស្ថាននិងធនធម្មជាតិ និងបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ចំពោះក្រុមហ៊ុន និងរោងចក្រ ដែលបានធ្វើការបំពុលបរិស្ថានចំនួន៣០ករណី ក្នុងនោះមានក្រុមហ៊ុន និងរោងចក្រ ដែលបានបញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈ ចំនួន២៦ករណី និងក្រុមហ៊ុននិងរោងចក្រ បានបំពុលខ្យល់ចំនួន៤ ករណី។ ទន្ទឹមការចុះត្រួតពិនិត្យនិងរកឃើញ ក្រុមហ៊ុននិងរោងចក្រទាំងនោះ ដែលបានប្រព្រឹត្តផ្ទុយនឹងច្បាប់របស់ប្រទេសកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ មិនលើកលែងដែលក្នុងនោះបានចេញលិខិតពិន័យ និងលិខិតបញ្ជាកែប្រែ ចំនួន២៤ទីតាំង ក្នុងនោះមាន លិខិតផ្អាកដំណើរការ ផលិតកម្មចំនួន ២ក្រុមហ៊ុន គឺក្រុមហ៊ុន Cambodian […]

គម្រោងសាងសង់ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបាន៣២%ហើយ គិតត្រឹមដើមខែកក្កដានេះ

Naren July 9, 2025 09/07/2025

(បន្ទាយមានជ័យ)៖ កំណាត់ចុងក្រោយ នៃគម្រោងសាងសង់ផ្លូវជាតិលេខ៥ ពី សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ៣២% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥នេះ។ បើគ្មានការប្រែប្រួលទេ កំណាត់ផ្លូវជាតិលេខ៥ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយនេះ គ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) បើកបរដោយប្រុងប្រយ័ត្នខ្ពស់ ពោលគឺត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីភក់លើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។ ទន្ទឹមនឹងនោះ ក្រសួងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ មានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ នេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កងកម្លាំងតាមព្រំដែន ត្រូវទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែនឲ្យបានដាច់ខាត

Naren July 9, 2025 09/07/2025

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ មិនអនុញ្ញាតឱ្យមានការ យកទំនិញពីថៃចូលកម្ពុជាឡើយ។ បើមានត្រូវតែពួតដៃក្នុងការបង្ក្រាបឱ្យបាន បើទោះបីស្ថានភាពនៅព្រំដែនមិនទាន់ស្រាលក៏ដោយ។ ជាពិសេសសមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែននីមួយៗ ត្រូវបន្តប្រចាំការរង់ចាំទទួលបានបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ចូលមកកម្ពុជា។ ការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់នេះ ធ្វើឡើងនៅក្នុងដែលឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ជាមួយការងារក្រុមការងារ កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំ នេះក៏មានការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក ជាប់ព្រំដែនកម្ពុជា-ថៃ ដែលធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៥។ ស្របពេលដែលបញ្ហាព្រំដែននៅតែតានតឹង លោក អ៊ុំ រាត្រី បានជំរុញកងកម្លាំងគ្រប់កងអង្គភាពដែលឈរជើងតាមបន្ទាត់ព្រំដែន អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពិនិត្យទៅតាមបន្ទាត់ព្រំដែន មិនអនុញ្ញាតឱ្យមានការ លួចឆ្លងដែន ក៏ដូចជាសកម្មភាពផ្សេងៗ ដែលជាបទល្មើសតាមព្រំដែន បើសិនជាមានការរកឃើញថា មានបទល្មើសនៅតាមព្រំដែនត្រូវបង្ក្រាបឱ្យបានដោយគ្មានការលើកលែងឡើយ។ អភិបាលខេត្ត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់វិលត្រឡប់មកកម្ពុជាវិញ សូមធ្វើដំណើរតាមច្រកផ្លូវការ ដើម្បីងាយស្រួលក្រុមការងារ ទទួលរង់ចាំទទួល។ លោកបានបញ្ជាក់ជាថ្មីទៀតថា រដ្ឋបាលខេត្តបានត្រៀមនូវរថយន្តជាច្រើនគ្រឿង ព្រមទាំងទីតាំងសំចតសម្រាប់ទទួលបងប្អូនពលករនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដោយមានក្រុមការងារចម្រុះ […]

បញ្ចៀសការយល់ច្រឡំ! អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងបើកដំណើរការទទួលជើងហោះហើរ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥

Liny Chan July 9, 2025 09/07/2025

(ភ្នំពេញ)៖ បន្ទាប់ពីមានការយល់ច្រឡំជាច្រើន អំពីព័ត៌មានចាស់ ដែលប្រកាសថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដូច្នេះនៅថ្ងៃនេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល តាមរយៈបណ្ដាញព័ត៌មាន Fresh News សូមបញ្ជាក់ជាថ្មីថា «អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យ​ដំ​ណើរ​​ការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥»។ សូមជម្រាបថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំក្រុមការងារ បច្ចេកទេសចុះត្រួតពិនិត្យ និងប្រជុំវាយតម្លៃលើវឌ្ឍនភាព គម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការចុះត្រួតពិនិត្យលើវឌ្ឍនភាពគម្រោងសាងសង់ខាងលើ ជាពេលវេលានៃការបិទបញ្ចប់ដំណាក់កាលសាងសង់ និងប្រជុំវាយតម្លៃ ទៅលើការបើកប្រតិបត្តិការជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ទៀតថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បានបញ្ចប់ការសាងសង់រួចហើយ អ្វីដែល​នៅ​សេស​សល់ […]

នៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ! កម្លាំងទាហានកម្ពុជា ឃាត់ទាហានថៃ ដែលចង់រកព្រះ២អង្គដាក់នៅព្រំដែន ចេតនាញុះញង់ឲ្យកងទ័ពកម្ពុជាអត់ធ្មត់មិនបាន

Liny Chan July 9, 2025 09/07/2025

(ព្រះវិហារ)៖ ជារូបភាពថ្មីមួយទៀតហើយ ក្នុងចេតនាញុះញង់ឲ្យកងទ័ពកម្ពុជាអត់ធ្មត់មិនបាន ដោយនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមទាហានឈុតខ្មៅថៃ បានប្រើប្រាស់រថយន្ដចំនួន២គ្រឿង ដឹកព្រះ២អង្គ បម្រុងមកដាក់នៅតំបន់ព្រំដែននាច្រកទ្វារអានសេះ ខេត្តព្រះវិហារ ប៉ុន្ដែត្រូវបានកម្លាំងទាហានកម្ពុជាហាមឃាត់ចំពោះសកម្មភាពនេះ។ បន្ទាប់ពីកម្លាំងទាហានកម្ពុជាដ៏អង់អាច ហាមឃាត់ទាហានឈុតខ្មៅថៃនោះ ភាគីទាំងពីរបានប៉ះគ្នាដោយសម្ដី និងតឹងសរសៃកដាក់គ្ន​ាមួយប្រាវ នៅច្រកទ្វារព្រំដែនអានសេះ ក្នុងភូមិសាស្ដ្រទឹកដីរបស់កម្ពុជា ដោយពួកក្រុមទាហានឈុតខ្មៅថៃ ប្រមាណ២០នាក់ ដើរចូលមកទឹកដីកម្ពុជា។ ជាការកត់សម្គាល់នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឲ្យកងទ័ពរបស់យើង អត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នគរបាលបង្រ្កាប និងឃាត់ខ្លួនមេខ្លោងសកម្មម្នាក់ ជំនាញបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើរតួជាបុរសសង្ហា មានទ្រព្យសម្បត្តិច្រើន ដើម្បីឆបោកស្ត្រីៗ យកប្រាក់ជាច្រើនម៉ឺនដុល្លារ

Liny Chan July 9, 2025 09/07/2025

(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាប និងឃាត់ខ្លួនមេខ្លោងសកម្មម្នាក់ ជំនាញខាងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើរតួជាបុរសសង្ហា មានទ្រព្យសម្បត្តិច្រើន និងជាមន្ត្រីរាជការមានឥទ្ធិពល ដើម្បីឆបោកស្ត្រីៗជាច្រើននាក់ ដោយប្រើវិធីសាស្ត្រលួងលោមមនោសញ្ចេតនា យកប្រាក់រាប់សែនដុល្លារ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា អនុវត្តតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោកក្រោមរូបភាពលួងលោមមនោសញ្ចេតនាតាមអនឡាញ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ច.ដ ភេទប្រុស អាយុ២៨ឆ្នាំ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់។ ករណីនេះ ជនសង្ស័យបានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយ និងបានយករូបភាពពី គណនីអ្នកដទៃមកធ្វើជារូបភាពរបស់ខ្លួន និងតែងតែបង្អួតភាពហ៊ឺហារ ដើម្បីទាក់ទាញអ្នកប្រើប្រាស់តាមបណ្ដាញសង្គម។ កន្លងមកមាននារីរងគ្រោះជាច្រើនតែងតែចាញ់បោកល្បិចរបស់ជនសង្ស័យរូបនេះ ដោយដំបូងឡើយ ជនសង្ស័យបានបង្ហោះជារូបភាពមានទ្រព្យសម្បត្តិហ៊ឺហារ មានមុខរបរជាអ្នកជំនួញ និងពេលខ្លះជាមន្ត្រីរាជការមានឥទ្ធិពល។ បន្ទាប់ពីទាក់ទងជនរងគ្រោះដល់ដំណាក់កាលជនរងគ្រោះទុកចិត្តហើយ ជនសង្ស័យបានក្លែងធ្វើជាជួបបញ្ហាក្នុងមុខរបររកស៊ីរបស់គេ ដូចជាគយចាប់ទំនិញ ឬមានបញ្ហានៅកន្លែងធ្វើការ…។ល។ ដែលជនសង្ស័យត្រូវការជំនួយហិរញ្ញវត្ថុជាបន្ទាន់ដើម្បីដោះស្រាយ ហើយលួងលោមឲ្យជនរងគ្រោះទាំងនោះផ្ទេរប្រាក់មកខ្លួនជាច្រើនម៉ឺនសែនដុល្លារ។ ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា […]

អភិបាលខេត្តប៉ៃលិន អន្តរាគមន៍ជួយពលករខ្មែរម្នាក់ ដែលមានជម្ងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល

Liny Chan July 9, 2025 09/07/2025

(ប៉ៃលិន)៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានពលករខ្មែរម្នាក់ មានជម្ងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្ត្រីជំនាញច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងក្រុមគ្រូពេទ្យចុះសម្របសម្រួល ដើម្បីយកពលករខ្មែរនោះមកធ្វើការព្យាបាលភ្លាមៗ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមិនទុកបងប្អូនពលករយើងចោលនោះឡើយ។ ពលករមានជម្ងឺដែលថៃទុកចោលមិនព្យាបាល មានឈ្មោះ ស្កា ស៊ុ ភេទប្រុសអាយុ ៤៤ឆ្នាំ មានស្រុកកំណើត នៅភូមិដូង ឃុំរូងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែងដោយធ្វើជាពលករបេះផ្លែឈើ នៅប្រទេសថៃ  ដែលមានរោគសញ្ញាអស់កម្លាំងឈឺក្បាល វិលមុខ រាគរូស ភ្នែកក្រហម ចេញកន្តួលក្រហមពេញខ្លួន ប្រវត្តិធ្លាប់មានជម្ងឺតេតាណុស ហើយបើតាមការសន្និដ្ឋានបឋម របស់ក្រុមគ្រូពេទ្យប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ អាចជាជំងឺគ្រុនឈាម ឬជំងឺគ្រុនឈិក។ បើតាមបញ្ជាក់របស់ លោក ប៉ិច ប៊ិន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឱ្យដឹងថា ក្រោយពីទទួលដំណឹងថា មានពលករខ្មែរម្នាក់ មានជម្ងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ដោយមិនមានការ ព្យាបាល ព្រមទាំងទុកចោលនោះលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន […]