(ភ្នំពេញ)៖ វិនិយោគិនឥណ្ឌា មកពី២១ក្រុមហ៊ុនធំៗ បានកំពុងសម្លឹងឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យអប់រំ និងបច្ចេកវិទ្យា។ តាមរយៈវេទិកាធុរកិច្ចដែលរៀបចំដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា, លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក ទិត រិទ្ធិពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ, លោក Rajeev Singh Tyagi អគ្គនាយកសភាពាណិជ្ជកម្មឥណ្ឌា, លោក Babulal Parihar ប្រធានសភាពាណិជ្ជកម្មឥណ្ឌា និងលោក Sandeep Majumdar។ វាគ្មិនទាំងអស់ បានលើកឡើងសក្ដានុពលរបស់ប្រទេសកម្ពុជាលើវិស័យសំខាន់ៗខាងលើ ដែលសុទ្ធសឹងតែជាសសរស្ដម្ភ សម្រាប់ជំរុញសេដ្ឋកិច្ចកម្ពុជា។ សូមជម្រាបថា ក្រុមហ៊ុនឥណ្ឌាដែលមានបំណងចង់មកវិនិយោគនៅកម្ពុជារួមមាន៖ *ក្រុមហ៊ុន Shubham Foods Pvt Ltd […]