(ព្រះសីហនុ)៖ ក្រសួងបរិស្ថាន តាមរយៈលិខិតលេខ ៤៨២២/០៦២៥ បស្ថ.អគព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានតម្រូវឱ្យក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ផ្អាកសកម្មភាពផលិតកម្ម រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន។ ក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួមពីអភិបាលស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមហ៊ុននេះ ដែលធ្វើការកែច្នៃស្បែកគោ មានទីតាំងនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កន្លងមក ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd បានបង្ហូរសំណល់រាវ ចូលប្រភពទឹកសាធារណៈច្រើនលើក។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងធ្វើការផាកពិន័យរោងចក្រម្តងហើយ។ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងផាកពិន័យរោងចក្រជាលើកទី២។ […]