ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ទៀ​ សីហា៖ ថៃមិនត្រឹមតែមិនសម្តែងការសោកស្តាយលើការបាត់បង់ជីវិតរបស់យុទ្ធជនកម្ពុជានៅតំបន់មុំបីទេ បែរជាចោទកម្ពុជាបា-ញ់មុនទៅវិញ 

Liny Chan June 20, 2025 20/06/2025

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ បានលាតត្រដាងអំពីភាពក្រឡេចក្រឡុចរបស់ក្រុមយោធាថៃ ក្នុងវិវាទព្រំដែនជាមួយកម្ពុជា។ លោកលើកឡើងថា ពាក់ព័ន្ធនឹងការផ្ទុះអាវុធ កាលពីថ្ងៃទី២៨ ខែឧសភា ភាគីថៃមិនត្រឹមតែមិនសម្តែងការសោកស្តាយលើការស្លាប់របស់យុទ្ធជនកម្ពុជានៅតំបន់មុំបីទេ បែរជាចោទកម្ពុជាបាញ់មុនទៅវិញ។ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងពិធីអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៤៨ឆ្នាំ ទិវានៃ​ការចង​ចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២៥) នេះ។ បើតាម លោកឧបនាយករដ្ឋមន្រ្តី ភាពតានតឹងនៅព្រំដែនតំបន់មុំបី បានឡើងកម្តៅនៅពេលដែលសាលារួមចិត្ត នៅតំបន់នេះ ត្រូវបានឆេះ ដែលភាគីថៃ បានចោទកម្ពុជាថាជាអ្នកដុត។ ប៉ុន្តែមើលឃើញថា បញ្ហានេះ គឺបណ្តាលមកពីភ្លើងឆេះព្រៃ។ កន្លងមកថៃតែងចោទថា សាលារួមចិត្តនេះនៅក្នុងទឹកដីរបស់ថៃ។ លោកបានបញ្ជាក់ដូច្នេះថា៖ «យើងបន្តចរចារឿងនេះ ប៉ុន្តែជាអកុសលនៅថ្ងៃទី២៨ ខែឧសភា គឺយើងមានការប៉ះទង្គិចគ្នាធ្វើឱ្យទាហានរបស់យើងបាត់បង់ជីវិតអស់ម្នាក់ មិនត្រឹមតែថៃមិនសម្តែងការសោកស្តាយមកលើកម្ពុជាទេ បែជាចេញសារព័ត៌មានថា កម្ពុជាជាអ្នកផ្ទុះអាវុធមុន»។ លោកឧបនាយករដ្ឋមន្រ្តី បានច្រានចោលចំពោះការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាផ្ទុះអាវុធមុន។ លោកថា ទាហានកម្ពុជាបើសិនជា​ច្បាំង គឺត្រូវតែពាក់ឯកសណ្ឋានត្រឹមត្រូវ ប៉ុន្តែសាកសពទាហានដែលបានពលី […]

សម្ដេចតេជោ ហ៊ុន សែន ជំរុញសម្ដេចធិបតី ហ៊ុន ម៉ាណែត ទូលស្នើសុំព្រះមហាក្សត្រប្រគេនសញ្ជាតិខ្មែរដល់លោកឪ ស៊ុច ដើម្បីព្រះអង្គបំពេញការងារជាជនជាតិខ្មែរ

Liny Chan June 20, 2025 20/06/2025

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ បានជំរុញសម្ដេចធិបតី ហ៊ុន ម៉ាណែត ទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪ ស៊ុច ដើម្បីព្រះអង្គបំពេញការងារជាជនជាតិខ្មែរ។ នៅក្នុងសារដែលបានបង្ហោះមុននេះបន្តិច សម្ដេចតេជោ បានលើកឡើងថា៖ « ខ្ញុំព្រះករុណាសូមចូលរួមអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា។ ខ្ញុំសូមអរគុណនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ។ ខ្ញុំសង្ឃឹមថា រឿងលោកឪស៊ុច មិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ។ ម្យ៉ាងទៀតរឿងលោកឪស៊ុច ក៏មិនជារឿងថ្មីនោះដែរ ព្រោះខ្លួនខ្ញុំក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់សុីន និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត ម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ »៕ ប្រភព៖ ផេកផ្លូវការសម្ដេចតេជោ ហ៊ុន សែន […]

នាយឧត្តមសេនីយ៍ ទៀ សីហា៖ បើកម្ពុជា-ថៃ នៅតែប្រើប្រាស់ផែនទីខុសគ្នា ទោះជាដោះស្រាយជម្លោះតាមយន្តការទ្វេភាគី ១ ០០០ឆ្នាំទៀត ក៏មិនអាចដោះស្រាយបានដែរ 

Liny Chan June 20, 2025 20/06/2025

(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនរវាង កម្ពុជា-ថៃ ដរាបណាភាគីទាំង២ នៅតែប្រើផែនទីខុសគ្នា គឺមិនអាចរកចំណុច​កណ្តាល​ក្នុងការដោះស្រាយ​បាននោះទេ ហើយបើទោះជាចង់ដោះស្រាយជម្លោះតាមយន្តការទ្វេភាគី ដោយប្រើពេល ១០ឆ្នាំទៀត ១០០ឆ្នាំទៀត ឫ ១០០០ឆ្នាំទៀតក៏ដោយ ក៏មិនអាចដោះស្រាយគ្នាបានដែរ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរ​ឆ្ពោះទៅផ្តួលរំលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅខេត្តត្បូងឃ្មុំ។ នាឱកាសនោះនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា បើថៃមានបំណងចង់ដោះស្រាយបញ្ហាព្រំដែននេះ គឺប្រហែលជាដោះស្រាយបញ្ហាតាមរយៈយន្តការ JBC កន្លងមកហើយ ប៉ុន្តែថៃបានអាក់ខាន​ជាមួយនឹង​ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១២, ២០១៣មកម្លេះ ទើបតែចាប់ដៃគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនក្រោមយន្តការ JBC នៅឆ្នាំ២០២៥ នេះទេ រយៈពេល ១២ឆ្នាំហើយដែលថៃ និងកម្ពុជា អាក់ខានក្នុងការ​ដោះស្រាយ​បញ្ហាព្រំដែន។ ពាក់ព័ន្ធរឿងព្រំដែននេះនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងដូចនេះថា «កម្ពុជាចង់បានណាស់នូវព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ […]

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា៖ ថៃមានសព្វាវុធ តាំងពីលើគោក ទឹក និងអាកាស ប៉ុន្តែខ្មែរមានសព្វាវុធ ដើម្បីការពារប្រទេសរបស់ខ្លួន

Liny Chan June 20, 2025 20/06/2025

(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ប្រទេសថៃ មានសព្វាវុធតាំងពីលើគោក ទឹក និងអាកាស តែខ្មែរមានសព្វាវុធ ដើម្បីការពារប្រទេសជាតិ ដោយមិនបានតម្លើងសព្វាវុធ ឈ្លានពាននរណាឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតី ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់យ៉ាងដូច្នេះថា «ថៃបង្ហោះកាំជ្រួច បង្ហោះសព្វាវុធ មិនថា ដែនអាកាស មានយន្ដហោះចម្បាំង មានកាំភ្លើងធំ មាននាវាចម្បាំង ទាំងគោក ទឹក អាកាស មានគ្រប់ […] ខ្មែរមានអ្វី ខ្ញុំសូមជម្រាបថា ខ្មែរមិនមានយន្ដហោះចម្បាំង មិនមាននាវាចម្បាំងនោះទេ ព្រោះដោយសារខ្មែរបំពេញសមត្ថភាព ដើម្បីការពារប្រទេស»។ ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ […]

ថៃ៖ ការស្ទង់មតិក្នុងចំណោមនាយកប្រតិបត្តិ ១០០នាក់ ភាគច្រើនចង់ឱ្យលោកស្រី Paetongtarn លាលែងពីតំណែង

Liny Chan June 20, 2025 20/06/2025

(បាងកក)៖ អស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃ កំពុងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងចំណោមក្រុមអ្នកដឹកនាំធុរកិច្ច ថាអាចនឹងធ្វើឱ្យប៉ះពាល់ថែមទៀត ដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ The Nation។ ការស្ទង់មតិនាពេលថ្មីៗ ធ្វើឡើងដោយកាសែត Krungthep Turakij ជាបណ្តាញរបស់ The Nation ផ្សាយជាភាសាថៃ បានសាកសួរនាយកប្រតិបត្តិចំនួន ១០០នាក់ មកពីវិស័យឈានមុខគេដូចជា ផលិតកម្ម កសិកម្ម ថាមពល អចលនទ្រព្យ ទេសចរណ៍ សេវាកម្ម និងវិស័យមួយចំនួនទៀត ជុំវិញទស្សនៈរបស់ពួកគេទាក់ទងនឹងវិបត្តិនយោបាយ ដែលកំពុងបន្ត។ ភាគច្រើននៃនាយកប្រតិបត្តិដែលត្រូវបានសាកសួរ ចង់ឱ្យនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ពីព្រោះពួកគេយល់ឃើញថា ការដឹកនាំរបស់លោកស្រីកំពុងរួមចំណែក ធ្វើឱ្យស្ថានភាពនយោបាយ និងសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ ពួកគេបានយល់ស្របគ្នាថា អស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃ គឺជាកត្តាចំបងក្នុងការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ ពួកគេកំពុងអំពាវនាវឱ្យរដ្ឋាភិបាល ចាត់វិធានការបន្ទាន់ ដើម្បីស្តារទំនុកចិត្តផ្នែកសេដ្ឋកិច្ច ដោយស្នើឡើងថា រដ្ឋាភិបាលគួរតែផ្តោតលើការដោះស្រាយបញ្ហាបំណុល ដែលប្រជាពលរដ្ឋជួបប្រទះ គាំទ្រវិស័យទេសចរណ៍ និងបង្កើតបរិយាកាសសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។ គួរបញ្ជាក់ថា ស្ថានការណ៍នយោបាយថៃ កាន់តែស្មុគស្មាញខ្លាំង បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនា រវាងលោកស្រី Paetongtarn […]

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា៖ បញ្ហាព្រំដែន ថៃបំពាន MoU ឆ្នាំ២០០០ មកលើកម្ពុជា ចំនួន៦៩៥ករណី រាប់ទាំងការធ្វើផ្លូវ និងល្បាត

Liny Chan June 20, 2025 20/06/2025

(ត្បូងឃ្មុំ)៖ ថ្លែងចេញពីខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអះអាងថា ភាគីថៃបានបំពានកម្ពុជា និងបំពានលើអនុស្សារណនៃការយោគយល់គ្នា ឆ្នាំ២០០០ (MoU 2000) ចំនួន៦៩៥ករណីមកហើយ ក្នុងនោះរាប់ទាំងការធ្វើផ្លូវ និងល្បាតតាមព្រំដែន។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ការបំពាន MoU ឆ្នាំ២០០0 គឺថៃជាអ្នកបំពានលើសពីកម្ពុជាដាច់តែម្តង។ នាយឧត្តមសនីយ៍ រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «យើងបានចងក្រង យើងមានឯកសារ ភស្ដុតាងទាំងអស់ ថៃបានឈ្លានពាន ឬមិនគោរពនូវ MoU ឆ្នាំ២០០០ យើងសរុបមកជាបណ្ដោះអាសន្ន មានចំនួន៦៩៥ករណី ដែលបំពានទៅលើ MoU ឆ្នាំ២០០០ ហើយនៅមានការធ្វើផ្លូវ និងល្បាតដោយមិនជូនដំណឹងមកភាគីកម្ពុជា»។ បើតាមឧបនាយករដ្ឋមន្ដ្រី ទៀ សីហា, វាជារឿងគួរឲ្យអស់សំណើចដែលក្នុងកិច្ចប្រជុំ JBC កន្លងទៅភាគីថៃ បានចោទប្រកាន់កម្ពុជាថា […]

លោកឪស៊ុច ថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណ និមន្តចូលមករស់នៅកម្ពុជា, លោកឪស៊ុច ប្រកាសថ្វាយជីវិតក្នុងទឹកដីខ្មែរ

Liny Chan June 20, 2025 20/06/2025

(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសទទួលស្វាគមន៍លោកឪស៊ុច រួមទាំងព្រះតេជគុណគ្រប់អង្គឱ្យតែជាខ្មែរ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលានោះ លោកឪស៊ុច បានចេញវីដេអូថ្មីមួយ ដោយបានថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណ និមន្តចូលមករស់នៅកម្ពុជា។ បន្ថែមលើសពីនេះ លោកឪស៊ុច ប្រកាសថ្វាយ និងបូជាជីវិតជូនព្រះមហាក្សត្រខ្មែរ និងថ្វាយឧទ្ទិសក្នុងទឹកដីខ្មែរ និងសូមជូនពររដ្ឋាភិបាលកម្ពុជា សុខសប្បាយគ្រប់គ្រងប្រទេសក្នុងសន្តិភាព មានសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥បានប្រកាសស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) រួមទាំងព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា។ តាមរយៈបានបណ្តាញសង្គម Facebook ផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា៖ «ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។ មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា […]

ជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កាន់តែក្តៅឡើង, ទូតកម្ពុជានៅអ៊ីរ៉ង់ អំពាវនាវពលរដ្ឋខ្មែរនៅអ៊ីរ៉ង់ បង្កើនការប្រុងប្រយ័ត្ន និងចូលរួមសហការតាមការណែនាំ​របស់អាជ្ញាធរ

Liny Chan June 20, 2025 20/06/2025

(អ៊ីរ៉ង់)៖ ផ្អែកលើស្ថានការណ៍កំពុងវិវត្តន៍នៃជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំរវាង អ៊ីរ៉ង់ និងអ៊ីស្រាអែល ប្រកបដោយភាពតានតឹង និងគ្រោះថ្នាក់ខ្លាំងពិបាកប៉ាន់ស្មាននោះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋ​អ៊ីស្លាមអ៊ីរ៉ង់ ដែលមាននិវេសនដ្ឋាន នៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ សូមបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការអនុវត្តន៍​ឱ្យបានហ្នឹងម៉ាត់តាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីជៀសវាងឧប្បត្តិហេតុជាយថាហេតុណាមួយ។ ក្នុងករណីចាំបាច់ត្រូវការជំនួយផ្សេងៗ សូមទំនាក់ទំនងជាមួយមន្ត្រីស្ថានទូតកម្ពុជា នៅទីក្រុងញូវដែលី។ ស្ថានទូតនឹងជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ នៅក្នុងប្រទេសអ៊ីរ៉ង់ អំពីការចាត់វិធានការសមស្របណាមួយ តាមកាលៈទេសៈចាំបាច់នៃសភាពការណ៍វិវត្តន៍ជាក់ស្តែង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយឧត្តមសេនីយ៍ ស ថេត ចាត់តំណាងនាំយកបច្ច័យចូលបុណ្យសពកូននគរបាលការពារព្រំដែនគោកដែលទទួលមរណភាព គ្រាឪពុកកំពុងបំពេញការងារការពារបូរណភាពទឹកដី

Liny Chan June 19, 2025 19/06/2025

(ព្រះវិហារ)៖ កូនប្រុសមន្ដ្រីនគរបាលការពារព្រំដែនម្នាក់ បានទទួលមរណភាពដោយសារជំងឺ ស្របពេលដែលឪពុកកំពុងបំពេញការងារការពារបូរណភាពទឹកដី នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ មន្ដ្រីនគរបាលដែលកំពុងបំពេញការងារ ហើយកូនប្រុសទទួលមរណភាពនោះ ឈ្មោះ សេង វុត្ថា ឋានន្ដរស័ក្ដិអនុសេនីយ៍ត្រី មានតួនាទីជានាយរងប៉ុស្ដិ៍ប្រាសាទនាគបួស ចំណុះវរសេនាតូចនគរបាលការពារព្រំដែនលេខ៧៩៣ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក។ ក្រោយទទួលបានដំណឹងនេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង​ការនគរបាលជាតិ បានចាត់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍ទោ ស៉ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ដឹកនាំមន្ត្រី​ក្រោម​ឱវាទ​ ​នាំយក​នូវ​បច្ច័យចូលបុណ្យចំនួន​៥,០០០,០០០រៀល គ្រឿង​ឧបភោគ​ បរិភោគ​ និងភេសជ្ជៈ ដែលជាថវិការបស់នាយឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងលោកជំទាវ ចូលរួមបុណ្យសព​កូននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ សូមជម្រាបថា កូនប្រុសរបស់លោកអនុសេនីយ៍ត្រី សេង វុត្ថា បានទទួលមរណភាពនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ សពកំពុងដម្កល់ធ្វើបុណ្យតាមប្រពៃណីនៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្ដ្រីម៉ាឡេស៉ី គាំទ្រយន្ដការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមផ្លូវតុលាការ ICJ

Liny Chan June 19, 2025 19/06/2025

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតជូនលោក Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅព្រឹទ្ធសភា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ សម្ដេចតេជោ ​ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះ លោករដ្ឋមន្រ្តី និងប្រតិភូដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងចាត់ទុកដំណើរទស្សនកិច្ចនាពេលនេះ គឺជាផ្នែកមួយនៃការជំរុញនូវការងារទំនាក់ទំនង រវាងប្រទេសម៉ាឡេស៊ី និងកម្ពុជាឲ្យកាន់តែល្អប្រសើរ។ និយាយដោយឡែក គឺទាក់ទងទៅនឹងវិស័យទេសចរណ៍ និងវប្បធម៌ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ រដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី បានអរគុណដល់សម្ដេចតេជោដែលបានឆ្លៀតពេលដ៏មមាញឹក និងផ្ដល់ឱកាសដល់លោកផ្ទាល់ និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកបានលើកឡើងពី សក្ដានុពលទេសចរណ៍ រវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសចំនួននៃការកើនឡើង នៃទេសចរណ៍កម្ពុជា ទៅកាន់ម៉ាឡេស៊ី នាពេលឆ្នាំកន្លងមក ក៏ដូចជាពេលបច្ចប្បន្នដែរ ហើយក៏ការរីកចម្រើន នៃការទស្សនាពីប្រជាជនម៉ាឡេស៊ី មកកាន់ព្រះរាជាណាចកក្រកម្ពុជាផងដែរ។ លោក Dato’ Sri Tiong King […]