ព័ត៌មានជាតិ

កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខយោធិនខ្មែរទាំង១៨ រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ថៃ និងជំរុញឱ្យថៃដោះលែងតាមការសន្យារបស់ខ្លួន

Liny Chan December 2, 2025 02/12/2025

(ស្វីស)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានស្នើសុំឱ្យអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាទាំងអស់។ ការលើកឡើងនេះធ្វើឡើងកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលនៃជំនួបពិភាក្សាការងាររវាងលោក លី ធុជ និងលោក Gilles Carbonnier អនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) ខណៈលោកទេសរដ្ឋមន្ត្រីកំពុងចូលរួមកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជា ក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់ របស់យោធាថៃ។ លោកក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិ បន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចត្រលប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព។ ជាការឆ្លើយតបលោក Gilles Carbonnier បានលើកឡើងថា អង្គការកាកបាទក្រហមអន្តរជាតិ នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជា និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះ ជាមួយគ្រប់ភាគីពាក់ព័ន្ធ។ សូមបញ្ជាក់នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាថ្ងៃទី១២៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប […]

ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, តំណាងក្រុមហ៊ុនធំៗរបស់អាម៉េរិក ចាប់អារម្មណ៍ក្នុងការទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា

Liny Chan December 2, 2025 02/12/2025

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិ (អតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសវៀតណាម) ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្រោមកិច្ចសម្របសម្រួលរបស់ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។ ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ នៅក្នុងជំនួបនេះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC)ដែលមានតំណាងក្រុមហ៊ុនអាម៉េរិកធំៗជាច្រើន បានបង្ហាញការចាប់អារម្មណ៍ក្នុងការស្វែងយល់ និងទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា ដែលជាសមាជិកដ៏សំខាន់មួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីឧត្តមភាពនៃសក្តានុពលវិនិយោគកម្ពុជា ដោយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកែទម្រង់ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគបរទេស តាមរយៈការអនុវត្ត ច្បាប់ស្តីពីការវិនិយោគ ដែលមានការលើកទឹកចិត្តជាច្រើន និងបានបង្ហាញពីតួនាទីកម្ពុជាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ាន ក្នុងនាមជាច្រកតភ្ជាប់វិនិយោគិនអាម៉េរិកទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ តួយ៉ាងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ […]

សមត្ថកិច្ចឃាត់ខ្លួនយុវតីសិស្សសាលា៣នាក់ មកអប់រំ បន្ទាប់ពីជិះម៉ូតូជ្រេចុះឡើងតាមផ្លូវ បង្កការរំខានដល់អ្នកដំណើរ

Naren December 1, 2025 01/12/2025

(ស្វាយរៀង)៖ កម្លាំងនគរបាលស្រុករំដួល ខេត្តស្វាយរៀង បានឃាត់ខ្លួនយុវតី ដែលជាសិស្សសាលាចំនួន ៣នាក់ យកមកណែនាំអប់រំ បន្ទាប់ពីជិះម៉ូតូជ្រែតាមផ្លូវសាធារណៈបង្កការរំខានដល់អ្នកធ្វើដំណើរ។ សមត្ថកិច្ចស្រុករំដួល បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៤ល្ងាច មានអាខោនផេកហ្វេសបុកបានផុសវីឌីអូពីសកម្មភាពក្មេងស្រីចំនួន៣នាក់ នៅចំណុចខាងមុខសាលាអនុវិទ្យាល័យខ្វាន់ស៊ាមសង្កែ មានករណីជិះម៉ូតូជ្រែនៅលើដងផ្លូវ បង្កឡើងដោយក្រុមក្មេងសិស្សសាលា។ សមត្ថកិច្ចបានបន្តថា បន្ទាប់បានឃើញការចែកចាយវីឌីអូនេះភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កែ បានសហការជាមួយកម្លាំងជំនាញស្រុកចុះស្រាវជ្រាវ និងកំណត់អត្តសញ្ញាណបានក្រុមក្មេងស្រីចំនួន ៣នាក់។ នៅចំពោះមុខសមត្ថកិច្ចយុវតីទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូជ្រែចុះជ្រែឡើងនៅលេីដងផ្លូវពិតប្រាកដមែន។ ក្រោយពីស្ដាប់ចម្លើយសារភាពរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា និងឱ្យអាណាព្យាបាលមកធានាយកទៅអប់រំណែនាំបន្ត រីឯមធ្យោបាយធ្វើដំណើរ សមត្ថកិច្ចបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កែ រយៈពេល៣ខែ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ថៃសម្រេចបិទច្រកព្រំដែនបណ្តោះអាសន្នជាមួយមីយ៉ាន់ម៉ា ក្រោយការប្រយុទ្ធគ្នាកើនឡើងខ្លាំងរវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម​ប្រដាប់អាវុធ

Naren December 1, 2025 01/12/2025

(បាងកក)៖ ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU) និងកងកម្លាំងយោធាមីយ៉ាន់ម៉ា នៅក្រុង Myawaddy នៃរដ្ឋ Karen ជាប់ខេត្ត Tak របស់ប្រទេសថៃ បានបន្តកើនឡើងខ្លាំង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រហូតដល់ថ្នាក់ជំរុញឱ្យអាជ្ញាធរថៃ សម្រេចបិទច្រកព្រំដែនជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។ ឆ្លើយតបចំពោះការប្រយុទ្ធគ្នានៃសង្រ្គាមស៉ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា អាជ្ញាធរថៃបានបិទច្រកព្រំដែននៅបណ្តោយព្រំប្រទល់រវាង​ខេត្ត Tak និងរដ្ឋ Karen រយៈពេល៧ថ្ងៃ ដើម្បីរារាំងការធ្វើដំណើរដោយជនស៉ីវិល ឬក្រុមប្រដាប់អាវុធ។ មានតែស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ មួយគត់នៅស្រុក Mae Sot ដែលនៅបន្តបើកសម្រាប់ការធ្វើដំណើរឆ្លងកាត់ធម្មតា។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរថៃ កាលពីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា គ្រាប់កាំភ្លើងត្បាល់៥គ្រាប់ ពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងទឹកដីប្រទេសថៃ បណ្តាលឱ្យរបួសជនជាតិមីយ៉ាន់ម៉ា ២នាក់ ដែល់រស់នៅជាមួយអ្នកស្រុកថៃ។ អាជ្ញាធរថៃបានព្រមានថា ការបាញ់ផ្លោងណាមួយ ដែលឆ្លងចូលមកទៀតនាពេលក្រោយ នឹងត្រូវឆ្លើយតបវិញភ្លាមៗ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

មន្ដ្រីជាន់ខ្ពស់អាកាសចរស៊ីវិលអះអាងថា យន្តហោះ Airbus របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរនៅកម្ពុជាមានសុវត្ថិភាព ១០០%

Naren December 1, 2025 01/12/2025

(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ស៊ីន ចានសិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានបកស្រាយបញ្ហាកង្វល់សុវត្ថិភាព ដែលពាក់ព័ន្ធនឹងយន្តហោះ Airbus ក្នុងប្រតិបត្តិការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលចុះបញ្ជីនៅកម្ពុជា។ លោក ស៊ីន ចានសិរីវុត្ថា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានយន្ដហោះ Airbus ចុះបញ្ជីសរុបប្រមាណ ចំនួន១៥គ្រឿង ដែលកំពុងប្រើប្រាស់ ក្នុងប្រតិបត្តិការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍។ លោកបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីប្រកាសអាសន្ន (Emergency Airworthiness Directive – EAD) ពីអាជ្ញាធរ​អាកាស​ចរណ៍​សហគមន៍​អឺរ៉ុប (EASA) ស្តីពីកង្វល់ដល់លទ្ធភាព ហោះហើររបស់យន្តហោះ Airbus មួយចំនួនមក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានចាត់ការបន្ទាន់ក្នុងការបញ្ជូន និងផ្សព្វផ្សាយសេចក្ដីជូនដំណឹងនេះ ទៅកាន់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានយន្តហោះ Airbus ចុះបញ្ជីនៅកម្ពុជា ដើម្បីអនុវត្តវិធានការទាន់ពេលវេលា។ បន្ថែមពីនេះអ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ (Operators) […]

CMAC បញ្ចប់ការងារចាក់ប៊េតង់ទាំងស្រុង អគាររាងគ្រាប់មីនធំជាងគេរបស់ពិភពលោក នៅសារមន្ទីរតេជោសន្តិភាព​ ខេត្តសៀមរាប

Naren December 1, 2025 01/12/2025

(សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និងក្រុមការងារក្រុមវិស្វករជប៉ុន នៃក្រុមហ៊ុន SATO KOGYO នៅថ្ងៃទី០១​ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំពិធីបញ្ចប់ការងារចាក់ប៊េតង់ទាំងស្រុង សម្រាប់សំណង់អគាររាងគ្រាប់មីន PMN-2 នៅសារមន្ទីតេជោសន្តិភាព​ ស្ថិតនៅឃុំត្រពាំងធំ​ ស្រុកបាគង​ ខេត្តសៀមរាប។ គារនេះមានទំហំផ្ទៃបាត១០៨ម៉ែត្រ គុណ១០៨ម៉ែត្រ និងមានកម្ពស់១៧ម៉ែត្រ​ ជាអគាររាងគ្រាប់មីន PMN-2 ធំជាងគេលើពិភពលោក។ លោក ហេង រតនា បានឲ្យដឹងទៀតថា អគាររាងគ្រាប់មីន PMN-2 នេះ ​ជានិមិត្តរូបបង្ហាញឱ្យឃើញច្បាស់នូវឆន្ទះ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា​ប្រកបដោយជោគជ័យ។ សមិទ្ធិផលនេះ ក៏បង្ហាញឱ្យឃើញនូវស្មារតីរួមគ្នា របស់រដ្ឋភាគីទាំងឡាយ ដែលបានរួមគ្នាអនុវត្តន៍អនុសញ្ញាអូតាវ៉ា​ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ថា​ គម្រោងសាងសង់អគាររាងគ្រាប់មីន PMN-2 នេះ បានផ្តួចផ្តើមអនុវត្តតាំងពីថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២២​ និងគ្រោងបញ្ចប់នៅថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ខាងមុខនេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ម្ចាស់ចំការកៅស៊ូ នៅខេត្តរតនគិរី កំពុងមមាញឹកប្រមូលផលជ័រលក់ឲ្យឈ្មួញខ្មែរ និងវៀតណាម ខណៈតម្លៃល្អគួរសម

Naren December 1, 2025 01/12/2025

(រតនគិរី)៖ ស្របពេលដែលរដូវប្រមូលផលជ័រកៅស៊ូ (កៅស៊ូចាន) កំពុងមានហាងឆេងខ្ពស់ នៅទីផ្សារប្រទេសវៀតណាមនោះ ម្ចាស់ចំការកៅស៊ូមួយចំនួនដូចជានៅស្រុកបរកែវ, ស្រុកអូរយ៉ាដាវ, ស្រុកកូនមុំ, ស្រុកអូរជុំ និងស្រុកអណ្តូងមាសជាដើម នៃខេត្តរតនគិរី សប្បាយចិត្តប្រមូលផលលក់ក្រុមឈ្មួញវៀតណាម និងខ្មែរ។ ជាក់ស្តែង នៅតាមឃ្លាំងធំៗមួយចំនួន នៅស្រុកអណ្តូងមាស, ស្រុកបរកែវ, ស្រុកអូរយ៉ាដាវ មានឈ្មួញកណ្តាលប្រមូលទិញស្តុកទុករួចដឹកចេញឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវខេត្តរតនគិរី និងតាមបណ្តាលច្រកទ្វារមួយចំនួនទៀតនៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។ បើតាមម្ចាស់ចំការកៅស៊ូមួយចំនួន ប្រាប់ឲ្យដឹងថា ជ័រកៅស៊ូ (ជ័រចានស្អុយ) ឈ្មួញកណ្តាលវៀតណាមទិញក្នុង១គីឡូតម្លៃ៣,២០០ – ៣,៤០០រៀល តាមប្រភេទជ័រ។ រីឯឈ្មួញកណ្តាលហ៊ានទិញក្នុង១គីឡូតម្លៃ ៣,១០០ – ៣,២០០រៀល ពោលគឺទាបជាងក្រុមឈ្មញវៀតណាម ដូច្នេះក្រុមឈ្មួញកណ្តាលខ្មែរអាចបាត់អាជីព។ ពួកគាត់បន្តថា តម្លៃជ័រកៅស៊ូស្អុយ (ជ័រចាន) មានតម្លៃល្អក្នុងឆ្នាំនេះ ដោយសារតែទីផ្សារល្អនៅប្រទេសវៀតណាម ហើយអ្នកត្រូវប៉ាន់ខ្លាំគឺសមត្ថកិច្ចប្រចាំការតាមច្រកទ្វារ ពីព្រោះជ័រកៅស៊ូស្អុយដឹកទៅលក់នៅប្រទេសវៀតណាម មិនជាប់បង់ពន្ធជូនរដ្ឋទេ គ្រាន់តែនៅភូមិភាគឥឦននៃខេត្តរតនគិរី ក្នុង១រដូវទិន្នផលជ័រស្អុយប្រមាណ៧,០០០ – ១០,០០០តោន ដឹកឆ្ពោះទៅវៀតណាម។ ប្រភពព័ត៌មានដោយឡែកទៀត ប្រាប់ឲ្យដឹងថា សូមឲ្យសមត្ថកិច្ចនគរបាលអន្តរប្រវេសន៍ខេត្តរតនគិរី ធ្វើការត្រួតពិនិត្យឈ្មួញកណ្តាលវៀតណាមដើរប្រមូលទិញជ័រមានច្បាប់ត្រឹមត្រូវដែរទេ, ទោះបីក្រុមឈ្មញកណ្តាលវៀតណាមធ្វើទិដ្ឋាការ មានសុពលភាពរយៈពេល១ខែ ជាភ្ញៀវទេសចរ តែមិនអាចធ្វើការនៅកម្ពុជាបានទេ។ […]

ADB ត្រៀមលុយ ៧៦៣លានដុល្លារជួយកម្ពុជា លើកកម្ពស់សុវត្ថិភាពទឹក និងពង្រឹងភាពធន់

Naren December 1, 2025 01/12/2025

(ហ្វីលីពីន)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ពង្រឹងសន្តិសុខទឹក និង លើកកម្ពស់ភាពធន់ និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស។ កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅធន់ និង មានសុវត្ថិភាពទឹកនេះ ជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹក នៅក្នុងទីក្រុងចំនួន ១៤ និងស្រុកចំនួន១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។ កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ១៥% នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធី គឺជាគ្រួសារក្រីក្រ។ លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុង ដែលធន់នឹងអាកាសធាតុ និងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ ដល់ពលរដ្ឋជាង ២ […]

ព្យុះត្រូពិចសម្លាប់មនុស្សជាង ៦០០នាក់នៅអាស៊ីអាគ្នេយ៍ និងប៉ះពាល់ជាង ៤លាននាក់

Naren December 1, 2025 01/12/2025

(បាងកក)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសចំនួនបីក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងដល់ជាង ៦០០នាក់ហើយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តធ្វើឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្យុះត្រូពិចដ៏កម្រមួយបានកើតឡើងនៅច្រកសមុទ្រម៉ាឡាកា។ ក្នុងចំណោមអ្នកស្លាប់សរុប មាន ៤៣៥នាក់នៅឥណ្ឌូណេស៊ី ១៧០នាក់នៅថៃ និង ៣នាក់ត្រូវបានរាយការណ៍នៅម៉ាឡេស៊ី។ ទោះបីជាទឹកជំនន់ចាប់ផ្តើមស្រកចុះក៏ដោយ ក៏មន្ត្រីសង្គ្រោះនៅតែព្យាយាមចូលទៅកាន់តំបន់រងគ្រោះជាច្រើន។ យោងតាមស្ថិតិផ្លូវការ មនុស្សជាង ៤លាននាក់បានរងផលប៉ះពាល់ ដោយក្នុងនោះជិត ៣លាននាក់នៅភាគខាងត្បូងប្រទេសថៃ និង ១.១លាននាក់នៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី។ ដោយឡែក នៅឯឈូងសមុទ្របេងហ្គាល់ ប្រទេសស្រីលង្កាក៏បានរងគ្រោះដោយព្យុះស៊ីក្លូនមួយផ្សេងទៀតផងដែរ ដែលបានសម្លាប់មនុស្ស ១៥៣នាក់ និង ១៩១នាក់កំពុងបាត់ខ្លួន ខណៈមនុស្សជាងកន្លះលាននាក់រងផលប៉ះពាល់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

រាជរដ្ឋាភិបាល បន្តអនុគ្រោះអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

Naren December 1, 2025 01/12/2025

(ភ្នំពេញ)៖​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសថ្មីមួយ ដោយបន្តអនុគ្រោះអាការលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់អាករនេះជាបន្ទុករបស់រដ្ឋ។ នេះបើតាមប្រកាសថ្មីមួយរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ។ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុក ដែលជាអាហារជាមូលដ្ឋាន ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ សម្រាប់គោលដៅនៃប្រកាសនេះ អាហារជាមូលដ្ឋានសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួន ដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចខាងក្រោម៖១- សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។២- ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ។៣- ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។៤- ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់។៥- អំបិលគ្រប់ប្រភេទ។៦- ទឹកត្រី ឬទឹកស៊ីអីវគ្រប់ប្រភេទ។ អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុក នូវអាហារជាមូលដ្ឋានដូចមានចែងក្នុងប្រការ៣ នៃប្រកាសនេះ ត្រូវបានចាត់ជាបន្ទុករបស់រដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៨។ ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមក្នុងប្រការនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews